ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​ហ៊ុន​សែន និង​សម្តេច​កិត្ត​ព្រឹទ្ធ​បណ្ឌិតឧបត្ថម្ភ​ស័ង្កសី៥០០​សន្លឹកជូន​ទីបញ្ជាការ​កងវរសេនាតូច​លេខ​១

8 ឆ្នាំ មុន

ខេត្តកំពង់ធំ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​៣០ ​សីហា ​​២០១៥ គ្រួសារ​កងទ័ព២៨​គ្រួសារ ប្រចាំ​នៅ​ទីបញ្ជាការកងវរសេនាតូច​លេខ១នៃ​តំបន់​ប្រតិបត្តិការសឹក​រង​ខេត្តកំពង់ធំ​ស្ថិត​ក្នុង​ឃុំ​សាលា​វិស័យ

ខេត្តកំពង់ធំ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​៣០ ​សីហា ​​២០១៥ គ្រួសារ​កងទ័ព២៨​គ្រួសារ ប្រចាំ​នៅ​ទីបញ្ជាការកងវរសេនាតូច​លេខ១នៃ​តំបន់​ប្រតិបត្តិការសឹក​រង​ខេត្តកំពង់ធំ​ស្ថិត​ក្នុង​ឃុំ​សាលា​វិស័យ ស្រុក​ប្រាសាទ​បា​ល្ល័​ង្គ ​បាន​ទទួល​ស័ង្កសីចំនួន៥០០​សន្លឹក សម្រាប់​ប្រក់​ដំបូលផ្ទះ រួម​ជាមួយ​គ្រឿងឧបភោគ បរិភោគ​មួយ​ចំនួន ដែល​ជា​អំណោយ​រ​បស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិតតាម​រយៈ លោក ហ៊ុន ម៉ា​ណែ​ត ។

ក្នុង​ឱកាស​ជួប​ជាមួយ​បងប្អូន​យោធិន និង​គ្រួសារ​កងទ័ព លោក​វរសេនីយ៍ទោ មែ ស៊ី​ថន ជំនួយការលោក ហ៊ុន ម៉ា​ណែ​ត បាន​ពាំនាំ​ការ​ផ្តាំ​សាកសួរ​សុខទុក្ខ​ពី​សំណាក់ លោក ហ៊ុន ម៉ា​ណែ​ត ជូន​ចំពោះ​បងប្អូន​យោធិន ជា​ពិសេស​ថ្លែងអំណរគុណ​ជូន​ចំពោះ​ភរិយា​ក្រុម​គ្រួសារ​យោធិន​ទាំងអស់ ដែល​ជា​និច្ចកាល​តែងតែបាន​ផ្តល់​ការ​គាំទ្រ និង​ការ​លើកទឹកចិត្ត​ដល់​ស្វា​ម៉ី​ជា​កងទ័ព ហើយ​នេះ គឺជា​កម្លាំងចិត្ត និង​ជា​កត្តា​ជម្រុញ​ដ៏​មាន​សារសំខាន់បំផុត​សម្រាប់​កងទ័ព​ក្នុង​ការ​បំពេញបេសកកម្មជូន​ជាតិ​មាតុភូមិ​ដ៏​បវរ​នៃ​យើង ។

លោកវរសេនីយ៍ឯក ញូ​ង ធី មេបញ្ជាការ​រង និង​ជា​នាយសេនាធិការតំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តកំពង់ធំក្នុង​នាម​ជំនួស​មុខ​ឲ្យ​នាយទាហាន នាយទាហានរង ពល​ទាហាន និង​គ្រួសារ​កងទ័ព​នៃ​កងវរសេនាតូច​លេខ​១ ទាំងអស់ បាន​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ជូន​ចំពោះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ដែល​ជា​និច្ចកាល​តែងតែ​គិតគូរ​ពី​សុខទុក្ខ​របស់​កងទ័ព និង​គ្រួសារ​កងទ័ព និង​សូម​គោរព​ជូនពរសម្តេច​ទាំង​ពីរ បុត្រាបុត្រី និង​ចៅប្រុស​ចៅស្រី សូម​ជួប​ប្រទះ​តែ​ពុទ្ធ​ពរ​បួន​ប្រការ គឺ​អាយុ វណ្ណៈ សុខៈ និង​ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕ ​