ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរប្លន់​២​នាក់​​​វាយ​សិស្ស​ស្រី​ម្នាក់​ប្លន់​យក​​​ម៉ូតូ​ជិះ​គេចខ្លួន​បាត់

8 ឆ្នាំ មុន

​ខេត្តកណ្ដាល ​៖ ចោរប្លន់​ប្រដាប់​អាវុធ​​មាន​គ្នា​២​នាក់បាន​ធ្វើសកម្មភាព​វាយសិស្ស​ស្រី​ម្នាក់ប្លន់​យក​​ម៉ូតូ​ស៊េរី​ទំនើប១​គ្រឿង​បានសម្រេច បន្ទាប់​មក​បាន​ជិះ​គេចខ្លួន​បាត់ដោយ​សុវត្ថិភាព

​ខេត្តកណ្ដាល ​៖ ចោរប្លន់​ប្រដាប់​អាវុធ​​មាន​គ្នា​២​នាក់បាន​ធ្វើសកម្មភាព​វាយសិស្ស​ស្រី​ម្នាក់ប្លន់​យក​​ម៉ូតូ​ស៊េរី​ទំនើប១​គ្រឿង​បានសម្រេច បន្ទាប់​មក​បាន​ជិះ​គេចខ្លួន​បាត់ដោយ​សុវត្ថិភាព ​​បង្កឲ្យ​មានការភ្ញាក់ផ្អើលឆោ​ឡោដល់​កម្លាំង​ប៉េ​អឹ​មស្រុក​អង្គស្នួល​​ចុះទៅ​អន្តរាគមន៍ភ្លាម​ៗដែរ ប៉ុន្តែ​មិន​បានប្រទះ​ឃើញ​ក្រុម​ចោរ​នោះ​ឡើយ ។

ហេតុការណ៍​នោះបាន​កើតឡើង​កាលពី​វេលា​ម៉ោង៩ ​និង​១០​នាទី​ព្រឹក​ ថ្ងៃទី​២៦ ​សីហា ​២០១៥ នៅ​តាម​ផ្លូវ​ខ្នង​ប្រឡាយ ស្ថិត​ក្នុងភូមិ​ព្រៃ​ពួច ឃុំ​ព្រៃ​ពួច ស្រុក​អង្គស្នួល ខេត្តកណ្ដាល​។

​ស្ត្រី​រង​គ្រោះ​ត្រូវ​បាន​ស្គាល់ឈ្មោះ ឡេ​ង លី​លី អាយុ​១៩​ឆ្នាំ ជា​សិស្ស មាន​ទីលំនៅក្នុងភូមិ​កើតហេតុ​ខាងលើ ត្រូវ​បាន​ចោរប្លន់​យក​ម៉ូតូ១​គ្រឿង​ម៉ាក ហុងដា​ឌ្រី​ម​សេ ១២៥ ស៊េរី​ឆ្នាំ២០១៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1DJ-5929 និង​ទូរស័ព្ទដៃ​ម៉ាក​អាយ​ហ្វូ​ន​ហ្វា​យមួយ​គ្រឿង​ផង​ដែរ​។

ដោយឡែក ជនសង្ស័យដែល​ជា​ចោរប្លន់​មាន​គ្នា​២​នាក់ សង្ស័យ​មាន​អាវុធ​ខ្លី ប៉ុន្តែ​មិន​បានដក​ភ្ជង់​គំរាមស្ត្រី​រង​គ្រោះ​​ឡើយ គឺ​បាន​ប្រើ​កណ្ដាប់ដៃវាយ​កណ្ដាល​មុខនាង រួច​ដណ្ដើម​យក​ម៉ូតូ​ជិះគេចខ្លួន​បាត់​តែ​ម្ដង​៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព

   ​