ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍កិន​បុរស​ម្នាក់​ស្លា.ប់​នៅ​ផ្លូវ​២៧១

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ជន​រង​គ្រោះ​ម្នាក់​បាន​ស្លា.ប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ដោយសារ​ជិះ​ម៉ូតូ​ទាក់​ដៃចង្កូត​ជាមួយ​រថយន្ត​មួយ​គ្រឿង ហើយ​ដួល​ចូល​ទៅ​ក្រោម​កង់​រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍​កិន​ស្លា.ប់​ភ្លាម​មួយ​រំពេច ។

រាជធានី​ភ្នំពេញ ៖ ជន​រង​គ្រោះ​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ដោយសារ​ជិះ​ម៉ូតូ​ទាក់​ដៃចង្កូត​ជាមួយ​រថយន្ត​មួយ​គ្រឿង ហើយ​ដួល​ចូល​ទៅ​ក្រោម​កង់​រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍​កិន​ស្លាប់​ភ្លាម​មួយ​រំពេច ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៦ និង​៣០​នាទី​ព្រលប់​ថ្ងៃ​ទី​២៨ សីហា ២០១៥ នៅ​ចំណុច​មុខ​ហាង​ស៊ុប​មួយ​កន្លែង​យីហោ «​វុ​ទ្ធី មនោ​រម្យ ១១១» ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូ​២៧១ សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន ។

ប្រភព​នៅ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ចាន់​ធី ភេទ​ប្រុស អាយុ​ប្រហែល​៣០​ឆ្នាំ ជិះ​ម៉ូតូ​ម៉ាក​ហុងដា ឌ្រី​ម សេ​១២៥ ស៊េរី​ឆ្នាំ​២០១៥ ពាក់​ស្លាក​លេខ ភ្នំពេញ 1CY-9667 ចំណែក​រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍​ដែល​កិន​ជន​រង​គ្រោះ​ស្លាប់​នោះ​ជា​រថយន្ត​របស់​ក្រុមហ៊ុន «Goldern BST concrete» ម៉ាក HINO ពាក់​ស្លាក​លេខ ភ្នំពេញ 5A-0798 ។​

ប្រភព​បាន​ឱ្យ​ដឹង​ទៀត​ថា បន្ទាប់​កិន​ភ្លាម រថយន្ត​បាន​បើក​ហួស​ទៅ​មុខ​ប្រហែល​១៥​ម៉ែត្រ បន្ទាប់​មក​អ្នក​បើក​បរ​ក៏​ឈប់​រថយន្ត​ហើយ​រត់​គេច​ខ្លួន​បាត់​តែ​ម្តង ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព