ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​រថយន្តប៉ះគ្នា​តិចតួច​មិន​ព្រម​​ដោះស្រាយគ្នា​ ដោយ​ម្ខាង​អាង​ខ្លួនប៉េអឹម ​ម្ខាង​អាងខ្លួន​​ប៉ូលិស​ ធ្វើឱ្យ​ស្ទះចរាចរណ៍​

8 ឆ្នាំ មុន

​ខេត្ត​កំពង់​ឆ្នាំង ៖ គ្រោះថ្នាក់​ចរាចរ​ណ៍​តូច​មួយ​មិន​ព្រម​ប្រញាប់​ដោះស្រាយ​បញ្ចប់រឿង ម្ខាង​ៗ​ប្រឹង​តវ៉ា​យក​​ត្រូវ​រៀងៗខ្លួន ​​បង្ក​ការ​កក​​ស្ទះ​ចរាចរ​ណ៍ រហូត​ដល់​សមត្ថកិច្ច​នគរ​បាល​ចរាច​រ​ក្រុង​ រួម​ទាំង​អ្នកកាសែត និង​ទូរ​ទស្ស​ន៍​ទៅ​ដល់​

​ខេត្ត​កំពង់​ឆ្នាំង ៖ គ្រោះថ្នាក់​ចរាចរ​ណ៍​តូច​មួយ​មិន​ព្រម​ប្រញាប់​ដោះស្រាយ​បញ្ចប់រឿង ម្ខាង​ៗ​ប្រឹង​តវ៉ា​យក​​ត្រូវ​រៀងៗខ្លួន ​​បង្ក​ការ​កក​​ស្ទះ​ចរាចរ​ណ៍ រហូត​ដល់​សមត្ថកិច្ច​នគរ​បាល​ចរាច​រ​ក្រុង​ រួម​ទាំង​អ្នកកាសែត និង​ទូរ​ទស្ស​ន៍​ទៅ​ដល់​ ទើប​ព្រម​សម្របសម្រួល​បញ្ចប់រឿង ដោយ​សុខចិត្ត​យក​រថយន្ត​ទៅ​ជួសជុល​រៀង​ៗ​ខ្លួន ​កាល​ពី​វេលា​ម៉ោង​១​និង​១០​នាទី​រសៀល​ថ្ងៃ​ទី​៥​ សីហា ​​នៅ​ចំ​មុខ​ផ្សា​រលើ​ចំណុច​ផ្លូវបែក​ជា​៤ ស្ថិត​ក្នុង​ភូមិ​ផ្សា​រលើ​ សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ។

​សាក្សី​នៅ​កន្លែង​កើតហេតុ​ បាន​និយាយ​ថា មុន​ពេល​កើតហេតុ​ គេ​ឃើញ​រថយន្ត​កាម​រី​គូទ​ស្វិត បាញ់ថ្នាំ​ព​ណ៌កងរាជអាវុធហត្ថ ពាក់​ស្លាក​លេខខេមរភូមិន្ទ 2-2348 បើកបរ​ដោយ​មន្ត្រី​កងរាជអាវុធហត្ថម្នាក់​មិន​ស្គាល់​​ឈ្មោះ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង លុះ​មក​ដល់​ចំណុច​កើតហេតុ​ មាន​រថយន្តម៉ាក​ឡិច​ស៊ី​ស RX.300 មួយ​គ្រឿង ព​ណ៌​ស្ករ ពាក់​ស្លាក​លេខ​ភ្នំពេញ 2V-1638 បើកបរ​ដោយ​មន្ត្រី​នគរបាល​ម្នាក់​មិន​ស្គាល់​​ឈ្មោះដែរ ​​បើក​ចេញពី​មុខ​ផ្សា​រលើក្នុង​ទិស​ដៅ​ពី​កើត​ទៅ​​លិច ហើយ​ក៏​​​ជ្រុល​បុក​​ជាមួយ​រថយន្ត​កងរាជអាវុធហត្ថ ក្នុង​ទិស​ដៅ​​ខ្វែងគ្នា បណ្តាលឱ្យ​​កំ​ពឹត​កាង​ខាង​មុខ​បន្តិចបន្តួច​រៀង​ៗ​ខ្លួន ក្នុង​នោះ​រថយន្ត​កាម​រី​​បែក​ស្តុ​ប​ជំ​ហៀ​ង​ខាងស្តាំ​ម្ខាង​ផង​ដែរ ។ ភាគី​ទាំង​ពីរ ដែល​ម្ខាង​ជា​​មន្ត្រីកងរាជអាវុធហត្ថ ឯម្ខាង​ទៀត​ជា​មន្ត្រី​នគរបាល​បាន​ ជជែក​គ្នា​យក​ត្រូវ​រៀងៗខ្លួន មិន​ព្រម​ដោះស្រាយ​បញ្ចប់រឿងសោះ ។ ​

មន្ត្រី​នគរបាល​ក្រុង​កំពង់ឆ្នាំង បាន​ឱ្យ​ដឹង​​ថា ​ដោយសារ​​មិន​ព្រម​ដោះស្រាយ​បញ្ចប់រឿ​ ហើយ​បង្ក​ឱ្យ​កក​​ស្ទះ​ចរាចរ​ណ៍នោះ​ ​​សមត្ថកិច្ច​​នគរបាល​​​ក៏​ទៅ​ជួយ​សម្រួលចរាចរ​ណ៍ និង​​សុំ​ឱ្យ​ភាគី​ទាំង​ពីរ​សម្របសម្រួល​គ្នា​ទៅ ស្រប​ពេល​នោះ​ ​​ក្រុម​អ្នកកាសែត ទូរ​ទស្ស​ន៍ក៏​បាន​​ទៅ​ដល់ ភាគី​ទាំង​២​បាន​ប្រញាប់​ចូល​ក្នុង​រថយន្ត ហើយ​បើក​ចេញ​ទៅ​រៀងៗ​ខ្លួន​​ដោយ​គ្រាន់តែ​ប្រាប់ថា ព្រមយក​រថយន្ត​ទៅ​ធ្វើ​រៀង​ៗ​ខ្លួន ៕​