ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង្គ​ជំនុំជម្រះ​សាលាដំបូង​សម្រេច​បញ្ចប់​នីតិវិធី​ប្រឆាំង​នឹង​ជនជាប់ចោទ អៀង ធី​រិ​ទ្ធ

8 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ អង្គ​ជំនុំជម្រះ​សាលាដំបូង​នៃ​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា (​អ​.​វ​.​ត​.​ក​) បាន​សម្រេច​ថា​ មរណភាព​របស់​ជនជាប់ចោទ អៀង ធី​រិ​ទ្ធ

រាជ​ធានី​ភ្នំពេញ​ ៖ អង្គ​ជំនុំជម្រះ​សាលាដំបូង​នៃ​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា (​អ​.​វ​.​ត​.​ក​) បាន​សម្រេច​ថា​ មរណភាព​របស់​ជនជាប់ចោទ អៀង ធី​រិ​ទ្ធ មាន​អនុភាព​រំលត់​បណ្តឹងអាជ្ញា និង​បញ្ចប់​បណ្តឹង​រដ្ឋប្បវេណី​ប្រឆាំង​រូប​គាត់​នៅចំពោះ​មុខ អ​.​វ​.​ត​.​ក​។

នេះ​គឺជា​ការ​បញ្ជាក់​ឱ្យ​ដឹង​របស់​លោក នេត្រ ភក្ត្រា មន្ត្រី​នាំពាក្យ​នៃសាលាក្តី​ខ្មែរក្រហម នៅ​ថ្ងៃ​ទី៣១ ​សីហា ​២០១៥ នេះ​។

លោក​បញ្ជាក់​ថា ​អង្គ​ជំនុំជម្រះ​សាលាដំបូង​បាន​ចេញ​សេចក្តីសម្រេច​បញ្ចប់​កិច្ចដំណើរការនីតិវិធី​ប្រឆាំង​នឹង​ជនជាប់ចោទ អៀង ធី​រិ​ទ្ធ កាលពី​ថ្ងៃ​ទី​២៧ ​សីហា ​២០១៥ ពោល​គឺ៥​ថ្ងៃ​ បន្ទាប់ពី​លោកស្រី អៀង ធី​រិ​ទ្ធ ស្លាប់​៕