ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្នងការ​ខេត្ត​​បញ្ជា​ឱ្យ​​សើរើ​សំណុំរឿង​​ចោរ​គាស់​ផ្ទះ​នៅ​ស្រុក​បាណ​ន់​​ដែល​មន្ត្រី​ថ្នាក់​ក្រោម​ព្យាយាម​បិទ​

8 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ សំណុំរឿង​ចោរ​គាស់​ផ្ទះ​មន្ត្រី​យោធា​ម្នាក់​លួច​យក​ទ្រព្យសម្បត្តិ​អស់​គ្មាន​សល់​នៅ​ឃុំ​ស្នឹង ស្រុក​បាណ​ន់ កាលពី​អំឡុង​ខែកក្កដា​កន្លង​ទៅ ដែល​សមត្ថកិច្ច​ស្រុក​នេះ បាន​ព្យាយាម​បិទ​បាំង​មិន​រាយការណ៍​ជូន​ថ្នាក់លើ​នោះ ទំនង​ត្រូវ​បាន​លោក​ស្នង​ការ​ខេត្ត​បញ្ជា​ឱ្យ​មន្ត្រី​ជំនាញ​ចុះ​ធ្វើការ​ស៊ើបអង្កេត​ជា​ថ្មី​ហើយ ។ នេះ​បើ​តាម​លោក​ជេ​ត វណ្ណ​នី ស្នងការ​រង​ខេត្ត ដែល​បាន​ប្រាប់​

ខេត្តបាត់ដំបង ៖ សំណុំរឿង​ចោរ​គាស់​ផ្ទះ​មន្ត្រី​យោធា​ម្នាក់​លួច​យក​ទ្រព្យសម្បត្តិ​អស់​គ្មាន​សល់​នៅ​ឃុំ​ស្នឹង ស្រុក​បាណ​ន់ កាលពី​អំឡុង​ខែកក្កដា​កន្លង​ទៅ ដែល​សមត្ថកិច្ច​ស្រុក​នេះ បាន​ព្យាយាម​បិទ​បាំង​មិន​រាយការណ៍​ជូន​ថ្នាក់លើ​នោះ ទំនង​ត្រូវ​បាន​លោក​ស្នង​ការ​ខេត្ត​បញ្ជា​ឱ្យ​មន្ត្រី​ជំនាញ​ចុះ​ធ្វើការ​ស៊ើបអង្កេត​ជា​ថ្មី​ហើយ ។ នេះ​បើ​តាម​លោក​ជេ​ត វណ្ណ​នី ស្នងការ​រង​ខេត្ត ដែល​បាន​ប្រាប់​កោះ​សន្តិភាព កាលពី​ថ្ងៃ​ទី​២៦ សីហា ២០១៥ ។

លោក​ជេ​ត វណ្ណ​នី ស្នងការ​រង​ខេត្ត​មាន​ប្រសាសន៍​ថា សំណុំរឿង​បទឧក្រិដ្ឋ​ដែល​ជន​មិន​ស្គាល់​មុខ​គាស់​ទម្លុះទម្លាយ​លួច​ទ្រព្យ​សម្បត្តិ​​ពលរដ្ឋ​នៅ​ឃុំ​ស្នឹង ស្រុក​បាណ​ន់​កន្លង​មក លោកស្នងការ​ខេត្ត​មិន​បាន​ទ​ទូល​ព័ត៌មាន​នេះ​ទេ ។ ព្រោះ​សមត្ថកិច្ច​ស្រុក​នេះ​មិន​រាយការណ៍ ហើយ​បើ​គិត​មក​ដល់​ពេល​នេះ គឺ​ជាង​១​ខែ​ហើយ ។ លោក​ថា ប្រជាពលរដ្ឋ​បាន​រាយការណ៍​ប្រាប់​លោក​អំពី​ករណី​នេះ ព្រោះតែ​មិនឃើញ​មាន​សមត្ថកិច្ច​ចាត់វិធានការ​ណ៍​លើ​ជនសង្ស័យ ។ លុះ​លោក​ធ្វើការ​ស្រាវជ្រាវ ទើប​ដឹង​ថា ករណី​ចោរ​គាស់​ផ្ទះ​នៅ​ឃុំ​ស្នឹង​នេះ ពិតជា​មាន​មែន ហើយ​លោក​ក៏​បាន​រាយការណ៍​បន្ត​ទៅ​លោកស្នងការ​ខេត្ត ដើម្បី​ជ្រាប​ដែរ ។

លោក​ជេ​ត វណ្ណ​នី បាន​បញ្ជាក់​ថា លោក​បាន​សួរនាំ​អំពី​រឿង​នេះ តែ​ខាង​អធិការ​ស្រុក​បាន​អះអាង​ថា បាន​សួរនាំ​ជន​រង​គ្រោះ និង​ប្រមូល​ភស្ដុ​តាង​បាន​មួយ​ចំនួន​ផង​ដែរ តែ​បែរជា​ផ្អឹប​សំណុំរឿង​នេះ រហូត​មិន​រាយការណ៍​ជួន​លោកស្នងការ​ទេ​។ ប៉ុន្តែ​ពេល​នេះ​លោកស្នងការ​ខេត្ត​បាន​បញ្ជា​ឱ្យ​បើក​ការ​ស៊ើបអង្កេត​ជា​ថ្មី លើ​សំណុំរឿង​នេះ​ហើយ ព្រោះ​មន្ត្រី​ថ្នាក់​ក្រោម​សំងំ​ស្ងៀម​មិន​កម្រើក ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព