ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥណ្ឌា​ទទួល​បាន​24​ពាន់​លាន​ដុល្លារ​ក្នុង​ការ​វិនិយោគ​ផ្ទាល់​ពី​អឺ​រ៉ុ​ប

8 ឆ្នាំ មុន

ក្រុង​ញូ​វ​ដេ​លី ៖ បើ​ទោះជា​ការ​ចរចា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​សហគមន៍​អឺរ៉ុប​ស្ថិត​ក្នុង​ការ​ជាប់​គាំង​យ៉ាងណា​ក្តី ក៏​ឥណ្ឌា​ទទួល​បានការ​ចាប់អារម្មណ៍​ក្នុង​ការ​វិនិយោគ​ដោយ​ផ្ទាល់​ពី​បរទេស​

ក្រុង​ញូ​វ​ដេ​លី ៖ បើ​ទោះជា​ការ​ចរចា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​សហគមន៍​អឺរ៉ុប​ស្ថិត​ក្នុង​ការ​ជាប់​គាំង​យ៉ាងណា​ក្តី ក៏​ឥណ្ឌា​ទទួល​បានការ​ចាប់អារម្មណ៍​ក្នុង​ការ​វិនិយោគ​ដោយ​ផ្ទាល់​ពី​បរទេស​ចំនួន​២៤​ពាន់​លាន​ដុល្លារ​ដែរ ពី​បណ្តា​ប្រជាជាតិ​សមាជិក​ទាំង​២៨​ក្នុងអំឡុងពេល​៣​ឆ្នាំ​មកនេះ ។

តាម​តួលេខ​ផ្លូវការ​មួយ​បង្ហាញ​ថា ឥណ្ឌា​ទទួល​បានការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ចំនួន​៦,២៣​ពាន់​លាន​ដុល្លារ ដែល​លំហូរ​ចូល​ពី​សហគមន៍​អឺរ៉ុប​ក្នុង​ឆ្នាំ​២០១២-២០១៣ និង​បាន​កើនឡើង​៩,០៦​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​បន្ទាប់​។ ចំណែក​ក្នុង​ឆ្នាំ​២០១៤-២០១៥ មាន​ចំនួន​៨,២០​ពាន់​លាន​ដុល្លារ​ដែល​ធ្លាក់​ចុះ​៨៦២​ពាន់​លាន​ដុល្លារ ធៀប​នឹង​អំឡុង​ពេល​ឆ្នាំទៅ ។ ក្នុង​ឆ្នាំ​២០១៥-២០១៦ បរិមាណ​ក្នុង​រយៈពេល​២​ខែ​ដំបូង​នៃ​ឆ្នាំ​សារពើពន្ធ​បច្ចុប្បន្ន គឺ​មាន​ចំនួន​១,៣៩​ពាន់​លាន​ដុល្លារ ។ សរុប​មក​នៅ​ចន្លោះ​ខែមេសា ២០១២ និង ឧសភា ២០១៥ ប្រទេស​ឥណ្ឌា​បាន​ទទួល​ការ​វិនិយោគ​ដោយ​ផ្ទាល់​ពី​សហគមន៍​ចំនួន​២៤,៩១​ពាន់​លាន​ដុល្លារ​។ ម្យ៉ាងទៀត អឺរ៉ុប​គឺជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ជាងគេ​បំផុត​របស់​ឥណ្ឌា ។

ទោះជា​យ៉ាងណា សហគមន៍​អឺរ៉ុប​បាន​លើក​ឡើង​ថា ខ្លួន​បាន​និង​កំពុង​រក្សា​នូវ​គោល​ជំហ​មួយ​ដែល​វា​គឺជា​ការ​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​ត្រៀម​រួច​ជា​ស្រេច​ក្នុង​លទ្ធភាព​អាច​បត់បែន​បាន​នៅ​លើ​បញ្ហា​ធំ​ៗ​ជា​ច្រើន​ដែល​ធ្វើ​ឲ្យ​បង្អាក់​ដល់​កិច្ចចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ដែល​នឹង​នាំ​មក​នូវ​ជំនួញ​ឈ្នះ​ៗ​សម្រាប់​ភាគី​ទាំង​ពីរ ៕