ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ក្រុម​ចោរ​ថ្លើមធំ​​​​​គាស់់​ផ្ទះ​ប្រជាពលរដ្ឋ​ទាំ​ងថ្ងៃ​យក​​លុយ​អស់៥ពាន់​ដុល្លារ​

8 ឆ្នាំ មុន

ខេត្ត​ឧត្តរមានជ័យ ៖ លំនៅ​ឋាន​ប្រជាពលរដ្ឋ​មួយ​គ្រួសារ​ត្រូវ​បាន​ក្រុម​ចោ​រថ្លើមធំ​ហ៊ាន​ចូល​លួចគាស់​ផ្ទះ​ទាំង​ថ្ងៃ​ដោយ​មិន​ខ្លាច​ញញើត​សមត្ថ​កិច្ច

ខេត្ត​ឧត្តរមានជ័យ ៖ លំនៅ​ឋាន​ប្រជាពលរដ្ឋ​មួយ​គ្រួសារ​ត្រូវ​បាន​ក្រុម​ចោ​រថ្លើមធំ​ហ៊ាន​ចូល​លួចគាស់​ផ្ទះ​ទាំង​ថ្ងៃ​ដោយ​មិន​ខ្លាច​ញញើត​សមត្ថ​កិច្ច​ យ​ក​លុយ​បាន​៥​ពាន់​ដុល្លារ​អា​មេ​រិ​ករួច​ចាកចេញ​ទៅដោយ​សុ​វត្ថិភាព​បង្ក​ឱ្យ​មានការ​​ភ្ញាក់់ផ្អើល​​​កាលពី​វេលា​ម៉ោង​២ និង៣០​នាទី​រសៀល ​ថ្ងៃ​ទី​២៧​ សីហា​ ២០១៥​​ ស្ថិត​ក្នុងភូមិ​អូរ​ចិ​ញ្ជៀ​ន ឃុំ​អន្លង​វែង ស្រុក​អន្លង់​វែង​។

យោង​តាម​សម្តី​ម្ចាស់ផ្ទះ​បាន​រៀបរាប់​ថា មុន​ពេល​កើតហេតុ​​​​ ពួក​គាត់​ទាំង​២នាក់​ប្តី​ប្រពន្ធ​បាន​ចេញ​ទៅរក​ស៊ី ដោយ​បុរស​ជា​ប្តី​រត់​តាក់ស៊ី​ពី​អន្លង់​វែ​ងទៅ​ខេត្តសៀមរាប ​ចំណែក​ប្រពន្ធ​ជាប់រ​វ​ល់​លក់ដូរ​គ្រឿង​ទេស​នៅ​ឯ​ផ្សារ ​ដោយ​ពុំ​មាន​អ្នក​នៅផ្ទះទេ ។

រូប​គាត់​បាន​បញ្ជា​ក់ថា ​ពេល​ពួក​គាត់​វិល​ត្រឡប់​មក​លំនៅ​ថា​ន​វិញ​ស្រាប់តែ​ឃើញ​ប​ង្អូ​ច​ត្រូវ​ក្រុម​ចោ​រលួច​គាស់ ​ភ្លាម​ៗ​នោះ​ពួក​គាត់​ចូល​ទៅ​មើល​លុយ​ដុល្លា​រដែល​ទុកជាមួយ​សំលៀក​បំពាក់​នៅ​នឹង​ទូ​ក្រណាត់​ត្រូវ​ក្រុម​ចោ​រ​​រើ​កកាយ​រប៉ាត់រប៉ាយ​ពាសពេញ​ផ្ទះ​ទើប​ពួក​គាត់រ​ត់ទៅ​ប្តឹង​កង​រាជ​អាវុធ​ហត្ថស្រុក​អន្លង់វែង​ឲ្យ​ជួយ​ធ្វើ​អន្ត​រាគម​ន៍​។

លោក​វរសេនីយ៍ទោ​ងួ​ន ទ្ធី​រិ​ទ្ធ​ មេបញ្ជាការ​អាវុធ​ហត្ត​ស្រុក​អន្លង់​វែង​បាន​ឲ្យ​ដឹង​ថា ​បន្ទាប់​ពី​បាន​ទទួល​បណ្តឹង​ពី​ប្រជាពលរដ្ឋ​រង​គ្រោះ​ភ្លាម​ៗ​ លោក​បាន​បញ្ជា​កំលាំង​អាវុធ​ហត្ថចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​បានឃើញ​លំនៅ​ឋាន​ខាងលើ​ត្រូវ​​ក្រុម​ចោ​រ​​ធ្វើ​សកម្មភាព​គាស់​បង្អួច​ចូល រីឯ​សំលៀក​បំពាក់​ឃើញ​រប៉ាត់រប៉ាយ​មែន ហើយ​លោក​បាន​សនិដ្ឋាន​ថា ​ក្រុម​ចោ​នេះ​គឺ​មិនមែនជា​អ្នក​នៅ​ឆ្ងាយ​ទេ កំ​លាំង​អាវុធ​ហត្ថកំពុង​តែ​ធ្វើការ​ស្រាវ​ជ្រាវ​វែ​ក​រកមុខ​ក្រុម​ចោរដើម្បី​នាំ​ន្លួ​ន​មក​​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់​៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព