ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​មន្ត្រី​កាំកុង​​ត្រូល​ដុត​កម្ទេច​ទំនិញ​​​ខូចគុណភាព​​ជា​ច្រើន​មុខ

8 ឆ្នាំ មុន

បន្ទាយ​មាន​ជ័យ ​៖ ​ទំនិញ​ និង​​​​សាច់​ និង​​គ្រឿងក្នុង​មាន់​ទាខូច​គុណភា​ព​​ជា​ច្រើន​មុខ ​ត្រូវ​បាន​មន្ត្រី​ជំនាញ​កាំកុងត្រូល​សាខា​ខេត្ត​សហ​ការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​

បន្ទាយ​មាន​ជ័យ ​៖ ​ទំនិញ​ និង​​​​សាច់​ និង​​គ្រឿងក្នុង​មាន់​ទាខូច​គុណភា​ព​​ជា​ច្រើន​មុខ ​ត្រូវ​បាន​មន្ត្រី​ជំនាញ​កាំកុងត្រូល​សាខា​ខេត្ត​សហ​ការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​នាំ​យក​ទៅ​ដុត​កម្ទេច​ចោល​កាល​ពី​រសៀល​ថ្ងៃ​ទី​៣០​ សីហា​​ ២០១៥ ​បន្ទាប់​ពី​ចាប់​បាន​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ​និង​តាម​ទីផ្សារ​នានា ​ក្នុង​ខេត្ត​នា​ពេល​កន្លង​មក ​។​

លោក ​ហុង ​លៀង​ អនុប្រធាន​ទី​​១​ ផ្នែក​ស្ថិតិ​ទីផ្សារ​នៃ​សាខា​កាំកុងត្រូល​ខេត្ត​ ​បាន​ឲ្យ​កោះសន្តិភាព​ដឹង​ថា​ ទំនិញ​ដែល​នាំ​យក​មក​​ដុត​កម្ទេច​ចោល​​​នេះ​ មួយ​ចំនួន​ធំ​គឺជា​សាច់​ និង​ទំនិញ​ដែល​មន្ត្រី​ជំនាញ​របស់​លោក​ចាប់​បាន​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ​ខ​ណៈឈ្មួញ​លួច​បង្កប់​តាម​រទេះអូស​ចេញពី​ដី​ថៃ​ ។​

លោក​អនុប្រធាន​ទី​១​រូប​នេះ​ ​បាន​បន្ត​​ថា​ សាច់​ និង​គ្រឿងក្នុង​មាន់​ទា​មាន​ចំនួន​៩៥​គីឡូក្រាម​ ក្រៅពី​នេះ​ជា​ទំនិញ​គ្មាន​ស្លាក​សញ្ញា ​និង​កាល​បរិ​ច្ឆេ​ទ​ប្រើប្រាស់​ត្រឹមត្រូវ​ដូច​ជា​​សម្បក​​កា​រ៉េ​ម​ កម្ទេច​​មី​ ​ចាហួយ​មិច​ហ្វ្រូ​ត​​ ​ផ្លែ​ឈើ​ត្រាំ​ ក្នុង​នោះ​ក៏​មាន​​ចាហួយ​យីហោ«​ថា​ញ់​ប៊ិ​ញ​» ផ​លិត​នៅ​ប្រទេស​វៀតណាម​ ដែល​មន្ត្រី​ជំនាញ​ចុះ​ត្រួតពិនិត្យនៅ​​លើ​ទីផ្សារ​រក​ឃើញ​នៅ​ក្នុងស្រុក​ថ្មពួក​ នា​ពេល​កន្លង​មក​ផង​ដែរ ​។

​លោក​បាន​បញ្ជាក់​ថា ​មួយ​​រយៈ​​ពេល​ចុង​ក្រោយ​នេះ​ ដោយ​អនុវត្តន៍​តាម​បទបញ្ជា​ពី​​លោក​អគ្គនាយក​​កាំកុងត្រូល​ឲ្យ​ពង្រឹង​ការ​ត្រួតពិនិត្យ​តាម​ទីផ្សារ​ និង​ការ​នាំ​ចូល​ទំនិញ​គ្រប់​ប្រភេទ​​ពី​ប្រទេស​ជិតខាង ​តាម​បន្ទាត់​ព្រំដែន​ រក​ទំនិញ​ហាមឃាត់​ ដូច​ជា​ សាច់​ខូចគុណភាព​ គ្មាន​ស្លាក​សញ្ញា ​និង​កាល​បរិ​ច្ឆេ​ទ​ត្រឹមត្រូវ ។​

​លោក ​ស៊ា​ន ​ស៊ី​ណាត ​​​ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​ បាន​ដាក់​បទបញ្ជា​ដល់​មន្ត្រី​ក្រោម​ឱ​វាទ​ត្រូវ​​ពង្រឹង​ការ​ត្រួតពិនិត្យ​គ្រប់​ទីផ្សារ​នៅ​ទូ​ទាំង​ស្រុក/​ក្រុង​ក្នុង​ខេត្ត​ និង​មាត់ច្រក​ទ្វារ​អន្តរជាតិ​ ព្រម​ទាំ​ច្រក​តំបន់​ទាំង​៣ ​៕​