ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លួងលោម​ក្មេង​ស្រី​អាយុ​១២​ឆ្នាំ​រួមរ័ក​ក្នុង​បន្ទប់ទឹក បី​ថ្ងៃក្រោយ​ជាប់​ខ្នោះ

8 ឆ្នាំ មុន

ខេត្តកណ្ដាល ៖ យុវជន​ម្នាក់​ជា​សន្តិសុខ​រោងចក្រ​ត្រូវ​បាន​នគរបាល​ស្រុក​ស្អាង​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​៣០ ខែ​សីហា បន្ទាប់​ពី​បាន​លួងលោម​ក្មេង​ស្រី​អាយុ​១២​ឆ្នាំ​ម្នាក់​រួមរ័ក​បាន​សម្រេច​នៅ​ក្នុង​បន្ទប់ទឹក​ក្នុងផ្ទះ​ខ្លួន

ខេត្តកណ្ដាល ៖ យុវជន​ម្នាក់​ជា​សន្តិសុខ​រោងចក្រ​ត្រូវ​បាន​នគរបាល​ស្រុក​ស្អាង​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​៣០ ខែ​សីហា បន្ទាប់​ពី​បាន​លួងលោម​ក្មេង​ស្រី​អាយុ​១២​ឆ្នាំ​ម្នាក់​រួមរ័ក​បាន​សម្រេច​នៅ​ក្នុង​បន្ទប់ទឹក​ក្នុងផ្ទះ​ខ្លួន ស្ថិត​ក្នុងភូមិ​ព្រែក​ឡុ​ង ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង ខេត្តកណ្តាល កាលពី​ម៉ោង​៨​ព្រឹក ថ្ងៃ​ទី​២៧ ខែសីហា ឆ្នាំ​២០១៥​កន្លង​ទៅ ។

មន្ត្រី​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​ស្រុក​ស្អាង​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​បាន​ចាប់ខ្លួន​ឈ្មោះ នាង ច​ន្ថា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​សន្តិសុខ​រោងចក្រ មាន​ទីលំនៅ​ភូមិ​-​ឃុំ​ខាងលើ ។ ការ​ចាប់ខ្លួន​ជនសង្ស័យ​នេះ​ធ្វើ​ឡើង​តាម​ពាក្យបណ្ដឹង​របស់​ឪពុក​-​ម្ដាយ​ក្មេង​ស្រី​រង​គ្រោះ​ដែល​រស់នៅ​ភូមិ​-​ឃុំ​ជាមួយ​គ្នា និង​មានការ​ឯក​ភាព​សម្រប​សម្រួល​​ពី លោក លឹ​ម សុ​គ​ន្ថា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកណ្តាល ។

មន្ត្រី​នគរបាល​បាន​ឲ្យ​ដឹង​ទៀត​ថា កន្លង​មក​ក្នុង​អំឡុង​ដើមខែ​សីហា ជនសង្ស័យ​ឈ្មោះ នាង ច​ន្ថា បាន​ព្យាយាម​លួងលោម​ក្មេង​ស្រី​រង​គ្រោះ​រួមរ័ក​ជាមួយ​គ្នា ប៉ុន្តែ​មិន​បាន​សម្រេច បាន​ត្រឹមតែ​ស្ទាបអង្អែល​ប៉ុណ្ណោះ ។ លុះដល់​ថ្ងៃ​កើតហេតុ​ទី​២៧ ខែសីហា ឆ្នាំ​២០១៥ វេលា​ម៉ោង​៨​ព្រឹក ក្មេង​ស្រី​រង​គ្រោះ​បាន​ទៅ​មើល​ទូរទស្សន៍​នៅ​រោង​លក់​កាហ្វេ​-​បាយ​នៅផ្ទះ​របស់​ឈ្មោះ នាង ច​ន្ថា ។ ពេល​នោះ​ឈ្មោះ នាង ច​ន្ថា បាន​បបួល​ជន​រង​គ្រោះ​ទៅ​បន្ទប់ទឹក​រួច​បិទទ្វារ និង​បាន​រួមរ័ក​ជាមួយ​ក្មេង​ស្រី​រង​គ្រោះ​ដោយ​ឈរ​ផ្អែក​ជញ្ជាំង​ថ្ម​រហូត​បាន​សំរេច រួច​ក៏​ស្លៀក​ខោអាវ​រាងខ្លួន​ចេញ​ក្រៅ​បន្ទប់ទឹក​មក​មើល​ទូរទស្សន៍​ធម្មតា ។

ក្រោយមក​ក្មេង​ស្រី​រង​គ្រោះ​មាន​អាកា​រៈ​ឈឺចាប់​ប្រដាប់​ភេទ ហើយ​ឪពុក​-​ម្ដាយ​ក្មេង​ស្រី​រង​គ្រោះ​សួរនាំ​ដេញដោល​ទើប​ប្រាប់​ការ​ពិត​ដឹង​ ។ លុះ​មក​ដល់​ថ្ងៃ​ទី​៣០ ខែសីហា ឆ្នាំ​២០១៥ ទើប​ឪពុក​-​ម្តាយ​ប្តឹង​ឈ្មោះ នាង ច​ន្ថា មក​សមត្ថកិច្ច​នគរបាល ហើយ​សមត្ថកិច្ច​ក៏​បាន​ធ្វើការ​ឃាត់ខ្លួន​ឈ្មោះ នាង ច​ន្ថា មក​ធ្វើការ​សាកសួរ​តែ​ម្ដង​ ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​នគរបាល ឈ្មោះ នាង ច​ន្ថា សារភាព​ថា ចាប់តាំងពី​ដើមខែ​សីហា ឆ្នាំ​២០១៥ នេះ​ខ្លួន​បាន​លួងលោម​ក្មេង​ស្រី​រង​គ្រោះ​រួមរ័ក​ជា​ច្រើន​លើក តែ​នាង​មិន​ព្រម បាន​ត្រឹមតែ​ស្ទាបអង្អែល​ប៉ុណ្ណោះ លុះដល់​ថ្ងៃ​កើតហេតុ​ខាងលើ​ទើប​លួងលោម​រួមរ័ក​បាន​សម្រេច ។

នគរបាល​បាន​ឲ្យ​ដឹង​ថា បើ​ទោះបី​ជន​ង្ស័​យ និង​ក្មេង​ស្រី​រង​គ្រោះ​ត្រូវរ៉ូវ​គ្នា​មិន​មានការ​បង្ខិតបង្ខំ ឬ​ចាប់រំលោភ​ក្ដី ជនសង្ស័យ​នៅ​តែ​មានទោស​ពី​បទ​រួម​ភេទ​ជាមួយ​ក្មេង​ស្រី​ជា​អនីតិជន​អាយុ ក្រោម​១៥​ឆ្នាំ ។

ពេល​នេះ​សមត្ថកិច្ច​នគរបាល​ស្រុក​ស្អាង​បាន​កសាង​សំណុំរឿង ដើម្បី​បញ្ជូន​ជនសង្ស័យ​ទៅ​តុលាការ​ដើម្បី​ចាត់ការ​បន្ត​តាម​ច្បាប់ ៕