ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​យោធិន​​ដាច់​ជើង​ទាំង២​​នៅ​សមរភូមិ ​​លើក​ដៃ​សំពះ​សុំ​ឱ្យ​​សម្តេច​តេជោ​ ​ហ៊ុន សែន​ ជួយ​

8 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ ​​បុរស​វ័យ​ចំណាស់​​ជា​​​មនុស្ស​ពិការ​ម្នាក់​ ដែល​​បាន​ដាច់​ជើង​ទាំង​សងខាង​ដោយសារ​​តែ​ជាន់​មីន​នៅលើ​​សមរភូមិ​ជាង​២០​ឆ្នាំ​មក​ហើយ ​បច្ចុប្បន្ន​ទ្រាំ​រស់នៅ​យ៉ាង​លំបាក​វេទនា​​បំផុត រំពឹង​លើ​ប្រពន្ធនិង​​កូន​ជាអ្នក​​រកស៊ី​ចិញ្ចឹម​​ជីវិត​​ប៉ុណ្ណោះ ​។

ខេត្តកំពង់ស្ពឺ ៖ ​​បុរស​វ័យ​ចំណាស់​​ជា​​​មនុស្ស​ពិការ​ម្នាក់​ ដែល​​បាន​ដាច់​ជើង​ទាំង​សងខាង​ដោយសារ​​តែ​ជាន់​មីន​នៅលើ​​សមរភូមិ​ជាង​២០​ឆ្នាំ​មក​ហើយ ​បច្ចុប្បន្ន​ទ្រាំ​រស់នៅ​យ៉ាង​លំបាក​វេទនា​​បំផុត រំពឹង​លើ​ប្រពន្ធនិង​​កូន​ជាអ្នក​​រកស៊ី​ចិញ្ចឹម​​ជីវិត​​ប៉ុណ្ណោះ ​។

ជួប​ជាមួយ​អ្នក​យក​ព័ត៌មាន​កោះសន្តិភាព ​បុរស​វ័យ​ចំណាស់​ដែល​ជា​ជន​ពិការ​ជើង​ទាំង​២​ខាង​លើនេះ ​បាន​និយាយ​រៀប​រាប់​​​ទាំង​ក្តី​ក្តុក​ក្តួល​​​ថា រូប​គាត់​ឈ្មោះ​ កុយ គឹ​ម​ឈឿ​ន អាយុ​៦០​ឆ្នាំ ​​សព្វថ្ងៃ​រស់នៅ​ក្នុង​ខ្ទម​កម្សត់​​ ស្ថិត​នៅ​​ក្នុងភូមិ​ផ្សារ​ចាស់ សង្កាត់​ស្វាយ​ក្រ​វ៉ា​ន់ ក្រុង​ច្បារមន ​ ។

បុរស​​ធ្លាក់​​ខ្លួន​ពិការ​ បាន​បន្ត​ថា រូប​គាត់​បាន​ចូល​បម្រើ​ការ​ជា​យោធា​​តាំង​ពី​​ខែកុម្ភៈ ឆ្នាំ​១៩៧៩ ក្នុង​អង្គភាព​យោធា​ខេត្តកំពង់ស្ពឺ ​ដើម្បី​ការពារ​ទឹកដី​ ​លុះ​រហូត​ដល់​ថ្ងៃ​ទី​២៩ តុលា ១៩៩០ ថ្នាក់លើ​ក៏​បាន​បញ្ជូន​​គាត់​​ទៅ​សមរភូមិ​​ប្រយុទ្ធ​​ជា​មួយ​ខ្មាំង​សត្រូវ​ ​​ដើម្បី​​ការពារ​ទឹកដី​នៅ​ទិស​ស្រុក​ឱ​រ៉ា​ល់ ​ខណៈ​​កំពុង​ប្រយុទ្ធ​គ្នា​​នោះជា​អកុសល​រូប​​គាត់​​​បាន​​​​ជាន់​មីន​របួស​ជើង​ទាំង​២​​ ។ ភ្លាម​ៗ​នោះ​ដែរ​ ​ថ្នាក់លើ​​បាន​ដឹក​យក​មក​សង្គ្រោះ​នៅ​អង្គភាព ដោយ​​​សារ​តែ​របួស​ធ្ងន់ពេក ​គ្រូពេទ្យ​ក៏​សម្រេចចិត្ត​កាត់​ជើង​គាត់​​ទាំង​២​តែ​ម្តង ។ ចាប់តាំងពី​ពេល​នោះ​មក​ រូប​គាត់​​ក៏​បាន​ធ្លាក់ខ្លួន​ទៅ​ជា​មនុស្ស​ពិការ​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ ។

