ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សមត្ថកិច្ច​​ចាប់​ឃាត់​រថយន្ត​ដឹក​ឈើ​​ប្រណីត​ខុស​ច្បាប់​​​​​​របស់​ឈ្មួញ​​ដុះស្លែ​​ឈ្មោះ​ដុងទាំង​ទើស​ទាល់​

8 ឆ្នាំ មុន

​ខេត្តកំពង់ធំ​ ៖ រថយន្ត​បុក​ស័​រ​របស់​ឈ្មួញ​ដុះ​ស្លែ​ឈ្មោះ តា ដុ​ង​​ ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ទាំងទើសទាល់​ ដោយសារ​​តែ​​សកម្ម​ភាព​ដឹក​ជញ្ជូន​ឈើ​ដោយ​ខុសច្បាប់​បាន​និង​​កំពុង​​ធ្វើ​សកម្មភាពដូច​ទឹកបាក់​ទំនប់​​ចេញពី​​​ក្នុង​​ភូមិ​ព្រះអាទិត្យ

​ខេត្តកំពង់ធំ​ ៖ រថយន្ត​បុក​ស័​រ​របស់​ឈ្មួញ​ដុះ​ស្លែ​ឈ្មោះ តា ដុ​ង​​ ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ទាំងទើសទាល់​ ដោយសារ​​តែ​​សកម្ម​ភាព​ដឹក​ជញ្ជូន​ឈើ​ដោយ​ខុសច្បាប់​បាន​និង​​កំពុង​​ធ្វើ​សកម្មភាពដូច​ទឹកបាក់​ទំនប់​​ចេញពី​​​ក្នុង​​ភូមិ​ព្រះអាទិត្យ ​ស្ថិត​នៅ​ក្នុង​ឃុំ​មាន​រិ​ទ្ធ ​ស្រុក​សណ្តាន់​ ។

ទោះបីជា​រាជរដ្ឋាភិបាល​ប្រកាស​ឲ្យ​កងកម្លាំង​​ទាំងអស់​ចូលរួម​ទប់ស្កាត់​បង្ក្រាប​បទល្មើស​ការ​ដឹក​ជញ្ជូន​ឈើ​ដោយ​ខុសច្បាប់​យ៉ាងណា​ក៏​ដោយ​ ​ក៏​នៅ​តែ​មាន​​​ក្រុម​ឈ្មួញ​មួយ​ចំនួនបាន​​ឃុបឃិត​គ្នា​ជាមួយ​សមត្ថកិច្ច​​ បើកភ្លើង​ខៀវ​ឲ្យ​ឈ្មួញ​ប្រព្រឹត្ត​បទល្មើស​បាន​​យ៉ាង​រលូនដដែល​ ។

ប្រភព​ព័ត៌មាន ​បាន​ឲ្យ​ដឹង​ថា ជា​រៀងរាល់ថ្ងៃ​ គេ​សង្កេត​ឃើញ​មានការ​ដឹក​ជញ្ជូន​ឈើដោយ​ខុសច្បាប់ចេញពី​ចំណុច​ភូមិ​ខោស និង​ភូមិ​ព្រះអាទិត្យ ក្នុងភូមិ​សាស្ត្រ​ទឹកដី​ស្រុក
សណ្តាន់​ ក្នុង​មួយ​ថ្ងៃ​ៗ​​មាន​រថយន្ត​ចាប់ពី​១៥​ទៅ​២០​គ្រឿង មាន​ទាំង​គោ​យន្ត​កាឡេ​ថង រថយន្ត​បុក​ស័​រ រថយន្ត​កូរ៉េ ចំណែក​សមត្ថកិច្ច​ និង​កម្លាំង​ផ្សេង​ៗ​មួយ​ចំនួន​ទៀត​​ ចង​អង្រឹងដេកចាំ​យក​លុយ​យ៉ាង​រំភើយ ។

​ជាក់ស្តែង​ រថយន្ត​បុក​ស័​រ​មួយ​គ្រឿង​ដែល​សមត្ថកិច្ច​​ និង​បរិស្ថានស្រុក​សណ្តាន់​បង្ក្រាប​បាន​នេះ ​គឺជា​កម្ម​សិទ្ធិរបស់​ឈ្មួញ​ឈើ​​​ដុះ​ស្លែ​ឈ្មោះ តា​ដុ​ង បាន​ដឹកឈើប្រណីត​ប្រភេទ​ឈើ​តាប់ ខណៈ​​​កំពុង​​ធ្វើ​សកម្មភាព​ដឹក​ជញ្ជូនដោយ​ខុសច្បាប់់​ ដោយសារ​តែ​បែកការ​ ​និង​ចរ​ចា​លុយ​គ្នា​មិន​ត្រូវ ​ទើប​បណ្តាល​ឲ្យ​សមត្ថកិច្ច​​ស្រុក​សណ្តាន់ និង​បរិស្ថាន​ស្រុក​បង្ខំចិត្ត​បង្ក្រាប​ទាំង​ទើសទាល់​អូស​យក​មករក្សា​ទុក​នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​សណ្តាន់​ ៕

ព័ត៌មាន​ពិស្តារ​មាន​​ផ្សាយ​ជូន​នៅ​លើទំព័រ​កាសែត​កោះសន្តិភាព​