ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្មាស់​និង​សេ​១២៥​បុក​គ្នា​នៅ​ផ្លូវ​៣៧១ របួសធ្ងន់​ទាំង​សងខាង

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​២​នាក់​បាន​រង​របួសធ្ងន់​ដោយសារ​ជិះ​ម៉ូតូ​បុក​គ្នា​កាលពី​វេលា​ម៉ោង​៧ និង​១០​នាទី​យប់ ថ្ងៃ​ទី​២៨ សីហា ២០១៥ នៅ​តាម​បណ្តោយ​ផ្លូវ​៣៧១ សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ ។

រាជធានី​ភ្នំពេញ ៖ បុរស​២​នាក់​បាន​រង​របួសធ្ងន់​ដោយសារ​ជិះ​ម៉ូតូ​បុក​គ្នា​កាលពី​វេលា​ម៉ោង​៧ និង​១០​នាទី​យប់ ថ្ងៃ​ទី​២៨ សីហា ២០១៥ នៅ​តាម​បណ្តោយ​ផ្លូវ​៣៧១ សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ ។

ប្រភព​នៅ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក ស៊ុ​យ​ហ្ស៊ុ​យ​គី ស្មាស់ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1V-9613 ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត លុះដល់​ចំណុច​កើតហេតុ​ស្រាប់តែ​រេ​ចង្កូត​ទៅ​បុក​គ្នា​យ៉ាង​ពេញទំហឹង​ជាមួយ​ម៉ូតូ​១​គ្រឿង​ទៀត​ម៉ាក ហុងដា​ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៥ ពាក់​ស្លាក​លេខ ភ្នំពេញ 1AG-5020 បើកបរ​ដោយ​បុរស​ម្នាក់​ដូចគ្នា​ បណ្តាល​ឱ្យ​អ្នកបើកបរ​ម៉ូតូ​ទាំង​២​នាក់​រង​របួសធ្ងន់ ហើយ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ឯកជន ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​ធ្វើការ​វាស់វែង និង​យក​ម៉ូតូ​ទាំង​២​គ្រឿង​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​ខណ្ឌមានជ័យ ដើម្បី​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ ៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព