ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សក្តានុពល​ភាព​នៃ​ការ​អភិវឌ្ឍ​នៅ​តំបន់​ភាគ​ខាងជើង​នៃ​រាជធានី​ភ្នំពេញ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កំណើន​នៃ​ចំណូល​អ្នកមាន​កម្រិតជីវភាព​កណ្តាល បាន​និង​កំពុង​ជំរុញ​ល្បឿន​សេដ្ឋកិច្ច​ឲ្យ​មាន​សន្ទុះ​ទៅ​មុខ​យ៉ាង​ឆាប់រហ័ស ជា​ពិសេស ការ​កើនឡើង​នៃ​កត្តា​តម្រូវការ​លំនៅ​ឋាន​ដែល​កំពុង​ឆ្លុះ​បញ្ចាំង

រាជធានី​ភ្នំពេញ ៖ កំណើន​នៃ​ចំណូល​អ្នកមាន​កម្រិតជីវភាព​កណ្តាល បាន​និង​កំពុង​ជំរុញ​ល្បឿន​សេដ្ឋកិច្ច​ឲ្យ​មាន​សន្ទុះ​ទៅ​មុខ​យ៉ាង​ឆាប់រហ័ស ជា​ពិសេស ការ​កើនឡើង​នៃ​កត្តា​តម្រូវការ​លំនៅ​ឋាន​ដែល​កំពុង​ឆ្លុះ​បញ្ចាំង​យ៉ាង​ពិតប្រាកដ​ថា វិស័យ​សំណង់​នៅ​កម្ពុជា​កំពុង​តែ​វិវឌ្ឍន៍​យ៉ាង​ឆាប់រហ័ស​នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ។ ទាក់ទិន​ទៅ​នឹង​ការ​កើនឡើង​នៃ​វិស័យ​នេះ អ្នក​យក​ព័ត៌មាន​កោះសន្តិភាព បាន​ជួប​សម្ភាសន៍​ដាច់​ដោយឡែក​មួយ ជាមួយ​កញ្ញា តាំង សុខ គី​ម ប្រធាន​គ្រប់គ្រង​ទូទៅ និង​ហិរញ្ញវត្ថុ នៃ​បុរី អាទាំងមាស គម្រោងឌឹ ផ្ល​រ៉ា អំពី​ដំណើរការ​អភិវឌ្ឍ​នៃ​វិស័យ​សំណង់​នេះ​ថា តើ​វា​ត្រូវ​បាន​សាងសង់​គោរព​ទៅ​តាម​លក្ខខណ្ឌ​បច្ចេកទេស​ឬទេ ?

មានការ​វិភា​គជា​ច្រើន​បាន​លើក​ឡើង​ថា « រាជធានី​ភ្នំពេញ គួរតែ​ពង្រីក​ទៅ​កាន់​តំបន់​ភាគ​ខាងជើង » សម្រាប់​កញ្ញា​វិញ តើ​យល់​យ៉ាងណា​ដែរ ចំពោះ​ការ​លើក​ឡើង​នេះ ?

សម្រាប់​ខ្ញុំ​វិញ ភ្នំពេញ​បច្ចុប្បន្ន​នេះ​បាន​ពង្រីក​គ្រប់​ទិស​ទាំងអស់​រួច​មក​ហើយ ។ និយាយ ទៅ រាជរដ្ឋាភិបាល​បាន​ព្យាយាម​ពង្រីក​ទីក្រុង​ភ្នំពេញ​នេះ​គ្រប់​ទិស​ទាំង​បួន ។ បើ​យើង​ត្រឡប់​មក​មើល​ផ្នែក​ខាងជើង​វិញ យើង​មាន​ចំណុច​សំខាន់​ពីរ គឺ​រដ្ឋបាល​សាធារណៈ និង​វិស័យ​ឯកជន​ដែល​ជា​សញ្ញា​មួយ​នៃ​ការ​ពង្រីក​តំបន់​នីមួយ​ៗ ។ ក្រោយ​ពី​យើង​សិក្សា​ស្ពាន ដូច​ស្ពាន​ជ្រោយចង្វា រាជរដ្ឋាភិបាល​បាន​សាងសង់​ស្ពាន មួយទៀត​ក្នុង​ការ​បញ្ចៀស​ការ​កកស្ទះ​ចរាចរណ៍ និង​ស្ពាន​មួយទៀត​ដែល​ឆ្ពោះទៅ​ផ្លូវ​ហាណូយ ក៏​បាន​សាងសង់ ហើយ​បាន​បញ្ចៀស​យានជំនិះ​ធំ​ៗ​ក្នុង​ការ​ការពារ​សុវត្ថិភាព​ប្រជាជន​ដែល​រស់នៅ​តំបន់​នេះ និង​ត​ភ្ជាប់​តំបន់​នេះ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង ។ នេះ​គឺជា​ចំណុច​សំខាន់​ទី​១​ដែល​ធ្វើ​ឲ្យ​តំបន់​មាន​ភាព​អភិវឌ្ឍន៍ គឺ​រាជរដ្ឋាភិបាល​ផ្តល់​ឲ្យ​គឺ​ផ្លូវ ។ នៅ​ពេល​មាន​ផ្លូវ នោះ​ការ​អភិវឌ្ឍ​មាន​ដោយ​ខ្លួនឯង​ហើយ ។ រីឯ​វិស័យ​ឯកជន យើង​ឃើញ​ថា ចាប់ពី​មាន​ផ្លូវ​ហា​យ​វ៉េ ដែល​ទើប​ដែល​ស្ថាបនា​រួច ក៏​ចាប់ផ្តើម​ផ្លាស់​ទី​មក​អភិវឌ្ឍន៍​នៅ​ទី​នេះ ទាំង​សាលារៀន​អន្តរជាតិ សណ្ឋាគារ​ផ្កាយ​ប្រាំ ខុន​ដូ និង​ភោជនីយដ្ឋាន​ផ្សេង​ៗ​បាន​ពង្រីក​បណ្ដើរ​ៗ​ហើយ ដែល​នេះ​ជា​សញ្ញា​នៃ​ការ​អភិវឌ្ឍ​រុញច្រាន​ទិស​ខាងជើង​នេះ​តែ​ម្តង ។ ម្យ៉ាងទៀត ផ្លូវ​នេះ​ជា​ផ្លូវជាតិ មិនមែន​តែ​ត​ភ្ជាប់​តំបន់​នេះ​ទេ តែ​វា​បាន​ត​ភ្ជាប់​នឹង​តំបន់ឧស្សាហកម្ម​នៅ​កំពង់ចាម តំបន់​ទេសចរណ៍​ដ៏​សំខាន់​នៅ​សៀមរាប ហើយ​ជា​ផ្លូវ​ពាណិជ្ជកម្ម​ពី​ភ្នំពេញ​ទៅ​ដល់​សៀមរាប និង​ក្រុងព្រះសីហនុ ដែល​ជា​តំបន់​សំខាន់​សម្រាប់​គ្រប់​ប្រជាជាតិ​ទាំងអស់ មិន​ថា ប្រជាជន​ខ្មែរ ឬ​ក៏​ជនបរទេស​ទេ តែងតែ​សំដៅ​ទៅ​តំបន់​ទាំងអស់ និង​ឆ្លងកាត់​តំបន់់​នេះ ដូច្នេះ​វា​ជា​សក្តានុពល​នៃ​ផ្លូវ​នេះ​តែ​ម្តង ។ នៅ​តំបន់​នេះ​ក៏​មាន​ពហុ​កីឡដ្ឋាន​ដែល​រាជរដ្ឋាភិបាល​បាន​រៀបចំ​គឺ​ពហុ​កីឡដ្ឋាន​អូ​ឡាំ​ពិ​ក ដែល​ត្រៀម​សម្រាប់​ធ្វើ​ជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេ​ម​នៅ​ប៉ុន្មាន​ឆ្នាំ​ទៀត ហើយ​វា​នឹង​ទាក់ទាញ​ប្រជាជន ទាំង​ជាតិ និង​អន្តរជាតិ នឹង​មក​ប្រមូលផ្តុំ​នៅ​តំបន់​នេះ ។ ដូច្នេះ​វា​ក៏​ជា​សក្តានុពល​ភាព​សម្រាប់​ប្រជាជន​ប្រកប​អាជីវកម្ម​ផ្សេង​ៗ​ដែរ ។ តំបន់​នេះ​បាន​រៀបចំ​ផ្លូវ​ធំ​ជា​ស្រេច ដែល​មាន​មាន​ទំហំ​រហូត​ដល់​៣០​ម៉ែត្រ ទោះបីជា​តំបន់​នេះ​វិវឌ្ឍន៍​ប៉ុនណា ក៏​មិន​មាន​បញ្ហា​ស្ទះចរាចរណ៍​ដូច​នៅ​ទីក្រុង​ដែរ នេះ​ឆ្លុះ​បញ្ចាំង​ពី​ការ​បើក​ទូលាយ​សម្រាប់​ការ​អភិវឌ្ឍ​តែ​ម្តង ។

