ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ក្នុងស្រុក​គូលែន​ចោទ​មន្ត្រីសង្កាត់​រដ្ឋបាល​ព្រៃឈើ​គូលែន បើកដៃ​ឲ្យ​ឈ្មួញ​ដឹកឈើ​គគ្រឹកគគ្រេង

8 ឆ្នាំ មុន

​ខេត្តព្រះវិហារ ៖ ថ្មី​ៗ​នេះ ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​ក្នុងស្រុក​គូលែន បាន​រិះគន់​ចោទ​មន្ត្រីសង្កាត់​រដ្ឋបាល​ព្រៃឈើ​គូលែន​ថា បាន​បើកដៃ​ឲ្យ​ឈ្មួញ​ដឹក​ជញ្ជូន​ឈើ​តាម​រថយន្ត​យី​ឌុ​ប​ធំ​ៗ​យ៉ាង​អាណា​ធិ​ប​តេ​យ្យ ។

​ខេត្តព្រះវិហារ ៖ ថ្មី​ៗ​នេះ ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​ក្នុងស្រុក​គូលែន បាន​រិះគន់​ចោទ​មន្ត្រីសង្កាត់​រដ្ឋបាល​ព្រៃឈើ​គូលែន​ថា បាន​បើកដៃ​ឲ្យ​ឈ្មួញ​ដឹក​ជញ្ជូន​ឈើ​តាម​រថយន្ត​យី​ឌុ​ប​ធំ​ៗ​យ៉ាង​អាណា​ធិ​ប​តេ​យ្យ ។

ប្រជាពលរដ្ឋ​មួយ​ចំនួន​ដែល​និយាយ​សុំ​មិន​ឱ្យ​បញ្ចេញ​ឈ្មោះ បានឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​៣០ សីហា ថា ពួក​គាត់​បានឃើញ​ឈ្មួញ និង​កម្មករ​ជា​ច្រើន​នាក់​បាន​លើក​ឈើ​ជ្រាយ​ជា​ច្រើន​ម៉ែត្រគូប​ដាក់​លើ​រថយន្ត​យី​ឌុ​ប កាលពី​ថ្ងៃ​ទី​២៩ សីហា​នេះ ស្ថិត​ក្នុងភូមិ​ព្យួរ​ជ្រូក ឃុំ​គូលែន​ជើង ស្រុក​គូលែន ខេត្តព្រះវិហារ តែ​មិនឃើញ​មាន​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ណា​ម្នាក់​ឈរ​ពិនិត្យ និង​វាស់​ឈើ​ទាំងនោះ មុន​នឹង​លើក​ឡើង​លើ​រថយន្ត​នោះ​ទេ ដោយ​ឃើញ​តែ​ក្រុម​ឈ្មួញ និង​កម្មករ​ជា​ច្រើន​បាន​លើក​ឈើ​ឡើង​ដោយ​សេរី​មិន​ញញើត​សមត្ថកិច្ច​ណា​ម្នាក់​ឡើយ ។ ពលរដ្ឋ​ដដែល​បាន​បញ្ជាក់​ទៀត​ថា ឈ្មួញ​ដែល​យក​កម្មករ​ជា​ច្រើន​នាក់​លើក​ឈើ​ឡើង​រថយន្ត​នោះ ពួក​គាត់​ស្គាល់​បាន​ថា ជា​ក្រុម​ហ៊ុន​ឈ្មោះ​ប្លូ ហេ​វិ​ន ជា​ក្រុមហ៊ុន​អភិវឌ្ឍ​ដី​សម្បទាន​សេដ្ឋកិច្ច​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​ព្យួរ​ជ្រូក ឃុំ​គូលែន​ជើង ស្រុក​គូលែន ។ ពលរដ្ឋ​ដដែល​ក៏​បាន​សម្តែង​ការ​ងឿងឆ្ងល់​យ៉ាង​ខ្លាំង​ទៅ​លើ​ការ​ដឹក​ជញ្ជូន​ឈើ​យ៉ាង​អានា​ធិ​ប​តេ​យ្យ​ខាងលើ​នេះ ហេតុ​អ្វី​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​សង្កាត់​គូលែន ធ្វើ​មិនដឹង និង​មិនឃើញ​មក​ពិនិត្យ​មើល​ឈើ​ទាំង​អស់នេះ​មុន​នឹង​លើក​ឡើង​ឡាន ឬ​មួយ​ក៏​សមត្ថកិច្ច​ជំនាញ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​គូលែន មានការ​ឃុបឃិត​ជាមួយ​ឈ្មួញ ទើប​ឈ្មួញ​ទាំងនោះ​ហ៊ាន​ធ្វើ​បែប​នេះ ?

ជុំវិញ​ការ​ចោទប្រកាន់​នេះ​ដែរ លោក​ឃាន ចាយ នាយ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​គូលែន នៅ​ថ្ងៃ​ទី​៣១ សីហា នេះ បាន​ឆ្លើយ​បដិសេធ​ថា ខ្លួន​បាន​ចុះ​ទៅ​ពិនិត្យ​មើល​ទីតាំង​លើក​ឈើ​របស់​ក្រុមហ៊ុន​ប្លូ​ហេ​វិ​ន​ខាងលើ​ដែរ មិន​ដូច​ការ​ចោទប្រកាន់​ទេ តែ​ដោយសារ​ថ្ងៃ​ក្តៅ​ពេក លោក​ក៏​បាន​ចូល​ក្នុង​រថយន្ត​ទៅ ។

តាម​ការ​បញ្ជាក់​យ៉ាង​ច្បាស់​ពី​មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តព្រះវិហារ នៅ​ព្រឹក​ថ្ងៃ​ទី​២៩ សីហា ២០១៥​នេះ តាម​ច្បាប់​ដឹក​ជញ្ជូន​ផល អនុ​ផល​ព្រៃឈើ​ស្របច្បាប់​នោះ លុះត្រាតែ​ក្រុមហ៊ុន​ណាមួយ​មានការ​រ​វាស់វែង​ឈើ​ពី​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​នៅ​នឹង​កន្លែង​លើក​ឈើ​ឡើង​រថយន្ត​ផ្ទាល់ ដើម្បី​ធ្វើ​កំណត់ហេតុ​ឲ្យ​បាន​ច្បាស់លាស់​តាម​ការ​អនុញ្ញាត​របស់​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ទើប​ជា​ឈើ​ស្របច្បាប់ និង​អាច​ដឹក​ជញ្ជូន​ចេញ​បាន បើ​ពុំ​មាន​មន្ត្រី​ជំនាញ​ណា​ម្នាក់​ឈរ​វាស់វែង​ឈើ​មុន​នឹង​លើក​ឡើង​រថយន្ត​ទេ​នោះ គឺជា​ឈើ​ខុសច្បាប់​ទាំងស្រុង ៕