ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខណៈនេះ សមត្ថកិច្ច​​​កំពុង​ឡោម​ព័ទ្ធ​ចាប់​​មុខ​សញ្ញា​​លួច​ម៉ូតូ​​ នៅ​បន្ទប់​ផ្ទះ​ជួល​

8 ឆ្នាំ មុន

​រាជ​ធានី​ភ្នំពេញ ៖ ​តាម​សេចក្តីរាយការណ៍​​ពី​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌​មាន​ បាន​ឱ្យ​ដឹង​ថា ខណៈ​នេះ​ ​កម្លាំង​នគរបា​​ល​ព្រហ្ម​ទណ្ឌ​​កម្រិត​ធ្ងន់​រាជ​ធានី​ភ្នំពេញ សហ​ការ​ជា​មួយ​កម្លាំង​នគរ​បាល​ខណ្ឌ​​ចំការ​មន

​រាជ​ធានី​ភ្នំពេញ ៖ ​តាម​សេចក្តីរាយការណ៍​​ពី​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌​មាន​ បាន​ឱ្យ​ដឹង​ថា ខណៈ​នេះ​ ​កម្លាំង​នគរបា​​ល​ព្រហ្ម​ទណ្ឌ​​កម្រិត​ធ្ងន់​រាជ​ធានី​ភ្នំពេញ សហ​ការ​ជា​មួយ​កម្លាំង​នគរ​បាល​ខណ្ឌ​​ចំការ​មន កំពុង​ឡោម​ព័ទ្ធ​​បន្ទប់​ផ្ទះ​ជួល​​មួយ​កន្លែង​ ដើម្បី​​​​ចាប់​​ខ្លួន​មុខ​សញ្ញា​​​​​​លួច​ម៉ូតូយ៉ាង​សកម្ម​ម្នាក់​ ស្ថិត​នៅ​ផ្ទះ​លេខ​១០៣ សង្កាត់​ផ្សារ​ដើម​ថ្កូវ ​​ខណ្ឌ​ចំការ​មន ។

​ប្រភព​បន្ត​ថា ក្នុង​ប្រតិបត្តិការ​​ខាង​លើនេះ ​សមត្ថកិច្ច​​​បាន​ចាប់​ជន​សង្ស័យ​​ម្នាក់ ឈ្មោះ ​ខេង វាសនា ​អាយុ​២៩​ឆ្នាំ ​ដក​ហូត​បាន​កាំភ្លើង​ខ្លី​​ម៉ាក​​​​K54 មួយ​ដើម ​​ម៉ូតូ​​ហុង​ដាឌ្រីម​ ធុនសេ​១២៥ ​ពណ៌​ខ្មៅ មួយគ្រឿង ​​ពាក់​ស្លាក​លេខ​នគរ​បាល ១-៣៤៨៦ ​ព្រម​ទាំង​​​ស្លាក​លេខ​ម៉ូតូ​ចំនួន​៣​​​ទៀត ។

ប្រភព​​ព័ត៌មាន​​​​បាន​បន្ត​ទៀត​ថា ​​សមត្ថកិច្ច​​​បាន​និងកំពុង​​ធ្វើការ​ឆែក​ឆេរ​​បន្ទប់​ផ្ទះ​ជួល​​នៅឡើយ ៕ 

​ព័ត៌មាន​លម្អិត​មានផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព​