ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​សម រង្សី ថា ការ​ចាប់ខ្លួន និង​ដោះ​លែង​សកម្មជន​ខ្លួន​ជា​រឿង​ដដែល​ៗ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្សី បាន​ថ្លែង​ថា ករណី​ចាប់ចង និង​ដោះ​លែង​មន្ត្រីជាន់ខ្ពស់​គណបក្ស និង​សកម្មជន​របស់​ខ្លួន គឺជា​រឿង​ដដែល​ៗ ។ លោក​សមាជិក​ព្រឹ​ទ្ឋ​សភា ហុង សុខ​ហួរ និង​សកម្មជន​គណបក្ស​មួយ​ចំនួន​ទៀត

រាជធានី​ភ្នំពេញ ៖ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្សី បាន​ថ្លែង​ថា ករណី​ចាប់ចង និង​ដោះ​លែង​មន្ត្រីជាន់ខ្ពស់​គណបក្ស និង​សកម្មជន​របស់​ខ្លួន គឺជា​រឿង​ដដែល​ៗ ។ លោក​សមាជិក​ព្រឹ​ទ្ឋ​សភា ហុង សុខ​ហួរ និង​សកម្មជន​គណបក្ស​មួយ​ចំនួន​ទៀត ដែល​បាន​និង​កំពុង​ជាប់​នៅ​ព​ន្ឋ​នាគារ​ព្រៃ​ស នឹង​ត្រូវ​ដោះ​លែង ក្នុង​ពេល​ឆាប់​ៗ នេះ តាម​រយៈ​ការ​ជជែក​សម្របសម្រួល​គ្នា​ជាមួយ​និង​សម្តេច​តេ​ជោ ហ៊ុន សែន ។

លោក​សម រង្សី ថ្លែងប្រាប់​អ្នកកាសែត នៅ​វេលា​ថ្ងៃ​ត្រង់នេះ ធ្វើ​ឡើង​បន្ទាប់​ពី​លោក និង​មន្ត្រីជាន់ខ្ពស់​បក្ស​មួយ​ចំនួន​ទៀត បាន​បញ្ចប់​ការ​ចូល​សួរ​សុខ​ទុក​លោក ហុង សុខ​ហួរ និង​សកម្មជន​បក្ស​ដែល​កំពុង​ជាប់​ព​ន្ឋ​នាគារ​ព្រៃ​ស ។

សូម​បញ្ជាក់​ថា កាលពី​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​១៧ សីហា ២០១៥ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រ​ង្ស៊ី នឹង​ដឹកនាំ​មន្ត្រីជាន់ខ្ពស់​បក្ស​ និង​សកម្មជន​ទៅ​សួរសុខទុក្ខ លោក​សមាជិក​ព្រឹ​ទ្ឋ​សភា ហុង សុខ​ហួរ និងសកម្មជន​បក្ស​មួយ​ចំនួន​ទៀត​ដែល​កំពុង​ជាប់​ព​ន្ឋ​នាគារ​ព្រៃ​ស ។