តើ​កញ្ញា​អាច​ធ្វើការ​ពន្យល់​បាន​ទេ​អំពី​សក្តានុពល​របស់​តំបន់​ជុំវិញ​នេះ​នា​ថ្ងៃ​ខាង​មុខ ?

តាម​គំនិត​ខ្ញុំ អ្វី​ដែល​ប្រជាជន​រាល់ថ្ងៃ​ចង់បាន​គឺ​ទី​១ សុវត្ថិភាព​នៃ​ការ​ធ្វើ​ចរាចរណ៍ ។ ទី​២ គឺ​អាច​ប្រកប​អាជីវកម្ម​បាន និង​ទី​៣ ផាសុកភាព​ក្នុង​រស់នៅ ។ ពី​មុន ប្រជាពលរដ្ឋ​កម្ពុជា​ស្វែងរក​ទីតាំង និង​លំនៅ​ឋាន​សម្រាប់​តែ​ការ​រស់នៅ តែ​បច្ចុប្បន្ន​វា​ប្តូរ​បរិបទ និង​បាន​វិវឌ្ឍន៍ គឺ​បន្ទាប់​ពី​ធ្វើ​ការងារ​នឿយហត់​ហើយ គឺ​ប្រជាជន​ចង់​រស់នៅ​ដោយ​សុខ​ស្រួល សប្បាយចិត្ត និង​បរិយាកាស​ល្អ ដែល​ពិភពលោក​កំពុង​តែ​ជួប​ពី​បញ្ហា បរិយាកាស​នេះ ។

នៅ​តំបន់​នេះ យើង​សង្កេត​ឃើញ​មាន​សាលារៀន​គ្រប់​ប្រភេទ ពិសេស​មានការ​សាង់សង់​សាលា​អន្តរជាតិ​ធំ​ៗ មាន​ផ្សារ​ទំនើប និង​សំណង់​ផ្សេង​ៗ​ដែល​ប្រមូលផ្តុំ​នៅ​កន្លែង​នេះ ព្រមទាំង​ផ្លូវ​ធំ​ទូលាយ ។ ជាមួយ​នេះ វា​ក៏​ជា​តំបន់​ធម្មជាតិ និង​ពាណិជ្ជកម្ម​ដែល​បាន​ត​ភ្ជាប់​តំបន់​សំខាន់​ផ្សេង​ៗ ដូច​ជា​តំបន់​ពាណិជ្ជកម្ម​ទីក្រុង តំបន់ឧស្សាហកម្ម​នៅ​កំពង់ចាម តំបន់​ទេសចរណ៍​នៅ​សៀ​បរាម និង​តំបន់កសិកម្ម​នៅ​បាត់ដំបង ព្រមទាំង​តំបន់​សំខាន់​ផ្សេង​ៗ​ជា​ច្រើន​ក្នុង​ប្រទេស ។ អ្វី​ដែល​សំខាន់ គឺ​តំបន់​នេះ​អម​ដោយ​ទ​នេ្ល​ធំ​ៗ​ពីរ គឺ​ទន្លេមេគង្គ និង​ទន្លេសាប ដែល​អំណោយផល​ជា​ខ្លាំង​ដល់​បរិយាកាស​ក្នុង​ការ​រស់នៅ ។

តើ​កញ្ញា​យល់​ឃើញ​ដូច​ម្ដេច បានជា​នាំ​ឲ្យ​មានការ​សាងសង់​បុរីអាទាំងមាស គម្រោង ឌឹ ផ្ល​រ៉ា នេះ​ឡើង​នៅ​តំបន់​ភាគ​ខាងជើង​រាជធានី​ភ្នំពេញ ?

