ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្តីសង្ឃឹម​ U19​ កម្ពុជា​ រំពឹងលើហ្វីលីពីន​​ ក្រោយចាញ់ថៃ ​៦-០

8 ឆ្នាំ មុន

ទីក្រុងវៀងច័ន្ទ ​៖​ ក្រុមបាល់ទាត់ជម្រើសជាតិ​​អាយុក្រោម១៩ឆ្នាំ (U19) ​​បានចាញ់ថៃ ៦-០ ​​នៅក្នុងការប្រកួតបញ្ចប់​ពូលA ​​ក្នុងពានរង្វាន់ ​AFF U19 ​​Championship 2015

ទីក្រុងវៀងច័ន្ទ ​៖​ ក្រុមបាល់ទាត់ជម្រើសជាតិ​​អាយុក្រោម១៩ឆ្នាំ (U19) ​​បានចាញ់ថៃ ៦-០ ​​នៅក្នុងការប្រកួតបញ្ចប់​ពូលA ​​ក្នុងពានរង្វាន់ ​AFF U19 ​​Championship 2015 ដែលទើប​នឹង​បញ្ចប់ទៅនៅ​ប៉ុន្មាននាទីមុននេះ ​នៅកីឡដ្ឋាន Laos National Stadium ​ក្នុងទីក្រុងវៀងច័ន្ទ ប្រទេសឡាវ ។

ដូច្នេះក្តីសង្ឃឹមក្រុម​កម្ពុជាឡើងទៅវគ្គ៤ក្រុមចុងក្រោយ ​ត្រូវពឹងលើក្រុមហ្វីលីពីនប្រសិនបើ​ឈ្នះ ឬ ស្មើ ​ម្ចាស់ផ្ទះឡាវដែលនឹងប្រកួត​នៅម៉ោង៧យប់ថ្ងៃទី៣០ ​សីហានេះ ។

ព័ត៌មានលម្អិតនឹង​មានផ្សាយជូននៅ​លើសារព័ត៌មានកោះសន្តិភាព ៕