ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ​វ៉ា គឹមហុង​ ៖ ការបោះបង្គោល​ព្រំដែនគឺធ្វើ​ទៅតាមផែនទីនិងMOU

8 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖​ប្រធានគណៈកម្មាធិការ​ចម្រុះព្រំដែនកម្ពុជា​ លោក វ៉ា គឹមហុង​ បានបញ្ជាក់​នៅប៉ុន្មាននាទីមុននេះថា ​” ការបោះបង្គោល​ព្រំដែនជាមួយ​ប្រទេស​ជិតខាងគឺ​

រាជធានីភ្នំពេញ ៖​ប្រធានគណៈកម្មាធិការ​ចម្រុះព្រំដែនកម្ពុជា​ លោក វ៉ា គឹមហុង​ បានបញ្ជាក់​នៅប៉ុន្មាននាទីមុននេះថា ​” ការបោះបង្គោល​ព្រំដែនជាមួយ​ប្រទេស​ជិតខាងគឺ​រាជរដ្ឋាភិបាល​ធ្វើតាមផែនទី និងអនុស្សរណៈនៃ​ការយោគយល់គ្នា (MOU) ​អត់ធ្វើតាមការ​និយាយនៅលើមាត់នោះទេ ” ។

ការលើកឡើងរបស់​លោកទេសរដ្ឋមន្រ្តី​នារសៀលថ្ងៃទី៣០​ សីហា ២០១៥នេះ ​ធ្វើឡើងបន្ទាប់ពីលោក ​សម រង្ស៊ី ​ពីទីក្រុងស៊ីដនីប្រទេស​អូស្រ្តាលីបានលើកឡើងថា ​” គណបក្សសង្គ្រោះជាតិ​​​ជឿ​លើការលើកឡើង​របស់​ប្រជាពលរដ្ឋខ្មែរនៅព្រំដែន​​ ដែលថា​ដំណើរការ​នៃការ​បោះបង្គោល​ព្រំដែននោះ​​ នំាឲ្យកម្ពុជា​​បាត់បង់ទឹកដី ” ។

លោក សម រង្ស៊ី ​បាន​បញ្ជាក់​ទៀតថា​ “​ គណបក្សសង្គ្រោះជាតិ ​ ​យើងជឿប្រជារាស្រ្ត​ ​ប្រជាពលរដ្ឋរសើនៅតាមព្រំដែន ​​ជាពិសេសកសិករខ្មែរ ​​ពួកគាត់បាត់ដី​ស្រែ​ដីចំការ ព្រៃឈើ ។ ​បើតាមលោក វ៉ា គឹមហុុង ​មកដល់ពេលនេះ ​គណៈកម្មាធិការចម្រុះព្រំដែនកម្ពុជា-វៀតណាម​ បានសម្រេចបោះបង្គោលព្រំដែន​បាន៨៣%ហើយ ​ហើយ​ការ​បោះ​បង្គោលព្រំដែននេះ​​មិន​ធ្វើតាមការនិយាយនឹងមាត់នោះទេ ។ ​លោកប្រធាន​គណៈកម្មាធិការ​ចម្រុះព្រំដែន​ក៍បានស្នើ​ឲ្យលោក ​សម រង្ស៊ី ​​យកផែនទីពីរផ្ទាំង​ដែល​គណបក្សសង្គ្រោះជាតិ​​មិនទាន់ប្រគល់មកឲ្យនោះ​ ​យកទៅប្រគល់​ឲ្យក្រុមស្រាវជ្រាវ​ផែន​ទីព្រំដែននៃ​រាជបណ្ឌិត្យ​សភាកម្ពុជា ​និងគណៈកម្មាធិការ​ចម្រុះ​ព្រំដែនកម្ពុជា ​ដើម្បី​យកទៅផ្ទៀងផ្ទាត់​ផងដែរ ៕