តាម​ពិត យើង​បាន​ចុះ​សិក្សា​គម្រោង​នេះ​ចុងឆ្នាំ​២០១៤​មក​ម្ល៉េះ ហើយ​ឃើញ​សក្ដានុពល​ដូច​ជា ៖ ប្រជាជន​នៅ​ភ្នំពេញ​មាន​កំណើន​ច្រើន​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ជាមួយនឹង​ចំណាកស្រុក​ពី​ខេត្ត​មក​សិក្សា និង​ធ្វើការ ព្រមទាំង​អាជីវកម្ម​ផ្សេង​ៗ​កើនឡើង ហើយ​យើង​សង្កេត​ឃើញ​នៅ​ភ្នំពេញ​មានការ​កកស្ទះ​ចរ​ចរណ៍​ជា​ច្រើន​ដែល​ធ្វើ​ឲ្យ​មនុស្ស​ចាប់ផ្តើម​ផ្លាស់​ប្តូរ​ទីតាំង​ស្នាក់​នៅ ។ អ្វី​ដែល​ធ្វើ​ឲ្យ​យើង​ជ្រើសរើស​តំបន់​នេះ ចាប់ផ្តើម​​បុរីអាទាំងមាស គម្រោងឌឹ ផ្ល​រ៉ា គឺ​ដោយសារ​តំបន់​នេះ​នៅ​អម​ដោយ​ទន្លេ​ពីរ​គឺ ទន្លេមេគង្គ និង​ទន្លេសាប ដែល​បង្ក​ឲ្យ​មាន​បរិយាកាស​ធម្មជាតិ និង​ស្រស់បំព្រង ហើយ​ផ្តល់​នូវ​ភាព​ងាយស្រួល​ក្នុង​ការ​រស់នៅ ។ មួយទៀត​ដោយសារ ផ្លូវ​ហា​យ​វ៉េ​ថ្មី​របស់​ប្រទេស​កម្ពុជា​ទើប​សាងសង់​រួច ដែល​ត​ភ្ចា​ប់​តំបន់​នេះ ជាមួយ​ក្រុងភ្នំពេញ និង​ទីក្រុង​ផ្សេង​ៗ ព្រម​ផ្តល់​នូវ​សុវត្ថិភាព​លើ​ការ​ធ្វើ​ចរាចរណ៍​សម្រាប់​អ្នក​រស់នៅ​តំបន់​នេះ ហើយ​ក៏​មាន​សួនច្បារ​នៅ​កណ្តាល​ទ្រូងផ្លូវ​ដែល​មិន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ដែរ ។ តំបន់​នេះ មាន​ផ្លូវ​ត​ភ្ជាប់​ពី​មួយ​ទៅ​មួយ​បាន​ល្អ ពិសេស​ត​ភ្ជាប់​ទីក្រុង​ភ្នំពេញ និង​ទីក្រុង​ដទៃ​ទៀត ដែល​អំណោយផល​ណាស់​សម្រាប់​តំបន់​នេះ ហើយ​យើង​អាច​រក​ដី​ធំ​ទូលាយ​ធ្វើការ​អភិវឌ្ឍន៍​ថែម​ទៀត ។ ដូច្នេះ យើង​យល់​ថា តំបន់​នេះ​គឺជា​តំបន់​ល្អ​សម្រាប់ ប្រជាជន​មក​ស្នាក់​នៅ និង​ប្រកប​អាជីវកម្ម ។

យើង​ឃើញ​ថា នៅ​តំបន់​ខាងជើង​នៃ​រាជធានី​ភ្នំពេញ​មានការ​អភិវឌ្ឍន៍​យឺត តើ​វា​បណ្តាល​មក​ពី​អ្វី ?

ការ​អភិវឌ្ឍន៍​នៅ​តំបន់​នេះ មាន​ភាព​រាំងស្ទះ​ដោយសារ​ការ​ធ្វើ​ផ្លូវ​ក្នុង​មួយ​ឆ្នាំ​មុន ដែល​ធ្វើ​ឲ្យ​ប្រជាជន​មាន​ភាព​ពិបាក​ក្នុង​ការ​រស់នៅ និង អភិវឌ្ឍន៍ ។ តែ​បច្ចុប្បន្ន​នេះ យើង​មើលឃើញ​ទាំង​ផ្លូវ ទាំង​សាលា​ចាប់ផ្តើម​ធ្វើ​ឡើង​វិញ​ទាំង​អស់ហើយ ។ តាម​ពិត តំបន់​នេះ​មានការ​អភិវឌ្ឍ​តាំង​មុន​ៗ​មក​ម្ល៉េះ តែ​ដោយសារ​រីក​ចម្រើន​ពេក ធ្វើ​ឲ្យ​ផ្លូវ​កកស្ទះ បានជា​រាជរដ្ឋាភិបាល​ធ្វើ​ផ្លូវ​ថ្មី និង​ស្ពាន​ថ្មី ។ បន្ទាប់​ពី​ផ្លូវ​ថ្មី​នេះ​ធ្វើ​ហើយ នៅ​ក្នុង​អំឡុង​ខែមិថុនា​ឆ្នាំ​នេះ យើង​ឃើញ​មាន​សន្ទុះ​ក្នុង​ការ​កសាង​ជា​ខ្លាំង​ពី​វិស័យ​ឯកជន​នៅ​តំបន់​នេះ​។ ខ្ញុំ​គិត​ថា រយៈពេល​ប្រហែល​១​ឬ​២​ឆ្នាំ​ទៀត តំបន់​នេះ​នឹង​ប្តូរ​រូបរាង​អម​តាម​ដងផ្លូវ ដោយ​ពោរពេញ​ដោយ​អគារ និង​កន្លែង​ស្រស់​ស្អាត ។ តាម​ចក្ខុវិស័យ​របស់ខ្ញុំ តំបន់​នេះ​នឹង​ប្រែ​ក្លាយជា​តំបន់​ធម្មជាតិ​ពា​ណិ​កម្ម ។

តើ​កញ្ញា​អាច​រៀបរាប់​ពី​ទស្សនវិស័យ​នៃ​វិស័យ​អចលនទ្រព្យ​បាន​ទេ ?

វិស័យ​អចលនទ្រព្យ​មានការ​រីក​ចម្រើន និង​កើនឡើង​ខ្ពស់​មែនទែន ដោយសារ​កំណើន ប្រជាជន​នៅ​រាជធានី​ភ្នំពេញ ។ កាលពីមុន ប្រជាជន​ចូល​ចិត្ត​រស់នៅ​ជា​លក្ខណៈ​គ្រួសារ​ធំ ប៉ុន្តែ​បច្ចុប្បន្ន​នេះ យើង​សង្កេត​ឃើញ​ថា​ប្រជាជន​ចាប់ផ្តើម​កា​ប្តូរ​ទស្សនវិស័យ និង​ការ​រស់នៅ ។ បន្ទាប់​ពី​ពួក​គាត់​រៀប​ការ​ហើយ ពួក​គាត់​ចាប់ផ្តើម​ប្តូរ​ទីលំនៅ បង្កើត​គ្រួសារ​រៀង​ៗ​ខ្លួន ធ្វើ​ឲ្យ​មាន​កំណើន​តម្រូវការ​លំនៅ​ឋាន​។ អ្វី​ដែល​សំខាន់​ទៀត​ដែល​ធ្វើ​ឲ្យ​ជោគជ័យ​ក្នុង​វិស័យ​អចលនទ្រព្យ​របស់​កម្ពុជា គឺ​ខាង​អ្នក វិនិយោគទុន​គិត​លើ​ការ​រចនាបថ​ម៉ូ​ដ​ផ្ទះ និង គុណភាព​សំណង់ ព្រមទាំង​បរិយាកាស​ជំរុញ​ដែល​បង្កើត​ភាព​ស្រស់​ស្អាត និង​ភាព​សុខ​ស្រួល​ក្នុង​ការ​រស់នៅ ។ យើង​ថា បុរី​ជា​ច្រើន​បាន​កសាង​ឡើង​ក្នុង​ប្រទេស​កម្ពុជា បើ​គិត​ជា​ផ្ទះ​គឺ​រាប់​ម៉ឺន​ខ្នង​ផ្ទះ ទាំង​ពី​អគារ​ខុន​ដូ ទាំង​ផ្ទះ ទាំង​បុរី គឺ​នៅ​គ្រប់​ទីកន្លែង​ទាំងអស់ ៕