ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«​វប្បធម៌​អ្នកលេង​» ល្អ !

8 ឆ្នាំ មុន

តាម​ទស្សន៍​ទាយ​មើលទៅ​ «​វប្បធម៌​សន្ទនា​» ​រវាង​បក្ស​កាន់​អំណាច ​និង​បក្ស​ប្រឆាំង ទំនង​មាន​អាយុ​មិន​វែងទេ ។ បើ​វា​មាន​អាយុ​មិន​វែង​… ​ប្រាកដជា​ «​អាយុ​ខ្លី​» ។ «​វប្បធម៌​សន្ទនា​» ​វា​ជា​មូលដ្ឋាន​គ្រឹះ​មួយ ​ឱ្យ​សង្គម​មាន​សន្តិសុខ ស្ថេ​រ​ភាព

តាម​ទស្សន៍​ទាយ​មើលទៅ​ «​វប្បធម៌​សន្ទនា​» ​រវាង​បក្ស​កាន់​អំណាច ​និង​បក្ស​ប្រឆាំង ទំនង​មាន​អាយុ​មិន​វែងទេ ។ បើ​វា​មាន​អាយុ​មិន​វែង​… ​ប្រាកដជា​ «​អាយុ​ខ្លី​» ។

«​វប្បធម៌​សន្ទនា​» ​វា​ជា​មូលដ្ឋាន​គ្រឹះ​មួយ ​ឱ្យ​សង្គម​មាន​សន្តិសុខ ស្ថេ​រ​ភាព ប្រសិនបើ​ភាគី​ទាំង​២​ មានមារយាទ​ស្មោះត្រង់​នឹង​គ្នា​… ​។ ប្រសិនបើ​ «​វប្បធម៌​សន្ទនា​» ​វា​ជា ​«​កូនអុក​»​ សម្រាប់​បំរើ​ការ​ស្វែងរក​ចំណេញ​ឱ្យ​នយោបាយ មិនយូរ​មិនឆាប់​គង់ ​«​អាយុ​ខ្លី​» ព្រោះ​មេ​បក្ស​ទាំង​២​ ដែល​ទើប​ផ្អែមមាត់​ជាមួយ​គ្នា​… ​ចាប់ផ្តើម​តិច​ៗ ​ផ្លែង​ស​ដាក់​គ្នា​ទៅ​ហើយ ។ បើ​គង់តែ​ «​អាយុ​ខ្លី​» គួរ​ទិញ​ក្តារ​មឈូស​តំកល់​ទុក​ឱ្យ​ហើយ​ទៅ​…​ កុំ​ធ្វើ​ដូច​ក្របី​ផោម​ឱ្យ​ម្ចាស់​វា​ហិត ។

នយោបាយ ​«​វប្បធម៌​សន្ទនា​» ​របស់​បក្ស​ធំ​-​តូច​ទាំង​២ ប្រៀប​ដូច​ការ​ប្រយុទ្ធ​ដ៏​ស៊ីសាច់​ហុតឈាម​នៅ​សមរភូមិ​ណាមួយ​…​ ។ ពួក​គ «​វ៉ៃ​ផង ចរចា​ផង​» ជួនកាល​ «​វ៉ៃ​រហ័ស ដក​រហ័ស​» ដល់​មិន​ឈ្នះ មិន​ចាញ់​…​ ទើប​ចរចា​ជា​ថ្មី​… ​។

តាម​ការ​មើលឃើញ​ទៀត​…​ បើ​មេ​បក្ស​ទាំង​២​ ចាប់ដៃ​គ្នា​ញញឹម​ដោយ​ស្មោះត្រង់​…​ វា​អត់​អី​ទេ​… ​ហើយ​វប្បធម៌​សន្ទនា​នឹង​មាន​អាយុ​វែង​… ​វែង​ទៅ​ហោង ។

ប៉ុន្តែ​បើ​២​នាក់​ចាប់ដៃ​គ្នា​… ​ហើយ​ម្ខាង​ញាក់ភ្នែក​ឱ្យ​អា​កូនចៅ​យក​ «​ជើង​ជាន់​» ដែល​គេ​និយាយ​ថា «​ចាប់ដៃ​…​ជាន់​ជើង​» ​មហាជន​គិត​ថា «​វប្បធម៌​សន្ទនា​» ​ច្បាស់​ជា ​«​អាយុ​មិន​វែង​» ​ឡើយ ។ បើ​វា​បានជា​ «​អាយុ​ខ្លី​» ​ដដែល ឱ្យ​វា​ «​ឆាប់​ងាប់​» ​ទៅចុះ​…​ ។

គួរ​យក​វប្បធម៌ ​«​អ្នក​ណា​ខ្លាំង អ្នក​នោះ​ឈ្នះ​» ​ដែល​ជា​ «​វប្បធម៌​អ្នកលេង​»​ មក​ដាក់​លើ​តុ​វិញ​ប្រសើរ​ជាង !
                     អា​ឡេវ