ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឆែកឆេរអាហារ​ដ្ឋា​ន​រំ​ចង់លក់​សាច់សត្វព្រៃ​​នៅ​ក្រុង​តា​ខ្មៅ

8 ឆ្នាំ មុន

ខេត្តកណ្ដាល ៖ ​ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្តកណ្តាល លោក លឹ​ម សុ​ន្ថា កាលពី​វេលា​ម៉ោង​១០ និង៤៥​នាទី​ព្រឹក ​ថ្ងៃ​ទី​៣១ ​សីហា ​​២០១៥ បាន​ដឹកនាំ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ និង​ក្រុង

ខេត្តកណ្ដាល ៖ ​ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្តកណ្តាល លោក លឹ​ម សុ​ន្ថា កាលពី​វេលា​ម៉ោង​១០ និង៤៥​នាទី​ព្រឹក ​ថ្ងៃ​ទី​៣១ ​សីហា ​​២០១៥ បាន​ដឹកនាំ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ និង​ក្រុង ចុះ​ធ្វើការ​ឆែកឆេរ អាហារ​ដ្ឋា​ន​មួយ​​​ន្លែ​ង យីហោរំ​ចង់ មាន​ទីតាំង​តាម​បណ្តោយ​ផ្លូវ​២១ ស្រប​តាម​មាត់​ទន្លេបាសាក់ ស្ថិត​ក្នុងភូមិ​ព្រែក​សំរោង សង្កាត់​និង​ក្រុង​តា​ខ្មៅ ដោយ​ឆែកឆេរ​រក​ឃើញ​សត្វព្រៃជា​ច្រើន​ប្រភេទ​។
 
លោក​វរ​សេនី​យ៍​ទោ ទូច អ៊ី​ណា​ន មេបញ្ជាការ​រង​កង​រាជ​អា​វុ​ធ​ហត្ថ​ខេត្តកណ្តាល​ដែល​ចូលរួម​ក្នុង​ប្រតិបត្តិការ​នេះបាន​ឲ្យ​ដឹង​ថា ​ម្ចាស់​ទីតាំង​មានឈ្មោះ សុខ ហួង ភេទ​ស្រី អាយុ​៥១​ឆ្នាំ រស់នៅ​ទីតាំង​ហាង​លក់​សាច់សត្វ​ព្រៃ​ខាងលើ​។

លោក​បន្ត​ទៀត​ថា ការ​ឈាន​ដល់​ការ​ឆែកឆេរ​ទីតាំង​ខាងលើ គឺ​បន្ទាប់​ពី​មាន​ប្រជាពលរដ្ឋ និង​អ្នក​ចូល​ហូប​ចុក​ក្នុង​អាហា​ដ្ឋា​ន​នោះរាយការណ៍​ជា​បន្តបន្ទាប់ថា មាន​លក់សាច់សត្វព្រៃច្រើន​ប្រភេទយូរ​មក​ហើយ ក៏​ឈាន​ដល់​ការ​ចុះ​ឆែកឆេររក​ឃើញជាក់ស្តែង​តែ​ម្តង​។

ក្រោយ​ពី​ឆែកឆេរ​កម្លាំង​កងរាជអាវុធហត្ថ​បាន​រក​ឃើញ សត្វព្រៃ​មួយ​ចំនួន​ដូច​ជា​សត្វ​អណ្តើករស់​ចំនួន​៥​ក្បាល និង​អណ្តើក​ងាប់ត្រៀម​ធ្វើ​ម្ហូប​ចំនួន​៦​ក្បាល ពស់វែក​ធំ​ចំនួន​១​ក្បាល និង​សាច់សត្វ​ត្រកួតហាន់​ហើយ​ចំនួន​២​គីឡូ​ទៀត ។​

សាច់សត្វ​ព្រៃ​ទាំងនោះ ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​រក​ឃើញ​នៅ​នៅ​ខាងក្រោយហាង​ ដែលម្ចាស់​ហាងយក​ទៅលាក់ពេលសមត្ថកិច្ចទៅ​ដល់​។ ក្រោយ​ពេលធ្វើការ​ឆែកឆេររក​នោះ កម្លាំង​កងរាជអាវុធហត្ថ បាន​ប្រគល់​​សាច់សត្វ​ទាំងនោះ​ទៅ​ឲ្យ​ខាង​ជំនាញ​រដ្ឋបាល​ព្រៃឈើ ចំណែក​ម្ចាស់​ទីតាំង​ស្ត្រី​ឈ្មោះ សុខ ហួង ត្រូវ​បាន​ឃាត់​ដើម្បី​ធ្វើការ​សាកសួរ​តាម​នីតិវិធី​៕