ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស​ន្ទ​ស្សន៍​តម្លៃ​ទំនិញប្រើប្រាស់​របស់​ចិន​ឡើងថ្លៃ​ក្នុង​ខែកក្កដា

8 ឆ្នាំ មុន

ក្រុង​ប៉េ​កាំ​ង ៖ បណ្តាញ​ព័ត៌មាន​ចិន​ផ្សាយ​ថា ស​ន្ទ​ស្សន៍​តម្លៃ​ទំនិញប្រើប្រាស់​របស់​ប្រទេស​ចិន ដែល​ជា​គ្រឿង​វាស់​ស្ទង់​កម្រិត​អតិផរណា​ដ៏​សំខាន់​បាន​កើនឡើង​១,៦% ក្នុង​ខែកក្កដា

ក្រុង​ប៉េ​កាំ​ង ៖ បណ្តាញ​ព័ត៌មាន​ចិន​ផ្សាយ​ថា ស​ន្ទ​ស្សន៍​តម្លៃ​ទំនិញប្រើប្រាស់​របស់​ប្រទេស​ចិន ដែល​ជា​គ្រឿង​វាស់​ស្ទង់​កម្រិត​អតិផរណា​ដ៏​សំខាន់​បាន​កើនឡើង​១,៦% ក្នុង​ខែកក្កដា ជា​អត្រា​ខ្ពស់​ដែល​គេ​សង្កេត​ឃើញ​ក្នុង​ឆ្នាំ​២០១៥​នេះ ។

ការិយាល័យ​ស្ថិតិ​ជាតិ​បាន​ប្រកាស​កាលពី​ថ្ងៃអាទិត្យ​នេះ​ថា ចំពោះ​មូលដ្ឋាន​ប្រចាំខែ​តម្លៃ​ទំនិញប្រើប្រាស់​បាន​កើនឡើង​០,៣% ក្នុង​ខែកក្កដា ។ ចំណែក​ក្នុងអំឡុងពេល​៧​ខែ​ដើមឆ្នាំ​កើនឡើង​ប្រមាណ​ជា​១,៣% ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ។

អ្នក​ស្រង់​ស្ថិតិ​របស់​ការិយាល័យ​សាមី លោកស្រី Yu Qiumei លើក​ឡើង​ថា ការ​កើនឡើង​នៃ​ស​ន្ទ​ស្សន៍​តម្លៃ​ទំនិញប្រើប្រាស់ គឺ​ផ្តោត​ជា​សំខាន់​ទៅ​លើ​តម្លៃ​សាច់​ជ្រូក​ខ្ពស់​ជាង​មុន ។ រីឯ​តម្លៃ​ផ្នែក​សេវា​ថែទាំ​វេ​ជ្ជា​សាស្ត្រ (​ពេទ្យ​) បន្លែ អ្នកធ្វើការ​តាម​ផ្ទះ (​គេហកិច្ច​) ថ្នាំជក់ អប់រំ​ក៏​មានការ​ឡើងថ្លៃ​ដែរ ។

រដ្ឋាភិបាល​ចិន​បាន​ដាក់​ទិស​ដៅ​នឹង​រក្សា​អតិផរណា​នៃ​ទំនិញប្រើប្រាស់​របស់​ខ្លួន​ក្នុង​រង្វង់​៣%​សម្រាប់​ឆ្នាំ​២០១៥​នេះ ៕