​​លោក​​​បាន​បន្ត​​​ទាំង​ទឹក​មុខ​ស្រងូត​ស្រងាត់​និង​ក្តី​​ក្តុកក្តួល​បំផុត​​ថា ចាប់តាំងពី​ធ្លាក់ខ្លួន​ជា​មនុស្ស​​ពិការ​មក ​​គាត់​​រស់នៅ​​យ៉ាង​សែន​លំបាក​​វេទនា​​ខ្លាំង​ណាស់ ​ទាំង​ការ​ហូប​ចុក ​ទាំង​ការ​ធ្វើ​ដំណើរ ​សព្វ​ថ្ងៃ​បាន​ប្រពន្ធ​របស់​​គាត់​ឈ្មោះ​ ងួ​ន ចាន់ហន អាយុ​៦២​ឆ្នាំ ​ជា​អ្នក​ជួយ​​លើកទឹកចិត្ត ព្រមទាំង​កូនស្រី​-ប្រុស​របស់​លោក​ជួយ​មើលថែរហូត​មក​ដល់​បច្ចុប្បន្ន​នេះ ទើប​លោក​គិត​ថា សូ​ម្បី​តែ​សត្វ​ស្រមោច​តូច​មួយ​ដែល​មានជីវិត​នៅ​ចង់​រស់ ចុះ​ទម្រាំ​តែ​​លោក​ជា​មនុស្ស​ត្រូវ​ខំប្រឹង​តស៊ូ​រស់​​តទៅ​ទៀត​ដើម្បី​​ឃើញ​ការ​រីក​ចម្រើន​របស់​ប្រទេស​ជាតិ​ មានការ​អភិវឌ្ឍន៍​ក្រោម​ការ​ដឹកនាំ​​​ដ៏ឈ្លាស​វៃ​របស់​សម្តេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន ។

ជា​ចុង​ក្រោយ ​បុរស​វ័យ​ចំណាស់​ពិការ​ជើង​ទាំង​២​បាន​លើកដៃ​សំពះ​សុំ​សំណូមពរ​ដល់​ថ្នាក់លើ ជា​ពិសេស​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន មេត្តា​ជួយ​រូប​គាត់​ផង សព្វថ្ងៃ​​គាត់​រស់នៅ​​ជួប​ការ​លំបាក​វេទនា​​ខ្លាំង​ណាស់ ​​គាត់​ពិការ​​ជើង​ទាំង​២ ​និង​​មាន​ម្តាយ​ចាស់ជរា​អាយុ​៩០​ឆ្នាំ​​ ពិការ​ភ្នែក​មើល​មិនឃើញ​ទៀត​ក្នុង​បន្ទុក​គ្រួសារ​​ រាល់​ថ្ងៃ​រំពឹង​តែ​ប្រពន្ធ និង​កូន​ៗ​ប៉ុណ្ណោះ ​​​​​គាត់​សុំ​អង្វរ​ទៅ​​​សម្តេច​តេជោ ​សូម​សម្តេច​មេត្តា​​​ជួយ​ឱ្យ​រូប​គាត់​បាន​ទៅ​រស់នៅ​មាន​ដីស្រែ​ចម្ការ​ ផ្ទះ​ស្នាក់​នៅ​សមរម្យ​ ក្នុង​មជ្ឈមណ្ឌល​យោធិន​ពិការ​៣៧១​កោះ​ស្លា​ផង ។

រូប​គាត់​សង្ឃឹមថា ថ្នាក់លើ ជា​ពិសេស​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ​ជួយ​រូប​គាត់ ក៏ដូច​ជា​ក្រុម​គ្រួសារ​​ដែល​កំពុង​ជួប​ការ​លំបាក​​​នោះ ​ដែល​កន្លង​មក សម្តេចតេជោ និង​សម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ​បាន​​ជួយ​ដល់​ជន​ពិការ​​ច្រើនរូប​​មក​ហើយ ៕