ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​បង្ក្រាប​កន្លែង​ចិញ្ចឹម​ត្រី​ឆ្តោ បទល្មើស​នេសាទ​នៅ​តែ​កើត​មាន

8 ឆ្នាំ មុន

ខេត្តកណ្តាល ៖ លោក ឃ្លាំង វណ្ណ​ធុ​ល នាយ​ខណ្ឌរ​ដ្ឋ​បាល​ជលផល​កណ្តាល បាន​ដឹកនាំ​កម្លាំង​មន្ត្រី​ជំនាញ​ក្រោម​ឱវាទ​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​មូល​ដ្ធា​ន​មាន​ប៉ូលិស​, ប៉េ​អឹ​ម​, យោធា ចុះ​ប្រតិបត្តិការ​បង្ក្រាប​

ខេត្តកណ្តាល ៖ លោក ឃ្លាំង វណ្ណ​ធុ​ល នាយ​ខណ្ឌរ​ដ្ឋ​បាល​ជលផល​កណ្តាល បាន​ដឹកនាំ​កម្លាំង​មន្ត្រី​ជំនាញ​ក្រោម​ឱវាទ​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​មូល​ដ្ធា​ន​មាន​ប៉ូលិស​, ប៉េ​អឹ​ម​, យោធា ចុះ​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់​នា​រដូវ​បិទ​នេសាទ​នៅ​តាម​បឹងបួរ​ ព្រែក​ ទន្លេ ក្នុងភូមិ​សាស្ត្រ​ស្រុក​ល្វាឯម ខេត្តកណ្តាល កាលពី​ថ្ងៃ​ទី​២៨ ខែសីហា ឆ្នាំ​២០១៥​ តាំងពី​ព្រឹក​រហូត​ដល់​ល្ងាច​ពេញ​មួយ​ថ្ងៃ ។

ក្នុង​យុទ្ធនាការ​ប្រតិបត្តិការ​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់​របស់​កម្លាំង​ចម្រុះ​ខាងលើ​នេះ​ ជា​លទ្ធផល​ បង្ក្រាប​បាន​របាំង​ព្រួល​ស្បៃ​មុង​ប្រវែង​៥៥៥០​ម៉ែត្រ​, មាត់​លូ​ស្បៃ​មុង​៦៥​មាត់​លូ​, បង្គោល​ឫស្សី​តូច​-​ធំ​៣០១០​ដើម និង​បាន​ចាក់​លែង​កូន​ត្រី​ចម្រុះ​តូច​-​ធំ​ចូល​ក្នុង​បឹង​ធម្មជាតិ​វិញ​៤៣០​គីឡូក្រាម​ផង​ដែរ ។ ចំណែក​ឧបករណ៍​នេសាទ​ខុសច្បាប់​ដែល​កម្លាំង​ចម្រុះ​បង្ក្រាប​បាន​ត្រូវ​បាន​រៀបចំ​ធ្វើ​ពិធី​ដុត​កម្ទេច​ចោល​នៅ​ទីទួល​ចំណុច​កើតហេតុ​នោះ​តែ​ម្តង ។

ប្រជា​ពលរ​ដ្ធ​ជា​ច្រើន​ដែល​រស់នៅ​ក្នុងស្រុក​ល្វាឯម​បាន​សាទរ​ពី​សកម្មភាព​របស់​កម្លាំង​ចម្រុះ​ដែល​បាន​យកចិត្តទុកដាក់​ក្នុង​ការ​ចុះ​ប្រតិបត្តិ​បង្ក្រាប​បទ​ល្មើស​នេសាទ​ខុសច្បាប់​ដូច​ភ្លៀងរលឹម​នា​ពេល​កន្លង​មក​ ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឲ​ពួក​គាត់​ព្រួយបារម្ភ​នោះ គឺ​ការ​ចិញ្ចឹម​ត្រី​ឆ្តោ​​ខុសច្បាប់​មាននៅ​តាម​ស្រះ និង​បែរ​រាប់រយ​កន្លែង​នៅ​ក្នុង​ឃុំ​ព្រែក​ក្មេង ស្រុក​ល្វាឯម ។

ចំពោះ​ការ​ចិញ្ចឹម​ត្រី​ឆ្តោ​ខុសច្បាប់​នៅ​ក្នុង​ឃុំ​ព្រែក​ក្មេង​នេះ ប្រជាពលរដ្ឋ​ចិញ្ចឹម​២-៣​ពាន់​កូន តិចតួច​ទេ រីឯ​លោក អ៊ូ សុ​ផាត មេឃុំ​ព្រែក​ក្មេង និង​កូន​ប្រុស​បង្កើត​របស់​លោក​ចិញ្ចឹម​ត្រី​ឆ្តោ​ខុសច្បាប់​តាម​ស្រះ​ក្រោយ​ផ្ទះ​របស់​គាត់​រាប់​ម៉ឺន​កូន​ឯណោះ ហើយ​ក្នុង​មួយ​ថ្ងៃ​ៗ​យក​កូន​ត្រី​ល្អិត​មក​ធ្វើ​ជា​ចំណី​ត្រី​រាប់​តោន ។ ចំពោះ​កូន​ត្រី​ល្អិត​ទាំងនេះ មិន​ដែល​ទៅ​ជញ្ជាត់​ឈ្នាង​យក​មក​ឱ្យ​ត្រី​ឆ្តោ​ស៊ី​ទេ មាន​តែ​ប្រព្រឹត្ត​បទល្មើស​នេសាទ​ដា​ក់ឡុក​ស្បៃ​មុង​ទើប​វា​ស៊ី​គ្រប់គ្រាន់ ។
ចំណុច​នេះ​ហើយ​ទើប​ការ​បង្ក្រាប​បទល្មើស​នេសាទ​មិន​មានការ​ថយ​ចុះ​ដូច​ជា​វែក​ចក​អ៊ីចឹង ។

ទាក់​ទង​បញ្ហា​នេះ​ «កោះសន្តិភាព» ព្យាយាម​ស្វែង​រក​ការ​បំភ្លឺ​ពី​លោក​ អ៊ូ សុផាត ដែរ​តែ​ទំនាក់​ទំនង​មិន​អាច​ធ្វើ​ទៅ​បាន​នៅ​រសៀល​ថ្ងៃ​ទី​៣០ សីហា ២០១៥ នេះ ។

ប្រជា​ពលរ​ដ្ធ​បាន​លើក​ឡើង​ទៀត​ថា តំបន់​ណា​ក៏​ដូច​តំបន់​ណា​ដែរ «​បើសិនជា​បង្ក្រាប​តែ​បទល្មើស​នេសាទ មិន​បង្ក្រាប​ការ​ចិញ្ចឹម​ត្រី​ឆ្តោរ​ទេ បទល្មើស​នៅ​តែ​កើត​មាន​ដដែល​» ៕