ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្គោល​ភ្លើង​បំភ្លឺ​តំបន់​កំសាន្ត​ពេល​ល្ងាច​អង្គរ​-​ឃ្យុ​ង​យូ ជា​ច្រើន​ដើម​កំពុង​បន្ត​ឆក់​មនុស្ស​ជា​បន្តបន្ទាប់

8 ឆ្នាំ មុន

ខេត្តសៀមរាប​ ៖ ​ប្រជាពលរដ្ឋ ​និង​ក្រុម​អាជីវ​ករ​លក់ដូរ​នៅ​តំបន់​កំសាន្ត​ពេល​ល្ងាច «​អង្គរ​-ឃ្យុ​ង​យូ​» បាន​សម្តែង​នូវ​ការ​ភ័យ​ខ្លាច​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន

ខេត្តសៀមរាប​ ៖ ​ប្រជាពលរដ្ឋ ​និង​ក្រុម​អាជីវ​ករ​លក់ដូរ​នៅ​តំបន់​កំសាន្ត​ពេល​ល្ងាច «​អង្គរ​-ឃ្យុ​ង​យូ​» បាន​សម្តែង​នូវ​ការ​ភ័យ​ខ្លាច​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន ខណៈបង្គោល​ភ្លើង​បំភ្លឺ​រាត្រីជា​ច្រើន​ដើម​ត្រូវ​បាន​គេ​រាយ​ការ​ណ៍​ថា ​មាន​លិច​ធ្លាយ​ចរន្ត ​ព្រមទាំងឆក់​មនុស្ស​ឲ្យ​រង​របួស​ជា​បន្តបន្ទាប់ ជា​ពិសេស​នៅ​ពេល​មាន​ភ្លៀង​ម្តង​ៗ​។

​តាម​សេចក្តី​រាយ​ការ​ណ៍ចុង​ក្រោយ​ពី​ក្រុម​អាជីវ​ករ​បាន​ឲ្យ​ដឹង​ថា ​​ចាប់តាំងពី​រដូវ​ធ្លាក់​ភ្លៀង​នា​រដូវវស្សា​នេះ យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ចំនួន៤ទៅ៥នាក់​​ហើយ​បាន​ក្លាយជា​ជន​រង​គ្រោះដោយសារ​មិន​បាន​ប្រុង​
ប្រ​យ័​ត្នទៅ​ប៉ះ​បង្គោល​ដែក ទាំង​ពួក​គេ​មិន​នឹ​ក​ស្មានថា​ មាន​ចរន្ត​អគ្គិស​នី​ធ្លាយ ។

​យោង​តាម​លទ្ធផល​នៃ​ករ​ចុះ​អ​ង្គេ​តទៅ​លើ​បង្គោល​ភ្លើង​ខាងលើ​កាលពី​ព្រឹក​ថ្ងៃអាទិត្យ​នេះ​បាន​​​បង្ហាញ​ឲ្យ​ឃើញ​ថា​​​ បង្គោល​ភ្លើង​មួយ​ចំនួន​ក្នុង​ចំណោម​បង្គោល​រាប់រយ​ដើមពិតជា​កំពុង​ស្ថិ​ត​ក្នុង​សភាព​គួរ​ឲ្យ​ភ័យ​ខ្លាច​យ៉ាង​ដូច្នេះ​​មែន​។

បង្គោល​ភ្លើង​ទាំងនោះ​ធ្វើ​ពី​ដែក និង​មាន​ខ្សែភ្លើង​រញ៉េរញ៉ៃ​លៀន​ចេញ​តាម​ចន្លោះ​ប្រហោង​តូច​បង្គួរ​មួយដែល​មានកំ​ពស់​ប្រហែល​ត្រឹម​មួយ​ម៉ែត្រ​ពី​ដី ។​ ខ្សែភ្លើង​ទាំងនោះ​មើលទៅ​ហាក់ដូចជា​មាន​អាយុកាល​រាប់​ឆ្នាំ​មក​ហើយ ព្រោះវា​ចាស់​​ ខ្លះ​ប្រេះរ​ឡេះសំបក​សល់​តែ​លួស​ខាងក្នុង ខ្លះ​ទៀត​ដុះ​ស្នឹម​ដាច់​ចេញពី​គ្នា​ក៏​មាន​ដែរ។

ទាក់ទិន​ទៅ​នឹង​បញ្ហា​កំពុង​ប្រឈម​ខាងលើ បុរស​វ័យ​២៤ឆ្នាំ​ម្នាក់​ឈ្មោះ​សុខ ពៅ ជា​អ្នកលក់​ផ្លែ​ឈើ​នៅ​ជាប់​បង្គោល​មួយ​ដើម​ក្នុង​ចំណោម​ច្រើន​ដើម​ក្បែររង្វង់​មូល​អង្គរ​-​ឃ្យុ​ង​យូ បាន​ថ្លែង​រៀបរាប់​ថា​ គាត់​មិន​ចង់​ឃើញ​ជន​ណា​ម្នាក់​បន្តរង​គ្រោះ​ដោយ​ការ​ឆក់​ចរន្ត​ភ្លើង​ចេញពី​បង្គោល​ដែក​ទាំងនោះ​ទៀត​ទេ គាត់​ទ​ទួ​ច​ដល់​អាជ្ញាធរ​និង​ជំនាញ​ពាក់​ព​ន្ធ័​ចុះ​មក​ពិនិត្យ​បង្គោល​ទាំងនោះ​ឡើង​វិញ ព្រោះ​វាកាន់តែ​ស្ថិត​នៅ​ក្នុង​សភាព​គួរ​ឲ្យ​ភ័យ​ខ្លាច​បំផុត​ហើយ​៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព

    ​​