ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញៀវ​ទេសចរ​បរទេស​ជិត​២.០០០​នាក់​ ចូល​មក​ទស្សនា​កម្ពុជា​តាម​ច្រក​កំពង់​ផែ​សមុទ្រខេត្ត​ព្រះ​សីហ​នុ

8 ឆ្នាំ មុន

​ខេត្ត​ព្រះ​សីហនុ​ ៖ លោក​វរសេនីយឯក ស៊ា​ង ឡេ​ង ប្រធាន​ប៉ុស្តិ៍នគរបាល​ច្រក​ទ្វារ​កំពង់​ផែ​អន្តរជាតិ​ខេត្ត​ បានឱ្យ​​ដឹង​ថា ភ្ញៀវ​ទេសចរ​បរទេស​ចម្រុះ​ជាតិ​សាសន៍​បាន​ធ្វើ​ដំណើ​តាម​នាវា​ទេសចរណ៍​យក្ស​មួយ​គ្រឿង​ឈ្មោះ LE GEND of SEAS

​ខេត្ត​ព្រះ​សីហនុ​ ៖  លោក​វរសេនីយឯក ស៊ា​ង ឡេ​ង ប្រធាន​ប៉ុស្តិ៍នគរបាល​ច្រក​ទ្វារ​កំពង់​ផែ​អន្តរជាតិ​ខេត្ត​ បានឱ្យ​​ដឹង​ថា ភ្ញៀវ​ទេសចរ​បរទេស​ចម្រុះ​ជាតិ​សាសន៍​បាន​ធ្វើ​ដំណើ​តាម​នាវា​ទេសចរណ៍​យក្ស​មួយ​គ្រឿង​ឈ្មោះ LE GEND of SEAS សញ្ជាតិ BAHAMA បាន​នាំ​ភ្ញៀវ​ទេសចរ​មក​ពី​ប្រទេសច​ម្រុះ​ជាតិ​សាស្ត្រ​​តាម​​​ប្រទេសថៃ ចូល​ចត​នៅ​កំពង់​ផែ​អន្តរជាតិ​ក្រុងព្រះសីហនុ ​កាល​ពី​​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​៣១​​ សីហា ​​២០១៥ ក្នុង​ដំណើ​រទស្សនាចរ​នៅ​កម្ពុជា​​ដែល​មាន​រយៈពេល​​ពេញ​មួយ​ថ្ងៃ​ មុន​នឹង​ចាក​ចេញ​ទៅ​កាន់​ប្រទេស​វៀតណាម នៅ​វេលា​ម៉ោង៥​​ល្ងាច​ថ្ងៃ​ដដែល​នេះ ។

លោក​វរសេនីយឯក ស៊ា​ង ឡេ​ង បាន​​​បន្ត​​ថា នាវា Le Gend of seas មាន​បណ្តោយ​២៦៤​ម៉ែត្រ​ ទទឹង​៣២​ម៉ែត្រ និង​មាន​នា​វឹក​សរុប​ចំនួន​៧៥២​នាក់ ។ ភ្ញៀវ​ទេសចរ​ដែល​ធ្វើ​ដំណើរ​តាម​នាវា​នេះមាន​ចំនួន​១.៨៥២​នាក់ (ស្រ្តី៩៨៦​​នាក់​) មាន​សញ្ជាតិផ្សេងៗ​គ្នា ក្នុង​ចំណោម​សញ្ជាតិ​ច្រើន​ជាងគេ​មាន ជនជាតិ​អូស្ត្រាលី៧៦៣​នាក់ អង់គ្លេស​២៣០​នាក់ ញូ​សឺ​ឡែ​ន​១៣០​នាក់ ​​ក្រៅពី​នោះ ​មាន​ភ្ញៀវ​ទស​ចរ​សញ្ជាតិ​ផ្សេង​ៗ​ទៀត ។

លោក​វរសេនីយឯក ​បាន​បញ្ជាក់​ថា មន្ត្រី​យើង​បាន​ធ្វើ​ការងារ​នៅ​លើ​នាវាមុន​ពេល​ដែល​នាវា​ចូល​មក​ដល់​កំពង់​ផែ ក្រុម​ម​ការងារ​បាន​បំពេញបែបបទ​សម្រួល​ជូន​ភ្ញៀវ​ទេសចរ​​​ទាំង​អស់នោះ​បាន​ទាន់​ពេលវេលា ។ នៅ​ពេល​នាវា​ចូល​ចត​ដល់​កំពង់​ផែ ពួក​គាត់​មាន​ពេល​យូរ​ក្នុង​ការ​ធ្វើ​ដំណើ​ទស្សនា​​កម្សាន្ត​​នៅ​តាម​តំបន់​រម​នី​យ​ដ្ឋា​ន​នានា​ ក្នុង​ខេត្ត​ព្រះ​សីហ​នុ ក៍​ដូច​ជា​ការ​ទៅ​ទស្សនា​នៅ​សា​រមន្ទីរ​ជាតិ និង​រម​នី​យ​ដ្ឋា​ន​នានា​ក្នុង​រាជធានី​ភ្នំពេញ និង​ប្រាសាទ​អង្គរ​វត្ត​ ក្នុង​ខេត្តសៀមរាប ហើយ​អាច​ត្រឡប់​មក​កាន់​នាវា​វិញ​ទាន់​ពេលវេលា ។

លោក​បាន​បញ្ជាក់​ថា នៅ​រដូវភ្លៀង​ភ្ញៀវ​ទេសចរ​ធ្វើ​ដំណើ​តាម​នាវា​មក​កាន់​ប្រទេស​កម្ពុជា​មានការ​ថយ​ចុះ ក៍ប៉ុន្តែ​នៅ​រដូវប្រាំង​ខាង​មុខ​ ភ្ញៀវ​ទេសចរ​ធ្វើ​ដំណើ​តាម​នាវា​ចូល​ចត​ធ្វើ​ទស្សនា​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​មាន​ចំនួន​ច្រើន ព្រោះ​រាជរដ្ឋាភិបាល​កម្ពុជា​មាន​គោលនយោបាយ​បើកចំហ​ជើងមេឃ ផ្លូវគោក និង​ផ្លូវទឹក ធ្វើ​ឱ្យភ្ញៀវ​ទេសចរ​បរទេស​ចម្រុះ​ជាតិ​សាសន៍​ចូល​មក​ទស្សនា​កម្សាន្ត​​នៅ​កម្ពុជា​កាន់តែ​ច្រើន​ឡើង​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ។

​សូម​បញ្ជាក់​ថា កាលពីដើម​ខែសីហា ឆ្នាំ​២០១៥​នេះ ក៍​មាន​នាវា​ទេសចរណ៍​មួយ​គ្រឿង​នាំ​ភ្ញៀវ​ទេសចរ​ជិត​២.០០០​នាក់​មក​ទស្សនា​នៅ​ខេត្ត​ព្រះ​សីហ​នុ ៕