ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​​ប្រជុំ​ពង្រឹង​សន្តិសុខ​ និង​ការពារ​សុវត្ថិភាពជូន​​ពលរដ្ឋ​រស់នៅ​តាម​បន្ទាត់​ព្រំដែន

8 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ មេដឹកនាំ​យោធភូមិ​ភាគ​ទី​៥ ​បាន​ដាក់​វិធានការ​ពង្រឹង​សន្តិសុខ​ និង​ការពារ​សុវត្ថិភាព​ប្រជាពលរដ្ឋ​​រស់នៅ​តាម​បន្ទាត់​ព្រំដែន​ ​ដែល​​បាន​លើក​ឡើង​ក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ

ខេត្តបន្ទាយមានជ័យ ៖ មេដឹកនាំ​យោធភូមិ​ភាគ​ទី​៥ ​បាន​ដាក់​វិធានការ​ពង្រឹង​សន្តិសុខ​ និង​ការពារ​សុវត្ថិភាព​ប្រជាពលរដ្ឋ​​រស់នៅ​តាម​បន្ទាត់​ព្រំដែន​ ​ដែល​​បាន​លើក​ឡើង​ក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​នៅ​រសៀល​ថ្ងៃ​ទី​២៨​ សីហា​ ២០១៥ នៅ​​ប​ញ្ជា​ការ​ដ្ឋាន​​​កងពលតូច​ថ្មើរជើង​លេខ​៥១ ​ស្រុក​ព្រះនេត្រព្រះ ​។

​លោក​ឧត្តមសេនីយ៍ទោ ឯក សំ​អូន មេបញ្ជាការ​រង​យោធភូមិ​ភាគ​ទី​៥ ​បាន​មាន​ប្រសាសន៍​ថា​​ ​កម្លាំង​យោធពលខេមរភូមិន្ទ ​គឺ​ត្រូវ​គោរព​តាម​បទបញ្ជា​​ ​ហើយ​ត្រូវ​អនុវត្ត​តាម​ភារកិច្ច​របស់​ខ្លួន​ទើប​ជា​កងកម្លាំង​ការពារ​ជាតិ​ ​ដើម្បី​ឱ្យ​ក្លាយជា​កម្លាំង​ល្អ ​ត្រូវ​អនុវត្ត​ច្បាប់​ ​​ត្រូវ​​សាមគ្គីភាព​ផ្ទៃក្នុង​ ត្រូវ​យកចិត្តទុកដាក់​ការពារ​សន្តិសុខ​សង្គម​ ៕​

​ព័ត៌មាន​​លម្អិត​មាន​ផ្សាយ​ជូន​នៅ​លើទំព័រ​កាសែត​កោះសន្តិភាព​