ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​បាន​ឈើ​ប្រណីត​ជាង​៥០០​កំណាត់​ជា​ច្រើន​កន្លែង​ផ្សេង​គ្នា និង​នៅ​ក្នុង​ព្រៃ

8 ឆ្នាំ មុន

ខេត្ត​​មណ្ឌល​គិរី ​៖ បន្ទាប់​​ពី​ការ​ចុះ​ប្រតិបត្តិការ​បង្ក្រាប​សិប្បកម្ម​​របស់​ជនជាតិ​វៀតណាម​​នៅ​កណ្ដាល​ក្រុង​សែន​មនោ​រម្យ​​មក លោក​នាយ​​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​មណ្ឌល​គី​រី ​បាន​ចាត់​មន្ត្រី​​ក្រោម​ឱ​វាទ​ចុះ​ស៊ើប​​អង្កេត​​ឈាន​ទៅ​ចាប់​​បាន​​ឈើប្រណីត​​ជាង​​៥០០​កំណាត់ ខណៈ​ក្រុម​ឈ្មួញ​​បាន​លាក់​ទុក​នៅ​ទីតាំង​ជា​​ច្រើន​កន្លែង​ផ្សេង​គ្នា​​ក្នុង​ព្រៃ និង​មួយ​ចំនួន​ទៀត ​គឺ​លាក់​ទុក​តាម​​ផ្ទះ​ប្រជា​ពល​

ខេត្ត​​មណ្ឌល​គិរី ​៖ បន្ទាប់​​ពី​ការ​ចុះ​ប្រតិបត្តិការ​បង្ក្រាប​សិប្បកម្ម​​របស់​ជនជាតិ​វៀតណាម​​នៅ​កណ្ដាល​ក្រុង​សែន​មនោ​រម្យ​​មក លោក​នាយ​​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​មណ្ឌល​គី​រី ​បាន​ចាត់​មន្ត្រី​​ក្រោម​ឱ​វាទ​ចុះ​ស៊ើប​​អង្កេត​​ឈាន​ទៅ​ចាប់​​បាន​​ឈើប្រណីត​​ជាង​​៥០០​កំណាត់ ខណៈ​ក្រុម​ឈ្មួញ​​បាន​លាក់​ទុក​នៅ​ទីតាំង​ជា​​ច្រើន​កន្លែង​ផ្សេង​គ្នា​​ក្នុង​ព្រៃ និង​មួយ​ចំនួន​ទៀត ​គឺ​លាក់​ទុក​តាម​​ផ្ទះ​ប្រជា​ពល​រដ្ឋ ។​

ប្រតិបត្តិការ​នេះ  ​ធ្វើ​ឡើង​រយៈពេល​​៥​ថ្ងៃ​ជាប់​គ្នា ​គឺ​ចាប់ពី​ថ្ងៃ​ទី​២៥ សីហា ២០១៥ រហូត​​ដល់​ថ្ងៃ​ទី​២៩ សីហា ២០១៥ ស្ថិត​​ក្នុងភូមិ​​ភូមិ​ស្រែ​អ៊ី សង្កាត់រ​មនា ក្រុង​សែន​​មនោ​រម្យ ខេត្តមណ្ឌល​គិរី ។

មន្ត្រី​​ជំនាញ​ដែល​ចុះ​ទៅ​បង្ក្រាប​​​​បានឱ្យ​​ដឹង​ថា មុន​​ឈាន​ដល់​ការ​បង្ក្រាប​​ឈើប្រណីត​ជា​ច្រើន​កំណាត់​នេះ គឺ​មានការ​​ស៊ើបអង្កេត​អស់​​រយៈពេល​មួ​យ​ស​ប្តា​ហ៍មកហើយ​ ដើម្បី​ស្វែងរក​ទីតាំង​​ដែល​មាន​លាក់​ទុក​ឈើ​​ទាំង​អស់នោះ  ហើយ​ក្នុង​ប្រតិបត្តិ​នេះ​ដែរ ​មន្ត្រី​ជំនាញ​​បាន​រក​ឃើញ​ឈើប្រណីត​ប្រភេទ​នាងនួន ធ្នង់ និង​​បេង សរុប​៥៥៥​កំណាត់ មាន​ចំនួន​ប្រមាណ​ពី​​១៣ ទៅ​១៥​ម៉ែត្រគូប ក្នុង​នោះ​ឈើ​​ប្រភេទ​​ធ្នង់​​២៨៨​កំណាត់ នាងនួន​២៦៣​កំណាត់ និង​បេង​៤​កំណាត់ ។ ហើយ​ឈើប្រណីត​ទាំងអស់​បច្ចុប្បន្ន ​គឺ​បាន រឹប​អូស​​យក​ម​ក​រក្សា​ទុក​នៅ​​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​មណ្ឌលគិ​រី ។