ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកបណ្ឌិត្យ ​សុខ ទូច ​នៅតែប្រកាន់ជំហរ​ចុះទៅពិនិត្យព្រំដែន ​ទោះជាមានការគំរាមបា.ញ់​សម្លា.ប់

8 ឆ្នាំ មុន

រាជធានីភ្នំពេញ ​៖​ ប្រធានក្រុមស្រាវជ្រាវផែនទី​ព្រំដែននៃរាជបណ្ឌិត្យសភាកម្ពុជា​ លោកបណ្ឌិត្យ សុខ ទូច ​បានប្រកាសអះអាងថា ​លោកនៅតែ​ប្រកាន់ជំហរ​ចុះទៅ​ពិនិត្យ​

រាជធានីភ្នំពេញ ​៖​ ប្រធានក្រុមស្រាវជ្រាវផែនទី​ព្រំដែននៃរាជបណ្ឌិត្យសភាកម្ពុជា​ លោកបណ្ឌិត្យ សុខ ទូច ​បានប្រកាសអះអាងថា ​លោកនៅតែ​ប្រកាន់ជំហរ​ចុះទៅ​ពិនិត្យ​មើលបង្គោល​ព្រំដែននៅសប្តាហ៍ក្រោយនេះ ​ទោះបីជាលោកទទួលបាន​សារអេឡិចត្រូនិកគំរាម​បាញ់សម្លាប់លោកនោះក្តី ។​

យ៉ាងណាក៍ដោយ​​លោកមិនបានបញ្ជាក់​ពី​​កាលបរិច្ឆេទពិតបា្រកដដែល​នឹងត្រូវចុះទៅនោះទេ ​។ ឆ្លើយទៅនឹងសំណួរ​របស់គេហទំព័រកោះសន្តិភាព​នៅប៉ុន្មាននាទីមុននេះ លោក សុខ ទូច​ បានបញ្ជាក់ទៀតថា ​លោកមិនដែលមានទំនាស់​ជាមួយអ្នកណាម្នាក់នោះទេ ​ហើយទាក់ទងទៅនឹងសារ​គំរាមបាញ់សម្លាប់លោកនោះ ​លោកក៍មិន​ដាក់​ពាក្យប្តឹងនោះដែរ ​ប៉ុន្តែលោកបណ្ឌិត្យ​ជឿថាករណីគំរាមបាញ់១០គ្រាប់​ដើម្បីសម្លាប់លោកពាក់ព័ន្ឋ​នឹងផែនទីព្រំដែននោះ​ សមត្ថកិច្ចកំពុង​ធ្វើកិច្ចការនេះ ។

ព័ត៌មាន​លម្អិតនឹងមានផ្សាយ​ជូននៅលើសារព័ត៌មាន​កោះសន្តិភាព​ ៕