ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​ម៉ូតូ​បុក​​ម៉ូតូ​​បណ្តាល​ឱ្យ​ស្លា.ប់​២នាក់​ ​របួស​ធ្ងន់​ម្នាក់​​ នៅ​លើ​ផ្លូវ​ជាតិ​លេខ​១

8 ឆ្នាំ មុន

ខេត្ត​កណ្តាល ៖ ​យ៉ាង​ហោច​ណាស់​មនុស្ស​២​នាក់​បាន​ស្លា.ប់​​​ ដោយ​ម្នាក់​ស្លា.ប់​នៅ​​នឹង​​កន្លែង​ ម្នាក់​ស្លា.ប់​ពេល​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ​ ​ចំណែក​ម្នាក់​ទៀត​រង​របួសធ្ងន់​ក្នុង​​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​បុក​ជាមួយ​ម៉ូតូ​

ខេត្ត​កណ្តាល ៖ ​យ៉ាង​ហោច​ណាស់​មនុស្ស​២​នាក់​បាន​ស្លាប់​​​ ដោយ​ម្នាក់​ស្លាប់​នៅ​​នឹង​​កន្លែង​ ម្នាក់​ស្លាប់​ពេល​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ​ ​ចំណែក​ម្នាក់​ទៀត​រង​របួសធ្ងន់​ក្នុង​​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​បុក​ជាមួយ​ម៉ូតូ​កាលពី​វេលា​ម៉ោង​៨​និង​២០​នាទី​យប់​ថ្ងៃ​ទី​២៩​ សីហា​​ ២០១៥ ​កន្លង​មក ​នៅ​​លើ​កំណាត់​ផ្លូវជាតិ​លេខ​១​ ​​ស្ថិត​ក្នុងភូមិ​អំពិលទឹក​​ ​ឃុំកំពង់​ភ្នំ​ ​ស្រុក​លើក​ដែក​​ ​។

ជន​រង​គ្រោះ​ដែល​ស្លាប់​នៅ​​នឹងកន្លែង​ឈ្មោះ​ សុខ ​ទឹង ​ភេទ​ប្រុស ​អាយុ​៥៣​ឆ្នាំ​ ​​មាន​ទីលំនៅ​ភូមិ​រាំង​ដេក​​ ​ឃុំ​គគីរ​ធំ​ ​ស្រុក​កៀនស្វាយ​ ជិះ​ម៉ូតូ​ម្នាក់ឯង​ម៉ាក​citi១០០ ​ព​ណ៌​ក្រហម ​គ្មាន​ស្លាក​លេខ ​។ ​ចំណែក​ភាគី​ម្ខាង​ទៀត​ ជិះ​ម៉ូតូ​ម៉ាក​ស៊ី​រុស ​ព​ណ៌​ក្រហម​ គ្មាន​ស្លាក​លេខ​ជិះ​ឌុ​ប​គ្នា​២​នាក់​ ​ម្នាក់​​ឈ្មោះ​ វឿ​ន ​ម៉ា​រ៉ូ​ត ​ភេទ​ប្រុស​ អាយុ​១៩​ឆ្នាំ​ ជា​អ្នកបើក​​ម៉ូតូ​ ​​ស្លាប់​ពេល​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ ​និង​​ម្នាក់​​ទៀត​​ ឈ្មោះ​ រិ​ន ​គូ​ទី​ ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ​ រង​របួសធ្ងន់​ ត្រូវ​ក្រុម​គ្រួសារ​ដឹក​​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​​ឯរាជធានី​ភ្នំពេញ​ ។ ​ទាំង​ពីរ​នាក់​មាន​ទីលំនៅ​ភូមិ​កំពង់ចម្លង​​ ឃុំ​ព្រែក​ទន្លាប់​ ​ស្រុក​លើក​ដែក​​ ​។

​មន្ត្រី​សមត្ថកិច្ច​​​ដែល​ចុះ​​ទៅ​​វាស់វែង​​ ​បាន​ឱ្យ​​ដឹង​ថា ​ករណី​​ខាង​លើ​នេះ​ ​បង្ក​ឡើង​​ពី​ភាគី​ម៉ូតូ​ជិះ​គ្នា​២​នាក់ ​មាន​ជាតិ​ស្រវឹង​បើកបរ​ក្នុង​ល្បឿន​លឿន​ទិស​ដៅ​ពី​កើ​ត​ទៅ​​លិច​​ ​មិន​គោរព​ផ្លូវ​អាទិ​ភាព​ជ្រុល​ទៅ​បុក​ម៉ូតូ​ជន​រង​គ្រោះ​​ជិះ​ម្នាក់ឯង​ ​ពី​លិចទៅ​កើត​​បញ្ច្រាស​ទិស​គ្នា​​ពេញទំហឹង​បណ្តាល​ឲ្យ​ស្លាប់​​និង​រង​​​​របួសធ្ងន់​​តែ​ម្តង ។​

​​ក្រោយ​កើត​ហេតុ សព​ត្រូវ​​បាន​សមត្ថកិច្ច​ប្រគល់​ឱ្យ​​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ​។ ចំណែក​​ម៉ូតូ​ទាំង​២​គ្រឿង​​​យកទៅ​រក្សា​ទុក​នៅ​អធិការ​ដ្ឋាន​​​នគរបាល​ស្រុក​លើក​ដែក​ រង់​​ចាំ​ដោះស្រាយ​តាម​នីតិវិធី​​ ៕