ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេញ​ពី​ក្លិប​ត្រូវ​ជន​មិន​ស្គាល់​មុខ​​​កា.ប់​ក្បាល​ពីក្រោយ​​​របួសធ្ងន់ ​

8 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ​ ៖ យុវជន​ម្នាក់​បាន​រង​របួស​ក្បាលហូរ​ឈាម​កក្លាក់​​ដោយសារ​តែជន​មិន​ស្គាល់មុខ​១​ក្រុម​មាន​គ្នា​៥នាក់​ជិះ​ម៉ូតូ​២​គ្រឿងប្រដាប់​ដោយ​ដាវ​សាំ​មូ​រ៉ៃ ដេញ​តាម​កា.ប់​ក្បាល​ពីក្រោយ

រាជ​ធានីភ្នំពេញ​ ៖ យុវជន​ម្នាក់​បាន​រង​របួស​ក្បាលហូរ​ឈាម​កក្លាក់​​ដោយសារ​តែជន​មិន​ស្គាល់មុខ​១​ក្រុម​មាន​គ្នា​៥នាក់​ជិះ​ម៉ូតូ​២​គ្រឿងប្រដាប់​ដោយ​ដាវ​សាំ​មូ​រ៉ៃ ដេញ​តាម​កាប់​ក្បាល​ពីក្រោយ ​ខ​ណៈ​ពេល​ជន​រង​គ្រោះ​ដើរ​ចេញពី​ក្លឹ​បឌី​ស្កូ​វ៉ា​វ កាលពី​វេលាម៉ោង២ និង៤០​នាទី​រំលង​អ​ធ្រា​ត្រ ឈាន​ចូលថ្ងៃ​ទី២៧ ​សីហា ​​២០១៥ តាម​បណ្តោយ​ផ្លូវជាតិ​លេខ៣ មុខ​ក្លឹ​ប​កំសាន្ត​ឌី​ស្កូវ៉ា​វ ស្ថិត​ក្នុងភូមិ​ព្រៃ​ព្រីងខាងត្បូង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ​​។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​មិន​ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ ​។ ​​

ក្រោយ​ពេល​កើតហេតុ ​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​​​​ហៅ​រថយន្ត​ពេទ្យ​ឯកជន​​ដឹក​ទៅ​សង្គ្រោះ​បន្ទាន់នៅ​ឯ​មន្ទីរពេទ្យ ប៉ុន្តែ​ជន​រង​គ្រោះ​មាន​សង្ឃឹម​តិច​ណាស់ ​ព្រោះ​ឈាម​ហូរច្រើន​ពេក ហើយ​ប៉ូលិស​បាននិងកំពុង​ធ្វើការ​ស្រ​វ​ជ្រាវរក​ចាប់​ក្រុម​ជន​ដៃដល់ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​៕ ​