ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ថៅកែ​សិប្បកម្ម​ឈើ​ជនជាតិ​វៀតណាម​៣​នាក់ ក្រោយ​រក​ឃើញ​ថា​មិន​មាន​លិខិតអនុញ្ញាត​ការងារ​ត្រឹមត្រូវ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​វេលា​ម៉ោង​៤​ល្ងាច ថ្ងៃ​ទី​០៥ ខែសីហា ឆ្នាំ​២០១៥​នេះ កម្លាំង​នគរបាល នៃ​នាយកដ្ឋាន​អន្តោប្រវេសន៍ ដឹកនាំ​ដោយ​ឧត្តមសេនីយ៍ទោ អ៊ុ​ង ហៃ​សិលា ដោយ​មានការ​សម្របសម្រួល​ពី​ព្រះរាជអាជ្ញារ​រង​អម​សាលាដំបូង​រាជធានី

រាជធានី​ភ្នំពេញ ៖ នៅ​វេលា​ម៉ោង​៤​ល្ងាច ថ្ងៃ​ទី​០៥ ខែសីហា ឆ្នាំ​២០១៥​នេះ កម្លាំង​នគរបាល នៃ​នាយកដ្ឋាន​អន្តោប្រវេសន៍ ដឹកនាំ​ដោយ​ឧត្តមសេនីយ៍ទោ អ៊ុ​ង ហៃ​សិលា ដោយ​មានការ​សម្របសម្រួល​ពី​ព្រះរាជអាជ្ញារ​រង​អម​សាលាដំបូង​រាជធានី លោក មាស ច័ន្ទ​ពិសិដ្ឋ បាន​បន្ត​ចុះ​ត្រួត​ពិ​និ​ត្រ​ការ​រស់នៅ​ខុសច្បាប់​របស់​ជនជាតិ​វៀតណាម​នៅ​ចំណុច​ទីតាំង​ឃ្លាំង​សិប្បកម្ម​ផលិត​ឈើ និង​កាហ្វេ​មួយ​កន្លែង ស្ថិត​តាម​បណ្តោយ​ផ្លូវលំ ក្នុងភូមិ​ដំណាក់​ធំ​១ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ។

លោក​ឧត្តមសេនីយ៍ទោ អ៊ុ​ង ហៃ​សិលា បញ្ជាក់​ឱ្យ​ដឹង​ថា ក្រោយ​ការ​ឆែកឆេរ​រួច​មក សមត្ថកិច្ច​បាន​រក ឃើញ​ជនជាតិ​វៀតណាម​ប្រុស​ស្រី​ចំនួន​៣​នាក់ ដែល​ជា​ម្ចាស់​ទីតាំង​សិប្បកម្ម​ឈើ​ខាងលើ​មិន​មាន លិខិត​អនុញ្ញាត្តិ​ការងារ​ត្រឹមត្រូវ គឺ​មាន​តែ​លិខិតឆ្លងដែន ដូច្នេះ​ហើយ​ពួក​គេ​ទាំង​៣​នាក់​ត្រូវ​បាន​ឃាត់ ខ្លួន​ភ្លាម​ៗ​យក​ទៅ​កាន់​នាយកដ្ឋាន​អន្តោប្រវេសន៍ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ។

សូម​បញ្ជាក់​ថា នៅ​ពេល​ដែល​សមត្ថកិច្ច​ចុះ​ទៅ​ដល់ទី​តាំង​សិប្បកម្ម​មួយ​នេះ គឺ​សមត្ថកិច្ច​ឃើញ​មាន​តែ ម្ចាស់​ទីតាំង​ចំនួន​៣​នាក់ ដែល​បាន​ឃាត់ខ្លួន​ប៉ុណ្ណោះ ចំណែក​ក្រុម​កម្មករ​ធ្វើការ​នៅ​ទីតាំង​បានដឹង​ខ្លួន មុន​រួច​នាំ​គ្នា​គេចខ្លួន​បាត់​ស្រមោល​សូន្យ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះស​ន្តិភាព