ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្លង​ចរន្តអគ្គិសនី​ឆេះ​រោង​ក​ច្រ​កាត់ដេ​រអាត​ឃី​ត​បង្ក​ការ​ភ្ញាក់​ផ្អើល​

8 ឆ្នាំ មុន

​រាជ​ធានី​ភ្នំពេញ ៖ ផ្សែងហុយ​ចេញ​ពីលើ​អគារ​ជាន់​ទី​២​ក្នុង​រោងចក្រ​កាត់ដេរយីហោអាត​ឃី​ត ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច ​និង​រថយន្ត​ពន្លត់អគ្គិភ័យ​ចុះ​ទៅ​ជួយ​អន្តរាគមន៍

​រាជ​ធានី​ភ្នំពេញ ៖ ផ្សែងហុយ​ចេញ​ពីលើ​អគារ​ជាន់​ទី​២​ក្នុង​រោងចក្រ​កាត់ដេរយីហោអាត​ឃី​ត ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច ​និង​រថយន្ត​ពន្លត់អគ្គិភ័យ​ចុះ​ទៅ​ជួយ​អន្តរាគមន៍ ​​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់ថ្ងៃ​ទី​២៧ ​សីហា តាម​ផ្លូវ​បេតុង​អត់លេខ ភូមិ​ដំណាក់​ធំ​៣ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ​ ។

ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​កន្លែង​កើតហេតុ​ បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ គេ​ឃើញ​មាន​ផ្សែង​​ហុយ​ចេញ​ពី​ក្នុង​រោងចក្រ​ជាន់​ទី​២ ធ្វើ​ឲ្យ​ពួក​គាត់​រាយការណ៍​ទៅ​លោកនាយ​​នគរ​បាល​ប៉ុស្តិ៍​រដ្ឋ​បាល​​ស្ទឹង​មាន​ជ័យ ​ចុះ​ទៅដល់​គោះ​ទ្វារ​រោងចក្រ​មិន​​​​បើកទ្វារ​ឲ្យ​សមត្ថកិច្ច​​ចូល​ទៅ​ជួយ​អន្តរាគមន៍​ទេ ។ បន្ទាប់​មក​ សមត្ថកិច្ច​បាន​ទូរស័ព្ទ​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការ​​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ចំនួន​៣​គ្រឿង​មក​ដល់ ​ខាង​រោងចក្រ​បើកទ្វារឱ្យ​​តែ​មួយ​ប្រលោះ​តូច​សម្រាក់​ដាក់​ទុយោ​បាញ់​ទឹក​ចូល​ទៅ​បាញ់​ពន្លត់​អស់​មួយ​គ្រឿង​បាន​រលត់​ទៅ​វិញ ។

ចំពោះ​អគ្គិ​​ភ័យ​ខាងលើ​នេះ​ តំណាង​រោងចក្រ​បាន​ឲ្យ​ដឹង​ថា ​បណ្តាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនីធ្វើ​ឲ្យ​​ឆេះ​ក្រណាត់​អស់​មួយ​ចំនួន​តូច និង​ឆេះ​ខូច​ម៉ាស៊ីនផុង​អស់​៤​គ្រឿង មិន​មាន​អ្នក​រង​របួស​ទេ ។ លើស​ពី​នេះ​ទៀត​ តំណាង​រោងចក្រ​បាន​បញ្ជាក់​ថា មូលហេតុ​ដែល​ខាង​រោងចក្រ​មិន​ព្រម​បើកទ្វារ​ឲ្យ​សមត្ថកិច្ច​ចូល​ទៅ​ក្នុង​រោងចក្រ​ដោយ​គេ​គិត​ថា ​ឆេះ​ទ្រង់​ទ្រាយ​តូច​អាច​គ្រប់គ្រង​បាន​ ម្យ៉ាងទៀត​ ខ្លាច​មាន​ជន​ឆ្លៀត​ឱកាសចូល​ទៅ​លួច​យក​របស់របរ​មាន​តម្លៃ​នៅ​ក្នុង​រោងចក្រ ។

ប្រជាពលរដ្ឋ​ បាន​​និយាយ​​ថា រោងចក្រ​ខាងលើ​នេះ​ទើប​​តែ​​ចាប់ផ្តើម​ដំណើរ​​ការ​ ហើយ​រើស​បុ​គ្គលិ​ក​ចូល​ជា​បន្តបន្ទាប់​មិន​ទាន់​គ្រប់​នៅឡើយ​ទេ ៕