ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​​ចោរ​គាស់​ទ្វារ​ផ្ទះ​​លួចយក​​កូនជ្រូក​ដី​មាន​លុយ​៦​ម៉ឺន​រៀល

8 ឆ្នាំ មុន

​រាជ​ធានីភ្នំពេញ ៖ ​បុរស​ជាប្តី​ជូន​ប្រពន្ធ​ទៅ​​​​ធ្វើ​ការ​ និង​ត្រូវ​ដាក់​ពាក្យ​​សុំ​លាឈប់​ពី​ការងារ ​ពេល​​ត្រឡប់​មក​ផ្ទះ​វិញ​ត្រូវ​ចោរ​គាស់​ផ្ទះ​រើ​កកាយ​របស់របរ​រាយ​ប៉ាយ​ពេញ​ផ្ទះ​លួច​យក​កូនជ្រូក​ដី​ដែល​មាន​លុយ​៦​ម៉ឺន​រៀល​ និង​កាបូបស្ពាយ១

​រាជ​ធានីភ្នំពេញ ៖ ​បុរស​ជាប្តី​ជូន​ប្រពន្ធ​ទៅ​​​​ធ្វើ​ការ​ និង​ត្រូវ​ដាក់​ពាក្យ​​សុំ​លាឈប់​ពី​ការងារ ​ពេល​​ត្រឡប់​មក​ផ្ទះ​វិញ​ត្រូវ​ចោរ​គាស់​ផ្ទះ​រើ​កកាយ​របស់របរ​រាយ​ប៉ាយ​ពេញ​ផ្ទះ​លួច​យក​កូនជ្រូក​ដី​ដែល​មាន​លុយ​៦​ម៉ឺន​រៀល​ និង​កាបូបស្ពាយ១ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​២៦ ​សីហា ស្ថិត​នៅផ្ទះ​ជួល​លេខ​១១៩ បន្ទប់​លេខ​៣ ក្រុម​២ ភូមិ​ព្រែក​តា​គង់ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ​ ។

​​ស្ត្រី​ជា​ប្រពន្ធ ឈ្មោះ ប៉ុន ចំរើន ​អាយុ​៣១​ឆ្នាំ ​បម្រើការ​ងារ​នៅ​ហាង​បារាំង​​មួយ ស្នាក់​នៅផ្ទះ​ជួល ភូមិ​ព្រែក​តា​គង់ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ ​និង​បុរស​​ជា​ប្តី​ឈ្មោះ ផៃ ឡា​ង ​អាយុ​២៣​ឆ្នាំ ​ជា​កម្ម​ករ​សំណង់​ ។ មុន​ពេល​កើតហេតុ​ ប្រពន្ធ​​​​បាន​ឱ្យ​ប្តី​​ជូន​ទៅ​ធ្វើការ ​ដោយសារ​តែ​គាត់​ត្រូវ​ដាក់​ពាក្យ​​សុំ​​លាឈប់​ពី​ការងារ​ដើម្បី​ទៅ​ធ្វើការ​នៅ​កន្លែង​ផ្សេងទៀត រហូត​ដល់​៤​និង​៣០​នាទី​ទៀប​ភ្លឺ​ទើប​២​នាក់​ប្តី​ប្រពន្ធ​ត្រឡប់​មក​​ផ្ទះ​ ​​​​ស្រាប់តែ​ឃើញ​ទ្វារ​បន្ទប់​​បើក​ចំហ ហើយ​បើកភ្លើង​ទុក​ចោល ​ហើយ​​របស់របរ​រាយ​ប៉ាយ​ពេញ​ក្នុងផ្ទះ ភ្លាម​ៗ​នោះ​គាត់​បាន​រក​មើល​របស់របរ​ស្រាប់តែ​ឃើញ​បាត់​កូនជ្រូក​ដី​ ​ក្នុង​កូន​ជ្រូក​ដី​នោះ​គាត់​​ស​ន្សំ​លុយ​​​៦​ម៉ឺន​រៀល​ ត្រូវ​​ចោរ​លួច​យក​ទៅ​បាត់ រួម​ជាមួយ​កាបូប​១​តម្លៃ​២០​ដុល្លារ​ ។​

ក្រោយ​ពេល​កើតហេតុ​ ​ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ​​ក៏​នាំ​គ្នា​​ទៅ​ដាក់​ពាក្យបណ្តឹងនៅ​ប៉ុស្តិ៍​នគរបាល​​រ​ដ្ឋបាល​ចាក់​អង្រែ​លើ​ ឲ្យ​ជួយ​អន្តរាគមន៍ ៕