ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុន​នេះ​១៥នាទី ប្រជាពលរដ្ឋ​ស្វាគមន៍​ចោរ​កាច់​សោ​.​ក​ម៉ូតូ​មិន​បាន​សម្រេច​ម្នាក់​សល់​តែ​ដង្ហើម​ច​ង្រឹ​ត

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ចោរ​កាច់​សោ​.​ក​ម៉ូតូ​អស់លក្ខណ៍​ម្នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​ស្វាគមន៍​យ៉ាង​ចាស់ដៃ​រហូត​ស្ទើរ​ស្លា.ប់​ស្ទើរ​រស់ បន្ទាប់​ពី​បាន​កាច់​សោ​.​ក​ម៉ូតូ​ម៉ាក​ហុងដា ឌ្រី​ម សេ​១២៥ ស៊េរី​ឆ្នាំ​២០១០​មួយ​គ្រឿង​មិន​បាន​សម្រេច

រាជធានី​ភ្នំពេញ ៖ ចោរ​កាច់​សោ​.​ក​ម៉ូតូ​អស់លក្ខណ៍​ម្នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​ស្វាគមន៍​យ៉ាង​ចាស់ដៃ​រហូត​ស្ទើរ​ស្លាប់​ស្ទើរ​រស់ បន្ទាប់​ពី​បាន​កាច់​សោ​.​ក​ម៉ូតូ​ម៉ាក​ហុងដា ឌ្រី​ម សេ​១២៥ ស៊េរី​ឆ្នាំ​២០១០​មួយ​គ្រឿង​មិន​បាន​សម្រេច​ពី​ចំណុច​ផ្លូវ​លេខ​២៦៥ ក្បែរ​ផ្សារ​សំណង់​១២ ស្ថិត​ក្នុង​សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក ហើយ​ត្រូវ​ម្ចាស់​ឃើញ​ទាន់​ដេញ​តាម​រហូត​ដល់​ផ្លូវ​លេខ​២៦១ ក៏​ត្រូវ​ប្រជាពលរដ្ឋ​នៅ​ម្តុំ​នោះ​ឡោម​ព័ទ្ធ ​ចាប់​បាន និង​ស្វាគមន៍​ម្នាក់​១​ដៃ​ម្នាក់​១​ជើង​សល់​តែ​ដង្ហើម​ច​ង្រឹ​ត ។ ហេតុការណ៍​ឡោម​ព័ទ្ធ​វាយ​ចោរ​កាច់​សោ​.​ក​ម៉ូតូ​មិន​បាន​សម្រេច​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៨ និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៦ សីហា ២០១៥ ។

ភ្លាម​ៗ​នោះ​សមត្ថកិច្ច​ក៏​ទៅ​ដល់​ជួយ​សង្គ្រោះ​ជនសង្ស័យ​ពី​ក្រុម​ប្រជាពលរដ្ឋ និង​ហៅ​រថយន្ត​សង្គ្រោះ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​សិន ព្រោះ​ស្ថានភាព​របួស​ធ្ងន់ធ្ងរ​ពេក ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​ពេល​ក្រោយ និង​នៅ​លើ​កាសែត​កោះសន្តិភាព