ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​នាយក​រដ្ឋមន្ត្រី​ទី​១ លោក​អឹុង ហួត ឈ្នះក្តី​លើ​ជនជាតិ​ម៉ា​ឡេ​ស៊ីក្នុង​សំណុំរឿង​បរិហា​កេរ្តិ៍

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ប្រកាស​សាលក្រម​ក្នុង​សំណុំរឿង​បរិហារកេរ្តិ៍ ដោយ​សម្រេច​ឱ្យ​លោក​អឹុង ហួត អតីត​នាយក​រដ្ឋមន្ត្រី​ទី​១ (១៩៩៧-១៩៩៨) ឈ្នះក្ដី​ពី​ជនជាតិ​ម៉ា​ឡេ​ស៊ី​ម្នាក់​

រាជធានី​ភ្នំពេញ ៖ ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ប្រកាស​សាលក្រម​ក្នុង​សំណុំរឿង​បរិហារកេរ្តិ៍ ដោយ​សម្រេច​ឱ្យ​លោកអឹុង ហួត អតីត​នាយក​រដ្ឋមន្ត្រី​ទី​១ (១៩៩៧-១៩៩៨) ឈ្នះក្ដី​ពី​ជនជាតិ​ម៉ា​ឡេ​ស៊ី​ម្នាក់​ក្នុង​នាម​លោក​ជាដើម​បណ្ដឹងរ​ដ្ផ​ប្បវេណី​ប្តឹង​ប្រឆាំង​នឹង​ជនបរទេស​រូប​នោះ​។

លោក​ហេង កេស​រោ ចៅក្រម​ជំនុំជម្រះ​បាន​អាន​សាលក្រម​កាលពី​រសៀល​ថ្ងៃ​ទី​២៨ សីហា ២០១៥ ដោយ​បាន​សម្រេច​ពិន័យ​ជា​ប្រាក់​ពី​លោក​ឈិ​ន ម៉េ​ង​យូ ហៅ​លី​កូ ចំនួន​២​លាន​រៀល​បង់​ចូល​ថវិការ​ដ្ផ និង​បង្គាប់​ឱ្យ​សងជំងឺចិត្ត​ជា​ប្រាក់​ចំនួន​២០​លាន​រៀល​ទៅ​ឱ្យ​លោក​អឹុង ហួត ជាដើម​បណ្ដឹងរដ្ឋប្បវេណី​ក្រោម​ការ​ចោទប្រកាន់​ពី​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ​ប្រព្រឹត្ត​កាលពី​ថ្ងៃ​ទី​១៨ កុម្ភៈ ២០១៤ ក្នុង​ក្រុងភ្នំពេញ​។

ចៅក្រម​បាន​បញ្ជាក់​ថា សាលក្រម​នេះ ក៏​បាន​បើកផ្លូវ​ប្ដឹង​ឧទ្ធរណ៍​តាម​កំណត់​ច្បាប់​ផង​ដែរ​។ លោក​ថេ​ង ម៉េ​ង​អីុ មេធាវី​ការពារ​ផ្លូវច្បាប់​ឱ្យ​លោក​ឈិ​ន ម៉េ​ង​យូ បាន​ប្រាប់​អ្នកកាសែត​នៅ​រសៀល​ថ្ងៃ​សុក្រ​នេះ​ថា លោក​នឹង​ប្ដឹង​ឧទ្ធរណ៍​ចំពោះ​សេចក្ដីសម្រេច​នេះ ព្រោះ​កូនក្ដី​របស់​លោក​មិន​ជាប់​ពាក់ព័ន្ធ​នឹង​បទ​បរិហា​កេរ្តិ៍ ដោយ​ការ​ផ្ញើរ​សារ​អីុម៉ែល​នោះ​ទេ ។

គេ​នៅ​ចាំ​បាន​ថា លោកអឹុង ហួត អតីត​នាយក​រដ្ឋមន្ត្រី​ទី​១ ជំនួស​សម្តេចក្រុមព្រះ​នរោត្តម រណឫទ្ធិ ក្រោយ​ព្រឹត្តិការណ៍​៥-៦ កក្កដា ១៩៩៧​។ ប្រជាពលរដ្ឋ​ខ្មែរ​ខ្លះ​ត្រូវ​បាន​គេ​ជឿ​ថា ស្ទើរតែ​ភ្លេចមុខ​លោក​អឹុង ហួត ទៅ​ហើយ នោះ​បាន​លេច​ឈ្មោះ​ជា​ថ្មី​នៅ​ក្នុង​សំណុំរឿង​ក្ដី​របស់​តុលាការក្រុង​ភ្នំពេញ គឺ​រឿង​បរិហារកេរ្តិ៍​ជា​សាធារណៈ​។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព