ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចាប់ខ្លួន​ថៅកែ​យានដ្ឋានម្នាក់​រួម​ទាំង​គូកន​​ពាក់​ព័ន្ធករណីទិញ​ស្លាក​លេខ​​ពីចោរ ​ធ្វើ​កាត​គ្រី​ក្លែងក្លាយ​​

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ​៖ ​ថៅកែ​យានដ្ឋាន​ម្នាក់​រួម​ទាំង​អ្នកលក់​សំបក​កង់​ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​សែន​សុខ​ស្រាវជ្រាវ​ចាប់ខ្លួន​បានជា​បន្តបន្ទាប់​

រាជធានី​ភ្នំពេញ ​៖ ​ថៅកែ​យានដ្ឋាន​ម្នាក់​រួម​ទាំង​អ្នកលក់​សំបក​កង់​ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​សែន​សុខ​ស្រាវជ្រាវ​ចាប់ខ្លួន​បានជា​បន្តបន្ទាប់​ កាលពី​ព្រឹក​ថ្ងៃ​ទី​២៧​ ​សីហា ដោយ​ពាក់ព័ន្ធ​ទិញ​ស្លាក​លេខ​ពី​ចោរលួច​ហើយ​យក​ទៅ​ធ្វើ​កាត​គ្រី​ក្លែងក្លាយ​ពាក់​លើ​រថយន្ត​អត់​ពន្ទ​។

​ការ​ឈាន​ទៅ​ឃាត់ខ្លួន​ថៅកែ​យានដ្ឋាន​នេះ បន្ទាប់​ពី​បងប្អូន​ម្ចាស់​រថយន្ត​ធុន​ត្រា​បាន​ប្រទះ​ឃើញ​ស្លាក​លេខ​ភ្នំពេញ 2AL7179​ ដែល​ចោរលួច​យក​ទៅ​ពាក់​លើ​រថយន្ត​ម៉ាក​ឡិច​ស៊ី​RX៣៥០​អត់​ពន្ធ​មួយ​គ្រឿង​។

ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​១-ឈ្មោះ​ឈុំ វណ្ណ​នី ភេទ​ប្រុស ​អាយុ​៣៤​ឆ្នាំ ​ជា​ម្ចាស់​យានដ្ឋាន​អត់​យីហោ​មួយ​កន្លែង​នៅ​តាម​ផ្លូវ​លេខ​២០១១ ក្នុងភូមិ​គោក​ឃ្លៀង សង្កាត់​ភ្នំពេញ​ ខណ្ឌ​សែន​សុខ , ២-ឈ្មោះ​ហំ ហេង  ភេទ​ប្រុស​ អាយុ​៣០​ឆ្នាំ ជា​អ្នកលក់​សំបក​កង់ តាម​ផ្លូវ​លេខ​២៧១ នៅ​មុខ​វិទ្យាល័យ ជា​ស៊ី​ម​សាមគ្គី សង្កាត់​បឹង​សាឡា​ង ​ខណ្ឌទួលគោក​។​

ចំណែក​អ្នកទិញ​រថយន្ត​ដែល​អត់​ពន្ធ​ពាក់​ស្លាក​លេខ​ដែល​ចោរលួច​នេះ​ត្រូវ​សមត្ថកិច្ច​ឃាតខ្លួនដែរ​ឈ្មោះ ស៊ា ណា​រិ​ទ្ធ​ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​បើករថយន្ត​ មាន​លំនៅ​ភូមិ​គោក​ឃ្លៀង សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។

តាម​ព័ត៌មាន​ឱ្យដឹង​ថា ស្លាក​លេខ​ភ្នំពេញ 2AL7179 ពាក់​លើ​រថយន្ត​TUN DRA​ មួយ​គ្រឿង​ជា​កម្ម​សិទ្ធ​ឈ្មោះ​ម៉ក់ ពី​តូ ភេទ​ប្រុស ​អាយុ​៤៣​ឆ្នាំ ជា​ស្នងការ​រង​ខេត្តព្រះវិហារ មាន​លំនៅ​ខេត្តបន្ទាយមានជ័យ ​ត្រូវ​បាន​ចោរលួច​យក​កាលពី​យប់​ថ្ងៃ​ទី​២៦​ ​មីនា ​​២០១៥ ខណៈ​មក​លេង​បងប្អូនចត​ទុក​ក្នុង​បូ​រី​វ៉ារី​ណា ​​សង្កាត់​ភ្នំពេញ​ថ្មី​។​

បន្ទាប់​ពី​លួច​បាន​ស្លាក​លេខ​ត្រូវ​បាន​ជនសង្ស័យ​លក់​ទៅ​ឱ្យម្ចាស់​យានដ្ឋាន ហើយ​បាន​ឃុបឃិត​គ្នា​ជាមួយ​ជាង​ធ្វើ​កាតគ្រី​ពាក់​លើ​រថយន្ត​ម៉ា​ឡិច​ស៊ិ​ស​អ៊ែ​រ​អ៊ិ​ច ៣៥០​អត់​ពន្ធ​មួយ​គ្រឿង​រួច​លក់​ទៅ​ឱ្យឈ្មោះ​ស៊ា ណា​រិ​ទ្ធ  ហើយ​ត្រូវ​បាន​បងប្អូន​ម្ចាស់​រថយន្ត​ដែល​ចោរលួច​ស្លាក​លេខ​យក​ទៅ​ប្រទះ​ឃើញ​កាលពី​វេលា​ម៉ោង​៦​ល្ងាច ថ្ងៃ​ទី​២៦ ​សីហា នៅ​សង្កាត់​ផ្សារ​ថ្មី​ទី​១ ក៏ប្តឹង​នគរ​បាល​ឃាត់ខ្លួនសាកសួរ​រួច​ក៍​ឈាន​ទៅ​ឃាត់ខ្លួន​ជន​សង្ស័យ​​ជា​ថៅកែ​យានដ្ឋាន​ និង​​​អ្នកធ្វើកា​តគ្រី​ក្លែងក្លាយ​នៅ​ក្នុង​សង្កាត់​បឹង​សាឡា​ង​ ខណ្ឌទួលគោកតែ​ម្តង​។

តាមឈ្មោះ ស៊ា ណា​រិ​ទ្ធ បានឱ្យ​ដឹង​ថា រថយន្ត​នោះ​ត្រូវ​បាន​ខ្លួន​ទិញ​ពី​ឈ្មោះ​ហាក់ ដែល​ជា​កូនជាង​ម្ចាស់​យានដ្ឋាន​ខាងលើ​ក្នុង​តម្លៃ​១៨.០០០​ដុល្លារ បូក​ទាំង​ថ្លៃ​ធ្វើ​កាត​គ្រី​ចំនួន​៧៣០​ដុល្លារ​ទៀត ។

​ចំណែកឈ្មោះ​ហំ ហេង  បានឱ្យ​ដឹង​ថា ខ្លួន​ត្រូវ​បាន​ម៉ូយ​ទិញ​កង់​រថយន្តឱ្យធ្វើ​កាត​គ្រី​ឱ្យ​ក្នុង​តម្លៃ​៣៥០​ដុល្លារ គឺ​គាត់​បាន​ប្រាក់​តែ​៥០​ដុល្លារ​តែ​ប៉ុណ្ណោះ​។ ទោះបីជា​យ៉ាងណា​សមត្ថកិច្ច​កំពុង​តែ​ស្រាវជ្រាវ​រក​អ្នកលក់​រថយន្ត​ និង​បក្សពួក​ទៀត​ដែល​រួម​គ្នា​ធ្វើ​កាត់​គ្រី​ក្លែងក្លាយ​នេះ​។

សូមបញ្ជាក់ថា កេង​លុយ​ពី​ប្រពន្ធ​ទិញ​រថយន្ត​អត់​ពន្ធ ទី​បំផុត​ជាប់ចោទ​ពី​បទ​លួចស្លាក​លេខ​