ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ជឿជាក់​របស់​អតិថិជន​ក្នុង​ប្រទេស​ជ​ប៉ុន​ចុះ​ខ្សោយ​ក្នុង​ខែកក្កដា

8 ឆ្នាំ មុន

ក្រុង​តូ​ក្យូ ៖ ស្ថានភាព​ផ្លូវចិត្ត​របស់​អតិថិជន​ក្នុង​ប្រទេស​ជប៉ុន​ក្នុង​ការ​ប្រកប​ជំនួញ ក៏​ដូច​ជា​ការ​បណ្តាក់ទុន​ផ្សេង​ៗ​បាន​ធ្លាក់​ចុះ​ពី​អត្រា​៤១,៧​ពិន្ទុ​ក្នុង​ខែមិថុនា មក​៤០,៣​ពិន្ទុ​ក្នុង​ខែកក្កដា ។ តួលេខ​នេះ​គឺជា​កម្រិត​ទាប​បំផុត

ក្រុង​តូ​ក្យូ ៖ ស្ថានភាព​ផ្លូវចិត្ត​របស់​អតិថិជន​ក្នុង​ប្រទេស​ជប៉ុន​ក្នុង​ការ​ប្រកប​ជំនួញ ក៏​ដូច​ជា​ការ​បណ្តាក់ទុន​ផ្សេង​ៗ​បាន​ធ្លាក់​ចុះ​ពី​អត្រា​៤១,៧​ពិន្ទុ​ក្នុង​ខែមិថុនា មក​៤០,៣​ពិន្ទុ​ក្នុង​ខែកក្កដា ។ តួលេខ​នេះ​គឺជា​កម្រិត​ទាប​បំផុត​ចាប់តាំងពី​ខែមករា ។ ការ​វាស់​ស្ទង់​ស​ន្ទ​ស្សន៍​នៃ​ភាព​ជឿជាក់​របស់​អតិថិជន​ដែល​ជា​ការ​រំពឹង​ទុក​សម្រាប់​៦​ខែ​ក្រោយ គឺ​ស្ថិត​លើ​កម្រិត​ពី​០-១០០​ពិន្ទុ ហើយ​ពិន្ទុ​ដែល​ខ្ពស់​បំផុត គឺ​ចង្អុលបង្ហាញ​ឲ្យ​ឃើញ​ពី​ការ​ឆ្លើយ​តប​គ្រប់​មជ្ឈដ្ឋាន​ទៅ​នឹង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ស្តង់ដា​ជីវភាព​រស់នៅ​របស់​ពួក​គេ ។

លទ្ធផល​សម្រាប់​ខែកក្កដា បាន​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ពី​ភាព​កាន់តែ​យ៉ាប់​យឺន​ដែល​មាន​មូលដ្ឋាន​ទូលំទូលាយ ស្រប​ពេល​ដែល​គ្រប់​ផ្នែក​បន្ទាប់បន្សំ​ទាំងអស់​បាន​ធ្វើ​ឲ្យ​អន់​ថយ​នូវ​ស​ន្ទ​ស្សន៍​ពិន្ទុ​នេះ ធៀប​នឹង​ខែ​មុន ។ លក្ខខណ្ឌ​ការងារ​ដែល​មានបទពិសោធន៍​ជា​កម្រិត​ធា្ល​ក់​ចុះ​ធំ​បំផុត​ដែល​តាម​ពីក្រោយ​ដោយ​ផ្នែក​ជីវភាព​រស់នៅ និង​ភាព​ស្ម័គ្រចិត្ត​របស់​អតិថិជន​នៅ​ក្នុង​ការ​ទិញ​ទំនិញ​ដែល​ប្រើប្រាស់​បាន​យូរ ។ ការ​ថយ​ចុះ​ក្នុង​កំណើន​នៃ​ប្រាក់​ចំណូល គឺ​កាន់តែ​ស្ថិត​ក្នុង​កម្រិត​កណ្តាល ។ ស្រប​តាម​លទ្ធផល​នេះ​រដ្ឋាភិបាល​បាន​បន្ទាប​ការ​ប៉ាន់​ប្រមាណ​មូលដ្ឋាន​នៃ​ការ​ជឿជាក់​អតិថិជន​របស់​ខ្លួន​ដោយ​លើក​ឡើង​ថា វា​កំពុង​តែ​ធ្វើ​ឲ្យ​បង្អាក់ដំណើរ​ឆ្ពោះទៅ​មុខ ។

គណៈវិនិច្ឆ័យ​គេហទំព័រ​សេដ្ឋកិច្ច​របស់​សហរដ្ឋអាមេរិក​មួយ​បាន​ព្យាករ​ទុក​ដោយ​រំពឹង​ថា​ការ​ប្រើប្រាស់​ឯកជន​នឹង​កើនឡើង​០,៣% ក្នុង​ឆ្នាំ​២០១៥ និង​១,៣% ក្នុង​ឆ្នាំ​២០១៦ ៕