ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំណាងរាស្រ្ត​ CNRP លោក អ៊ុំ សំអាន ​ចាកចេញទៅអាមេរិកស្ងាត់ៗ

8 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​តំណាងរាស្រ្ត​មណ្ឌលសៀមរាប​មកពី​គណបក្សសង្គ្រោះជាតិ ( CNRP ) ​លោក អ៊ុំ សំអាន ​បានចាកចេញពី​ប្រទេសកម្ពុជា​ហើយកាលពីថ្ងៃទី១៦ សីហា

រាជធានីភ្នំពេញ ៖ ​តំណាងរាស្រ្ត​មណ្ឌលសៀមរាប​មកពី​គណបក្សសង្គ្រោះជាតិ ( CNRP ) ​លោក អ៊ុំ សំអាន ​បានចាកចេញពី​ប្រទេសកម្ពុជា​ហើយកាលពីថ្ងៃទី១៦ សីហា ឆ្ពោះទៅកាន់ប្រទេសថៃ ​និងបន្តទៅកាន់​សហរដ្ឋអាមេរិកដែល​ជាគោលដៅជ្រកកោន ។

យ៉ាងណាក៍ដោយ​ប្រភពពីមន្រ្តីគណបក្ស​សង្គ្រោះជាតិមិនបានបញ្ជាក់ឲ្យ​ដឹងនៅរសៀលថ្ងៃទី១៧ សីហា​ ២០១៥នេះថា ​ការចាកចេញរបស់លោក​ អ៊ុំ សំអាន​ ទៅអាមេរិក​នាពេលនេះ​ក្នុងបេសកកម្មអ្វីនោះទេ ​ប៉ុន្តែបើតាមប្រភពមិនទាន់​ច្បាស់ការណ៍មួយចំនួន​បានលើកឡើងថា ​ការចាកចេញរបស់​តំណាងរាស្រ្តដែល​ត្រូវ​បានគេមើលឃើញថា​សកម្មខាងរឿងព្រំដែនរូបនេះ​ ធ្វើឡើងបន្ទាប់ពី​មានលេចឮព័ត៌មានថា ​សមត្ថកិច្ចកំពុងស្វែង​រកចាប់ខ្លួនលោក ។

នៅរសៀលថ្ងៃចន្ទដដែលនេះ​ គេហទំព័រកោះសន្តិភាព​មិនអាចរកការសុំបញ្ជាក់​ និងអត្ថាធិប្បាយបន្ថែមបានទេ​ពីមន្រ្តីពាក់ព័ន្ឋរាជរដ្ឋាភិបាល​ និងលោក ​អ៊ូ ច័ន្ទប្ញទ្ឋិ អ្នកនំា​ពាក្យ​គណបក្សសង្គ្រោះជាតិ ​ដោយទូរស័ព្ទរបស់​លោកបានភ្ជាប់ហើយ​ តែពុំមានអ្នកលើកទទួល ៕