ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ស្រុក​កំពង់ស្វាយ​ប្រគល់​យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ​ដល់​ស៊ី​ម៉ាក់

8 ឆ្នាំ មុន

ខេត្តកំពង់ធំ ៖ យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ​៤​គ្រាប់​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ក្ដី​ដូង និង​ឃុំ​នី​ពេ​ជ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ធ្វើការ​ប្រគល់​ជូន​មន្ត្រី​ស៊ី​ម៉ាក់​កាលពី​ថ្ងៃ​ទី​០៤ សីហា ២០១៥ បន្ទាប់​ពី​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ និង​ប្រមូល​ពី​កន្លែង​ផ្សេ​ៗ​នា​ពេល​កន្លង​មក ។

ទាក់ទង​ករណី​ខាងលើ សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា គ្រាប់​មិន​ទាន់​ផ្ទុះ​ប្រភេទ​៦០ មី​លី​ម៉ែត្រ​១​គ្រាប់​, ៨០​មី​លី​ម៉ែត្រ​១​គ្រាប់​, អឹ​ម​៧៩​មួយ​គ្រាប់ និង​បេ​៤១​មួយ​គ្រាប់ ត្រូវ​បាន​ធ្វើការ​ប្រគល់​ជូន​មន្ត្រី​ជំនាញ​ដើម្បី​ធ្វើការ​កំទេច​ចោល ។ ដោយឡែក​កាលពី​ថ្ងៃ​ទី​០៣ សីហា ២០១៥ ប្រជាពលរដ្ឋ​នៅ​ភូមិ​ឈើទាល់ និង​ភូមិ​ព្រៃ​ប្រស់ ស្រុក​កំពង់ស្វាយ ក៏​បាន​ធ្វើការ​ប្រគល់​នូវ​យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ​ដូច​ជា គ្រាប់បែក​១​គ្រាប់​, មីន​១​គ្រាប់ និង​គ្រាប់​បេ​៦៩​មួយ​គ្រាប់​ជូន​ដល់​មន្ត្រី​ជំនាញ​ដើម្បី​ធ្វើការ​កំទេច​ចោល​ផង​ដែ ។

ទាក់ទង​ការ​ប្រមូល​បាន​យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ​ខាងលើ​នេះ សមត្ថកិច្ច​មូលដ្ឋាន​ក៏​បាន​ឲ្យ​ដឹង​ថា គ្រាប់​ទាំង​អស់នេះ​គឺជា​គ្រាប់​សេសសល់​ពី​សង្គ្រាម​ព្រោះថា ភូមិសាស្ត្រ​ស្រុក​កំពង់ស្វាយ​ក៏​ជា​អតីត​សមរភូមិ​ប្រយុទ្ធ​មួយ​ក្នុង​ចំណោម​សមរភូមិ​ដទៃ​ទៀត​ក្នុង​ខេត្តកំពង់ធំ ។ ហើយ​ជា​រឿយ​ៗ​យុទ្ធ​ភ័​ណ្ឌ​ខ្លះ​ក៏​បាន​បង្ក​ឲ្យ​ប្រជាពលរដ្ឋ​រង​គ្រោះ​ស្លាប់​បាត់បង់​ជីវិត និង​ពិការ​ភាព​ជា​ច្រើន​ផង​ដែ ។ ដូច្នេះ​ដើម្បី​បញ្ចៀស​បាន​នូវ​បញ្ហា​គ្រោះថ្នាក់​ពិការ និង​ដល់​អាយុជីវិត​មនុស្ស និង​សត្វ ក្នុង​មូលដ្ឋាន សូម​អំពាវនាវ​ដល់​ប្រជាជន​ទាំងអស់​ត្រូវ​មាន​ស្មារតី​ប្រុង​ប្រយ័ត្ន និង​កុំ​ប្រថុយប្រថាន​នៅ​ពេល​ប្រទះ​ឃើញ​អ្វី​ចម្លែក សូម​រាយការណ៍​ជូន​សមត្ថកិច្ច​នៅ​ជិត​បំផុត ៕