ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡិច​ស៊ី​ស​៤៧០​បុក​ចូល​ក្រោម​គូទ​រថយន្ត​ដឹក​ទំនិញ​ចត​ស្ងៀម​ពេញទំហឹង របួសធ្ងន់​-​ស្រាល​៣​នាក់

8 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ មនុស្ស​៣​នាក់​បាន​រង​របួសធ្ងន់​-​ស្រាល បន្ទាប់​បើករថយន្ត​ម៉ាក​ឡិច​ស៊ី​470​មួយ​គ្រឿង ទៅ​បុក​ពីក្រោយ​រថយន្ត​ដឹក​ទំនិញ​សណ្តោង​រ៉ឺ​ម៉ក​ម៉ាក​ហ៊ី​ន​យ៉ា​ន់​ដាយ ខណៈ​កំពុង​ចត​ស្ងៀម បណ្តាល​ឱ្យ​រថយន្ត​ឡិច​ស៊ី​សរង​ការ​ខូចខាត​យ៉ាងដំណំ ហើយ​ជន​រង​គ្រោះ​ទាំង​៣​នាក់ ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​ភ្លាម​ៗ​នៅ​មន្ទីរ​កាល់​ម៉ែ​ត រាជធានី​ភ្នំពេញ ។

ហេតុការណ៍​ការណ៍​ខាងលើ កើតឡើង​កាលពី​វេលា​ម៉ោង​០២ និង​១០​នាទី​រសៀល​ថ្ងៃ​ទី​២៩ សីហា ២០១៥ នេះ ស្ថិត​នៅ​ចំណុច​គីឡូម៉ែត្រ​លេខ​៧៦ ចន្លោះ​៧៧ ក្នុងភូមិ​ចេក ឃុំ​អូរ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

ប្រភព​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ទាំង​៣​នាក់​មិន​ត្រូវ​ស្គាល់​អត្តសញ្ញាណ​ច្បាស់​ទេ តែ​សមត្ថកិច្ច​បញ្ជាក់​ថា គឺជា​ជនជាតិ​ចិន បើករថយន្ត​ឡិច​ស៊ី​ស​៤៧០ ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ​2F-8868 ដោយ​ធ្វើ​ដំណើរ​ពី​លិច ទៅ​កើត ។ ចំណែកឯ​រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​សលាយ​ត្រាវ ពាក់​ស្លាក​លេខ​ភ្នំពេញ 3A-2766 (​ចត​ស្ងៀម​) ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព