ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​រថយន្ត​​ក្រឡាប់​​ផ្ងារ​ជើង​ របួសធ្ងន់​២នាក់ ​និង​បាត់ប្រាក់​អស់​៦​លាន​រៀល

8 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ៖ បុរស​ពីរ​នាក់​​​រង​របួស​ធ្ងន់​ ត្រូវ​កម្មករ​ធ្វើ​ផ្លូវ​ជាមួយ​​គ្នា​នៅ​ក្បែរ​នោះ​ឃើញ​ទាន់ នាំ​គ្នា​វាយ​បំបែក​កញ្ចក់​រថយន្ត រួច​ទាញ​យក​ជន​រង​គ្រោះ​ចេញពី​រថយន្ត​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ប្រទេស​ថៃ

ខេត្ត​ប៉ៃលិន ៖ បុរស​ពីរ​នាក់​​​រង​របួស​ធ្ងន់​ ត្រូវ​កម្មករ​ធ្វើ​ផ្លូវ​ជាមួយ​​គ្នា​នៅ​ក្បែរ​នោះ​ឃើញ​ទាន់ នាំ​គ្នា​វាយ​បំបែក​កញ្ចក់​រថយន្ត រួច​ទាញ​យក​ជន​រង​គ្រោះ​ចេញពី​រថយន្ត​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ប្រទេស​ថៃ ។ ខណៈ​បើកបរ​រថយន្ត​ដឹក​ប្រេងម៉ា​ស៊ូ​ត​ជា​ច្រើន​ប៊ីដុង​នៅ​លើ​ផ្លូវ​ដែល​ទើប​តែឈូស​ឆាយ​ថ្មីក្នុង​ល្បឿន​លឿន បណ្តាល​ឱ្យ​រអិលកង់​មុខ​ធ្លាក់​ទៅ​ខាងស្តាំ​ក្រឡាប់​ផ្ងារជើង​របួស​ទាំង​ពីរ​នាក់​តែ​ម្តង កាល​ពី​​វេលា​ម៉ោង​៥​និង​៤៥​នាទី​ល្ងាចថ្ងៃ​ទី​២៩ ​សីហា ​២០១៥ កន្លង​ទៅ​នេះ ស្ថិត​នៅ​ចំណុច​ផ្លូវជាតិ​លេខ​១០​ចាស់ ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ។

​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ​​បុរស​​​រង​គ្រោះ​ទាំង​២នាក់​​​​ខាង​លើនេះ ​ម្នាក់​​ ឈ្មោះ ទិ​ត្យ ថៃ ​អាយុ​៥២ឆ្នាំ ជា​ប្រធាន​សន្តិសុខ​កាស៊ីណូ​ក្រោ​ន​ ជា​អ្នកបើកបរ​រថយន្ត​ម៉ា​កតា​កូ​ម៉ា មួយ​បាំង​កន្លះ ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2D-1662 ​មួយគ្រឿង រង​ការ​ខូចខាត​យ៉ាងដំណំ ​និង​​ម្នាក់​ទៀត​ឈ្មោះ​ ល័​ក្ខ ​អាយុ​៣០​ឆ្នាំ ​ជា​អ្នក​​បើកបរ​​គ្រឿងចក្រ​ឈូស​​ឆាយដី​ធ្វើ​ផ្លូវលំ​ខាងលើ និង​បាត់ប្រាក់​អស់​ចំនួន​៦​លាន​រៀល ​អ្នក​ទាំង​ពីរ​នាក់​​រស់​នៅ​ភូមិ​កើតហេតុ​ខាងលើ ៕