ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រួសារ​សព​កម្មក​វៀតណាម​ដែល​​ស្លា.ប់​នៅ​មាត់​រណ្តៅ​រ៉ែ​មាស​ស្នើ​សមត្ថកិច្ច​ជួយ​រក​មូលហេតុ​ស្លា.ប់ពិតប្រាកដ

8 ឆ្នាំ មុន

ខេត្តមណ្ឌលគិរី ៖ កម្មករ​វៀតណាម​ម្នាក់​បាន​ស្លា.ប់​បាត់បង់​ជីវិត​នៅ​មាត់​រណ្តៅ​រ៉ែ​មាស​របស់​លោក តែ គឹ​ម​សាន នៅ​ក្នុង​ឃុំ​ចុង​ផ្លាស់ ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី កាលពី​វេលា​ម៉ោង​៨ និង​៣៥​នាទី​យប់

ខេត្តមណ្ឌលគិរី ៖ កម្មករ​វៀតណាម​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​នៅ​មាត់​រណ្តៅ​រ៉ែ​មាស​របស់​លោក តែ គឹ​ម​សាន នៅ​ក្នុង​ឃុំ​ចុង​ផ្លាស់ ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី កាលពី​វេលា​ម៉ោង​៨ និង​៣៥​នាទី​យប់ ថ្ងៃ​ទី​២៨ សីហា ២០១៥ ប៉ុន្តែ​ករណី​ស្លាប់​មនុស្ស​នេះ​ហាក់បីដូចជា​មានការ​បិទ​បាំង និង​អាថ៌​កំបាំង​បំផុត​ពី​លោក តែ​គឹ​ម សាន ដែល​ជា​ម្ចាស់​រណ្តៅ​នៅ​ទីនោះ ព្រោះ​មានការ​ខ្សឹបខ្សៀវ​ពី​មាត់​មួយ​ទៅ​មាត់​មួយ​ថា ភាគច្រើន​ការ​ស្លាប់​នៅ​ទីនោះ​គឺ​អាច​បណ្តាល​ពី​ការ​ជីក ឬ​ដាក់​គ្រឿង​បំផ្ទុះ​បំបែក​ថ្ម​ខុស​បច្ចេកទេស ។ តែ​មក​ដល់​ពេល​នេះ​គេ​ថា អ្នក​ស្លាប់​នៅ​មាត់​រណ្តៅ​រ៉ែ​មាស​នោះ​គឺ​រអិល​ជើង​ដួល​បោក​ក្បាល​ទៅ​នឹង​ដី​បណ្តាល​ឱ្យ​ស្លាប់​ទៅ​វិញ ។

មហាជន​នានា​នៅ​តំបន់​នេះ​ក៏​ដូច​ជា​ក្រុម​គ្រួសារ​សព​បាន​ស្នើ​ឱ្យ​សមត្ថកិច្ច​ជំនាញ​ជួយ​ស្រាវជ្រាវ​រក​មូលហេតុ​នៃ​ការ​ស្លាប់​នេះ​ឲ្យ​បាន​ច្បាស់​ផង ។

លោក ស៊ុន ប៊ុ​ន​ធឿ​ន អធិការ​ស្រុក​កែវ​សីមា​បាន​ប្រាប់​ថា លោក​ទទួល​បាន​ព័ត៌មាន​ថា អ្នក​ស្លាប់​នោះ​គឺ​រអិល​ជើង​បោក​ក្បាល​ស្លាប់ ។  លោក​បាន​បង្វែរ​ព័ត៌មាន​នេះ​ឱ្យ​សួរ​ទៅ​លោក​អធិការរង​ម្នាក់​ទៀត ព្រោះ​គាត់​ជា​អ្នក​កាន់​របាយការណ៍ ។

លោក សូរ សុវណ្ណ ស្នងការ​រង​ខេត្ត​បាន​ប្រាប់​ថា លោក​គ្រាន់តែ​ទទួល​បាន​ព័ត៌មាន​មក​ថា មាន​អ្នក​ស្លាប់​ពិតមែន តែ​មូលហេតុ​ពិតប្រាកដ​នៃ​ការ​ស្លាប់​នោះ​មិន​ទាន់​ដឹង​មូលហេតុ​ច្បាស់​នៅឡើយ​ទេ ។

លោក តែ គឹ​ម​សាន ម្ចាស់​រណ្តៅ​រ៉ែ​មាស អ្នក​យក​ព័ត៌មាន​បាន​ព្យាយាម​សុំ​ការ​បំភ្លឺ​ជុំវិញ​បញ្ហា​នេះ​ដែរ​តាម​រយៈ​ទូរស័ព្ទ​ជា​ច្រើន​ខ្សែ តែ​ខាង​ក្រម​ហ៊ុន​ទូរស័ព្ទ​ឆ្លើយ​ថា លេខ​ដែ​លោក​អ្នក​កំពុង​ហៅ​មិន​ត្រឹមត្រូវ​ទេ ។

ព័ត៌មាន​ចុង​ក្រោយ​ដែល​យើង​ទទួល​បាន​ពី​អធិការរង​ស្រុក​កែវ​សីមា​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​ប្រាប់​ថា អ្នក​ស្លាប់​នោះ​ជា​ជនជាតិ​វៀតណាម ឈ្មោះ​ឡេ វ៉ា​ន់​ធាន ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ។

ករណី​កម្មករ​ស្លាប់​ក្នុង​តំបន់​ធ្វើ​រ៉ែ​មាស​តែង​កើត​មាន​ជា​ញឹកញាប់ ព្រោះតែ​ទាក់ទង​នឹង​បច្ចេកទេស​នៅ​មាន​កម្រិត ហើយ​ម្យ៉ាងទៀត​អណ្តូងរ៉ែ​ខ្លះ​មាន​ជម្រៅ​រាប់រយ​ម៉ែត្រ ចឹ​ង​ហើយ​បានជា​មាន​ករណី​បាក់​ដី​សង្កត់​មនុស្ស​ជា​ហូរហែ ៕