ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ក្រុង​សិរី​សោភ័ណ​ចាប់ខ្លួន​ក្រុម​ចោរ​គាស់​ផ្ទះ​៤​នាក់​ជា​បន្តបន្ទាប់

8 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ ក្រុម​ចោរលួច​គាស់​ផ្ទះ​របស់​ប្រជាពលរដ្ឋ​មួយ​សម្បុកមាន​គ្នា​៤​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ក្រុង​សិរី​សោភ័ណ​បើក​ការ​ស៊ើបអង្កេត​ស្រាវជ្រាវ និង​ឈាន​ដល់​ការ​ចាប់​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ ។

ខេត្តបន្ទាយមានជ័យ ៖ ក្រុម​ចោរលួច​គាស់​ផ្ទះ​របស់​ប្រជាពលរដ្ឋ​មួយ​សម្បុកមាន​គ្នា​៤​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ក្រុង​សិរី​សោភ័ណ​បើក​ការ​ស៊ើបអង្កេត​ស្រាវជ្រាវ និង​ឈាន​ដល់​ការ​ចាប់​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ ។

លោក​វរសេនីយ៍ត្រី អ៊ិ​ត នៀ​ត អធិការរង​នគរបាល​ក្រុង​សិរី​សោភ័ណ​បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​មាន​បណ្តឹង​ពី​ជន​រង​គ្រោះជា​ម្ចាស់ផ្ទះ​ឈ្មោះ ហាង  ទ្រី ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ នៅ​ភូមិ​៤ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ​ថា កាលពី​ថ្ងៃ​ទី​០១ ខែសីហា ឆ្នាំ​២០១៥ មាន​ចោរលួច​គាស់​ជញ្ជាំង​ផ្ទះ​របស់​គាត់​យក​អស់​ខ្នងកង់​ម៉ូតូ​១​គូ​, ម៉ាស៊ីន​ថត​១​គ្រឿង​,​ខោ​ខូ​វ​ប៊​យ​២, កម្ទេច​ត្បូង​ប៉ៃលិន​ចំនួន​២​ថង់​តូច​, ខ្សែភ្លើង​១​ដុំ និង​ក្បាល​វី​ស៊ី​ឌី​១​គ្រឿង ខណៈ​ពេល​គាត់​មិន​នៅផ្ទះ រវល់​ទៅ​មើលជម្ងឺ​ឯ​ខេត្តសៀមរាប លោក​ឧត្តមសេនីយ៍ត្រី អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​បាន​ដាក់​បទបញ្ជា​ឲ្យ​កម្លាំង​នគរបាល​ក្រុង​សិរី​សោភ័ណ​ត្រូវ​ធ្វើការ​ស៊ើបអង្កេត​ស្រា​ជ្រាវ​រកមុខ​សញ្ញា​សង្ស័យ និង​ឈាន​ដល់​ការ​បង្ក្រាប​ចាប់​ឃាត់ខ្លួន​ជា​បន្ត​បន្តា​ប់​ដោយ​មាន​កិច្ចសហការ​ជាមួយ​ជន​រង​គ្រោះ និង​មានការ​សម្របសម្រួល ពី​លោក​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ផង​ដែរ ។

លោក​អធិការរង​បាន​បញ្ជាក់​ថា ដំបូង​នៅ​ថ្ងៃ​ទី​០៣ ខែសីហា ឆ្នាំ​២០១៥ សមត្ថកិច្ច​បាន​ធ្វើការ​ចាប់​ឃាត់ខ្លួន​ឈ្មោះ សាំង សុវណ្ណ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ និង​ឈ្មោះ ឆេ​ង វ​ត្តី ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ។ បន្ទាប់​មក​នៅ​រសៀល​ថ្ងៃ​ទី​០៤​ខែសីហា ឆ្នាំ​២០១៥​នេះ​ដែរ សមត្ថកិច្ច​បាន​ធ្វើការ​ចាប់​ឃាត់ខ្លួន​ឈ្មោះ អួ​ង ចាន់​រ៉ា​ហ្សា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ និង​ឈ្មោះ ស៊ា​ង ស៊ី​ចេ​ង ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ។ ជន​ទាំង​៤​នាក់​រស់នៅ​ភូមិ​៤ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ គឺជា​មុខសញ្ញា​ប្រើប្រាស់​គ្រឿងញៀន និង​ធ្លាប់​ធ្វើ​សកម្មភាព​លួច​យ៉ាង​សកម្ម ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​ទាំង​៤​នាក់​បាន​សារភាព​ថា ពួក​ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​លួច​គាស់​ក្តារជញ្ជាំង​ផ្ទះ​របស់​ឈ្មោះ ហាង ទ្រី មែន ហើយ​ចំពោះ​សម្ភារ និង​ទ្រព្យសម្បត្តិ​ដែល​យក​បាន ពួក​គេ​យក​ទៅ​លក់​បាន​លុយ​ទិញ​ថ្នាំ​ញៀន​ជក់​អស់ហើយ ។

ដោយ​ផ្អែក​ទៅ​លើ​ចម្លើយ​សារភាព និង​មាន​បណ្តឹង​ពី​ជន​រង​គ្រោះ ជនសង្ស័យ​ទាំង​៤​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​សាល​ដំបូង​ខេត្តបន្ទាយមានជ័យ​ដើម្បី​ចាត់ការ​តាម​និ​តិ​វិធី​ច្បាប់​នៅ​ថ្ងៃ​ទី​០៥ ខែសីហា ឆ្នាំ​២០១៥​នេះ ៕