ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ប្រុស​ស្រី​២​នាក់​ស្នាក់​នៅ​ខុសច្បាប់​ក្នុង​ក្រុង​សៀមរាប បញ្ជូនចេញពី​​កម្ពុជា

8 ឆ្នាំ មុន

ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​អន្តោប្រវេសន៍​សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​សង្កាត់​ស្វាយ​ដង្គំ និង​នគរបាល​ប៉ុស្តិ៍​សង្កាត់​ស្ល​ក្រាម ក្រោម​ការ​បញ្ជា​ដឹកនាំ​ផ្ទាល់​ដោយ​លោក​វរសេនីយ៍ឯក ចៅ ម៉ៅ​វី​រៈ ស្នងការ​រង

ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​អន្តោប្រវេសន៍​សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​សង្កាត់​ស្វាយ​ដង្គំ និង​នគរបាល​ប៉ុស្តិ៍​សង្កាត់​ស្ល​ក្រាម ក្រោម​ការ​បញ្ជា​ដឹកនាំ​ផ្ទាល់​ដោយ​លោក​វរសេនីយ៍ឯក ចៅ ម៉ៅ​វី​រៈ ស្នងការ​រង​ទទួល​ការងារ​អន្តោប្រវេសន៍ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​ចុះ​ស្រាវជ្រាវ​រុករក​ជនបរទេស​លួច​ចូល​ស្នាក់​នៅ និង​បម្រើ​ការងារ​ខុសច្បាប់​នៅ​តាម​ទីតាំង​ផ្ទះ​ជួល​ក្នុង​ក្រុង​សៀមរាប ។ ហេតុការណ៍​ចុះ​បង្ក្រាប​រហូត​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ប្រុស​ស្រី​២​នាក់​នេះ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៧​ព្រឹក ថ្ងៃ​ទី​២៩ ខែសីហា ឆ្នាំ​២០១៥ ស្ថិត​នៅ​ចំណុច​ផ្ទះ​ជួល​ក្នុងភូមិ​ស្ទឹង​ថ្មី សង្កាត់​ស្វាយ​ដង្គំ និង​នៅ​ចំណុច​ផ្សារ​សាមគ្គី ក្នុងភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ខណៈ​ពួក​គេ​​ស្នាក់​នៅ​ដោយ​គ្មាន​ឯកសារ​ត្រឹមត្រូវ ។

លោក​វរសេនីយ៍ឯក ចៅ ម៉ៅ វី​រៈ ស្នងការ​រង​ទទួល​ការងារ​អន្តោប្រវេសន៍​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ​បាន​ប្រាប់​«កោះសន្តិភាព»​នៅ​រសៀល​ថ្ងៃ​ទី​២៩ ​ខែសីហា​ នេះ​ឱ្យ​ដឹង​ថា ជា​ជនជាតិ​វៀតណាម​ប្រុស​ស្រី​ទាំង​២​នាក់​ដែល​ត្រូវ​ឃាត់ខ្លួន​នេះ​មាន ១-​ឈ្មោះ ង្វៀ​ង ហា​យ ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ និង​២-​ឈ្មោះ LE THI SAM ភេទ​ស្រី អាយុ​៥៦​ឆ្នាំ មុខរបរ​លក់​បន្លែ ។

បច្ចុប្បន្ន​ជនជាតិ​វៀតណាម​ប្រុស​ស្រី​ទាំង​២​នាក់​ត្រូវ​បាន​កម្លាំង​ជំនាញ​របស់​ការិយាល័យ​អន្តោប្រវេសន៍​នឹង​បញ្ជូន​ទៅ​កាន់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ​នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែសីហា ឆ្នាំ​២០១៥ ដើម្បី​ដេញ​ចេញពី​ស្រុក​ខ្មែរ ៕