ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណបក្ស​​ហ្វ៊ុនស៊ិនប៉ិចថា​ ​ការផ្ទៀងផ្ទាត់ផែនទី​ព្រឹកមិញប្រព្រឹត្ត​ទៅដោយតម្លាភាព​និងគណនេយ្យភាព

8 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖​ គណបក្សហ្វ៊ុនស៊ិនប៉ិច​បានចេញសេចក្តីប្រកាស​ព័ត៌មាននៅរសៀលថ្ងៃទី២០​សីហានេះដោយបញ្ជាក់ថា ​ការផ្ទៀងផ្ទាត់ផែនទី​នំាមកដោយ​តំណាង​អង្គការ

រាជធានីភ្នំពេញ ៖​ គណបក្សហ្វ៊ុនស៊ិនប៉ិច​បានចេញសេចក្តីប្រកាស​ព័ត៌មាននៅរសៀលថ្ងៃទី២០​សីហានេះដោយបញ្ជាក់ថា ​ការផ្ទៀងផ្ទាត់ផែនទី​នំាមកដោយ​តំណាង​អង្គការ​សហប្រជាជាតិ​ (អ.ស.ប) ​ជាមួយផែនទីរាជរដ្ឋាភិបាល​ប្រើបា្រស់បច្ចុប្បន្ន​នៅព្រឹកមិញនេះ ​ប្រព្រឹត្តទៅដោយតម្លាភាព​ និង ​គណនេយ្យភាព​ និង​ប្រកបដោយឆន្ទៈ ។

សេចក្តីប្រកាស​ព័ត៌មានដដែលក៍បាន​សម្តែងការកោតសរសើរ​និងស្វាគមន៍គំនិតផ្តួចផ្តើម​របស់រាជរដ្ឋាភិបាលក្នុង​ការរៀបចំធ្វើការផ្ទៀងផ្ទាត់ផែនទី​កម្ពុជាខ្នាត1/100 000 មកពីប្រភពសំខាន់ៗនានា ​ទៅនឹងផែនទីកម្ពុជាខ្នាត​ 1/100 000​ ដែលរាជរដ្ឋាភិបាល​ប្រើបា្រស់បច្ចុប្បន្នក្នុង​ការកំណត់ព្រំដែនរដ្ឋ​រវាងកម្ពុជា និងវៀតណាម ។

គណបក្សហ្វ៊ិនស៊ិនប៉ិច​ក៍បានបញ្ជាក់ជំហរ​នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនទៀតថា​ ការផ្ទៀងផ្ទាត់ផែនទីខ្នាត ​UTM 1/100 000 ​ដែលនំាមកដោយតំណាង​អង្គការ​សហប្រជាជាតិ ​ជាមួយនឹងផែនទីបោនខ្នាត ​1/100 000​ ផលិតដោយក្រុមភូមិសាស្រ្តឥណ្ឌូចិន​ ដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងប្រើបា្រស់​ តាមវិធីផ្តិតចម្លងដាក់ត្រួតគ្នានៅ​ព្រឹកថ្ងៃទី២០សីហា​នេះ បានបង្ហាញច្បាស់ថា ​ពិតជាពុំមានភាពខុសគ្នា​រវាងផែនទីទំាងពីរនោះទេ ។

ព័ត៌មានលម្អិតនឹង​មានផ្សាយជូននៅលើ​សារព័ត៌មានកោះសន្តិភាព​៕