ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​នគរបាល​ប៉ុស្តិ៍​ផ្សារ​ដើម​ថ្កូវ​​​ចាប់​ឃាត់ខ្លួន​​មុខសញ្ញា​ចែកចាយ​និង​ប្រើ​ប្រាស់​​គ្រឿងញៀ.ន​

8 ឆ្នាំ មុន

​រាជ​ធានី​ភ្នំពេញ ៖ ​មុខសញ្ញា​ចែកចាយ​ថ្នាំ​ញៀន​យ៉ាង​សកម្ម​ម្នាក់​ ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ផ្សារ​ដើម​ថ្កូវ​​​ចាប់​​ឃាត់ខ្លួន​ ​និង​​ដកហូត​បាន​​វត្ថុ​តាង​មួយ​ចំនួន កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹកថ្ងៃ​ទី​៣០ ​សីហា

​រាជ​ធានី​ភ្នំពេញ ៖ ​មុខសញ្ញា​ចែកចាយ​ថ្នាំ​ញៀន​យ៉ាង​សកម្ម​ម្នាក់​ ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ផ្សារ​ដើម​ថ្កូវ​​​ចាប់​​ឃាត់ខ្លួន​ ​និង​​ដកហូត​បាន​​វត្ថុ​តាង​មួយ​ចំនួន កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹកថ្ងៃ​ទី​៣០ ​សីហា ​​២០១៥ នៅ​​​​ផ្ទះ​គ្មាន​លេខ​មួយ​កន្លែង ច្រកចូល​ផ្លូវ​ឌឿងហែម ​​​ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន​ ។

​​មន្ត្រី​នគរបាល​​ប៉ុស្តិ៍ បាន​​​ឱ្យ​ដឹង​ថា បុរស​ជា​ជនសង្ស័យ​ឈ្មោះ ម៉ៅ ហាប់ អាយុ​៣២​ឆ្នាំ មុខរបរ​និង​​ការ​ស្នាក់​នៅ​មិន​ពិត​ប្រា​ដក ត្រូវ​​បាន​កម្លាំង​នគរបាល​​ចាប់​​ឃាត់ខ្លួន​​​ខណៈ​​​កំពុង​​ធ្វើ​សកម្មភាព​ចែកចាយ​ថ្នាំ​ញៀន​នៅ​ចំណុច​ខាងលើ​ ។​ ចំណែក​​វត្ថុ​តាង​​ដែល​​ដក​ហូត​បាន​ ​​​រួម​មាន​ ថ្នាំ​​ញៀន​ប្រភេទ​ម្សៅ​ក្រាម​ព​ណ៌​ស​ថ្លា​ចំនួន១​កញ្ចប់​ធំ​ ម៉ូតូ​ម៉ាក​ហុងដា​ឃ្លី​ក ពណ៌​ផ្កាឈូក​លាយ​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​១Q-៣០១៧ មួយ​គ្រឿង ទូរស័ព្ទ​៣​គ្រឿង រួម​ទាំង​វត្ថុ​តាង​មួយ​ចំនួន​ទៀត​ ​។

​​ជន​សង្ស័យ និង​វត្ថុ​​តាង​ខាង​​លើ ត្រូវ​បាន​​នគរបាល​ប៉ុស្តិ៍​​​ធ្វើ​កំណត់​ហេតុ​ និង​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន ដើម្បី​ចាត់​ការ​បន្ត​​តាម​ច្បាប់ ៕