ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលា​រាជធានី​ភ្នំពេញ​ស្ថាបនា​ផ្លូវ​ថ្មី​ដោយ​ពុះ​ច្រៀក​ចុង​សួនច្បារ​វិមាន​ឯករាជ្យ​ចៀសវាង​ការ​ធ្វើ​ចរាចរណ៍​បញ្ច្រាសទិស​មហាវិថី​សុធារស

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​ថា ដើម្បី​ចៀសវាង​ការ​ធ្វើ​ចរាចរណ៍​បញ្ច្រាសទិស​មហាវិថី​សុធារស និង​ដើម្បី​រៀបចំ​សណ្តាប់ធ្នាប់​ការ​ធ្វើ​ចរាចរណ៍​ពី​មហា​វិថី​ព្រះ​សីហ​នុ

រាជធានី​ភ្នំពេញ ៖ មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​ថា ដើម្បី​ចៀសវាង​ការ​ធ្វើ​ចរាចរណ៍​បញ្ច្រាសទិស​មហាវិថី​សុធារស និង​ដើម្បី​រៀបចំ​សណ្តាប់ធ្នាប់​ការ​ធ្វើ​ចរាចរណ៍​ពី​មហា​វិថី​ព្រះ​សីហ​នុ បត់​ឆ្វេង​មក​មហាវិថី​ព្រះ​សុរា​ម្រិ​តឱ្យ​បាន​ល្អ​ប្រសើរ នៅ​ថ្ងៃ​ទី​៣០ ខែសីហា ឆ្នាំ​២០១៥​នេះ សាលា​រាជធានី​ភ្នំពេញ​បាន​និង​កំពុង​រៀបចំ​កែ​លម្អ​ចរាចរណ៍​ដោយ​បង្កើត​ផ្លូវ​ថ្មី កាត់​ច្រៀក​ពី​ដី​ចុង​សួនច្បារ​វិមាន​ឯករាជ្យ ជិត​អាង​នាគ​បាញ់​ទឹក ទទឹង​៥,៥​ម៉ែត្រ ប្រវែង​៦៥​ម៉ែត្រ ខណ្ឌ​ដោយ​សួនច្បារ​ទទឹង​២​ម៉ែត្រ ស្រប​មហាវិថី​សុធារស ។

ការ​បង្កើត​ផ្លូវ​ថ្មី​នេះ សម្រាប់​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវ​ឯកទិស​ប៉ុណ្ណោះ ។