ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គិភ័យ​ឆេះ​រោងចក្រ​កាត់ដេរ​នៅ​ក្រោយ​សាលា​ខណ្ឌ​សែន​សុខ​រលត់​៨០%​ហើយ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក ព្រំ យ៉​ត ប្រធាន​ការិយាល័យ​បង្ការ និង​ពន្លត់​អគ្គិភ័យ​រាជធានី​ភ្នំពេញ បានឱ្យ​ដឹង​ថា អគ្គិភ័យ​ដែល​កំពុង​ឆេះ​រោងចក្រ​កាត់ដេរ ស៊ី​ង ហា​យ ហង នៅ​ក្រោយ​សាលា​ខណ្ឌ​សែន​សុខ ពេល​នេះ​បាន​រលត់​អស់​៨០%​ហើយ ។

លោក ម៉ក់ ហុង អធិការ​នគរបាល​ខណ្ឌ​សែន​សុខ បានឱ្យ​ដឹង​ថា រោងចក្រ​ដែល​ឆេះ​នេះ​មាន​ទំហំ​៥០​ម៉ែត្រ គុណ​៦០​ម៉ែត្រ ដែល​មាន​កម្មករ​-​កម្មការិនី​កំពុងធ្វើការ​ប្រហែល​២០០​នាក់ និង​មាន​ម៉ាស៊ីន​កាត់ដេរ​៤០០​គ្រឿង ។

ប្រភព​បាន​ឱ្យ​ដឹង​ទៀត​ថា ពេល​នេះ​រថយន្ត​ពន្លត់​អគ្គិភ័យ​កំពុង​តែ​ប្រឹង​ប្រែង​បាញ់​ទឹក​ពន្លត់​បន្ថែម​ទៀត​ ដើម្បី​ឱ្យ​រលត់​ទាំង​ស្រុង​តែ​ម្តង ៕

ព័ត៌មាន​លម្អិត​បន្ថែម​នឹង​មាន​ផ្សាយ​ជូន​នៅ​ពេល​ក្រោយ