ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ខណ្ឌមានជ័យ​កម្ទេច​និង​ដុត​បំផ្លាញ​ទូ​ហ្គេ​ម​ចំនួន​៦​គ្រឿង

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ទូ​ហ្គេ​ម​ខុសច្បាប់ និង​ជា​គ្រឿង​ឧបករណ៍​អេ​ឡិច​ត្រូ​និ​ច​មួយ​សម្រាប់​ពង្វក់​ដល់​ស្មារតី និង​អារម្មណ៍​របស់​ក្មេង​ៗ​សិស្សសាលា​ចំនួន​៦​គ្រឿង​ត្រូវ​បាន​អាជ្ញាធរ​ខណ្ឌមានជ័យ​ដឹកនាំ​ដោយ​លោក ពេជ្រ កែវ​មុនី អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌមានជ័យ នៅ​ព្រឹក​ថ្ងៃ​ទី​០៥ ខែសីហា ឆ្នាំ​២០១៥​នេះ

រាជធានី​ភ្នំពេញ ៖ ទូ​ហ្គេ​ម​ខុសច្បាប់ និង​ជា​គ្រឿង​ឧបករណ៍​អេ​ឡិច​ត្រូ​និ​ច​មួយ​សម្រាប់​ពង្វក់​ដល់​ស្មារតី និង​អារម្មណ៍​របស់​ក្មេង​ៗ​សិស្សសាលា​ចំនួន​៦​គ្រឿង​ត្រូវ​បាន​អាជ្ញាធរ​ខណ្ឌមានជ័យ​ដឹកនាំ​ដោយ​លោក ពេជ្រ កែវ​មុនី អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌមានជ័យ នៅ​ព្រឹក​ថ្ងៃ​ទី​០៥ ខែសីហា ឆ្នាំ​២០១៥​នេះ បាន​ធ្វើការ​វាយ​កម្ទេច និង​ដុត​បំផ្លាញ​ចោល​នៅ​ចំណុច​បរិ​វ​វេ​ណ​ដី​ឡូ​តិ៍​ក្នុង​ផ្ទៃ​បឹង​ទំពុន ស្ថិត​ក្នុងភូមិ​ទួល​រកា សង្កាត់​ចាក់​អង្រែ​ក្រោម ។ ក្នុង​ការ​កម្ទេច​ទូ​ហ្គេ​ម​ខុសច្បាប់​ជា​ច្រើន​គ្រឿង​ខាងលើ​នេះ​ក៏​មានការ​ចូលរួម​ពី​សំណាក់​លោក ឌី រ័​ត្ន​ខេ​ម​រុណ អភិបាលរង​ខណ្ឌ​, មេបញ្ជាការ​កងរាជអាវុធហត្ថ​ខណ្ឌ​, អធិការរង និង​មន្ត្រី​ចំណុះ​សាលា​ខណ្ឌមានជ័យ​ជា​ច្រើន​រូប​ទៀត​ផង​ដែរ ។

លោក ពេជ្រ កែវ​មុនី អភិបាល​ខណ្ឌមានជ័យ​បាន​មាន​ប្រសាសន៍​ឱ្យ​ដឹង​ថា បណ្តា​ទូ​ហ្គេ​ម​ជា​ច្រើន​គ្រឿង​ដែល​អាជ្ញាធរ​ធ្វើការ​វាយ​កម្ទេច និង​ដុត​បំផ្លាញ​ចោល​នៅ​ពេល​នេះ គឺជា​ទូរ​ហ្គេ​ម​ដែល​អាជ្ញាធរ​បង្ក្រាប​បាន​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​នៅ​តាម​បណ្តា​ភូមិសាស្ត្រ​សង្កាត់​ទាំង​៤​នៅ​ក្នុង​ខណ្ឌមានជ័យ​ទាំងមូល ។ លោក​អភិបាល​បាន​បន្ត​ទៀត​ថា ដោយ​អនុវត្ត​តាម​បញ្ជា​ផ្ទាល់​របស់​លោក ប៉ា សុ​ជាតិ​វង្ស អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រាជធានី ដែល​លោក​តែងតែ​ធ្វើការ​ក្រើនរំលឹក​ជា​រឿយ​ៗ​ដល់​មន្ត្រី​ក្រោម​ឱវាទ​គ្រប់​ជាន់ថ្នាក់ ជា​ពិសេស​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​តាម​បណ្តា​ខណ្ឌ​នៅ​ក្នុង​រាជធានី ធ្វើ​យ៉ាងណា​ត្រូវ​យកចិត្ត​ទុក ដាក់​ខ្ពស់​ចំពោះ​បញ្ហា​បទល្មើស ក៏​ដូច​ជា​ល្បែងស៊ីសង​ផ្សេង​ៗ​គ្រប់​រូបភាព​ទាំងអស់​ដែល​កំពុង​កើត​មាននៅ​មូលដ្ឋាន​របស់​ខ្លួន ដោយ​ក្នុង​នាម​ជា​ប្រធាន​គណៈ​បញ្ជាការ​ធ្វើ​យ៉ាងណា​ត្រូវ​ធ្វើការ​បង្ក្រាប ក៏​ដូច​ជា​ទប់ស្កាត់​ឱ្យ​បាន ដោយ​មិន​បណ្តែតបណ្តោយ​ឱ្យ​កើត​មាន​ជា​ដាច់ខាត ។

សូម​បញ្ជាក់​ថា ដោយ​គោរព​ទៅ​តាម​បទបញ្ជា​ផ្ទាល់​របស់​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រាជធានី គេ​កត់សម្គាល់​ឃើញ​ថា រយៈពេល​ប្រមាណ​២​ខែ​កន្លង​មកនេះ សម្រាប់​ភូមិសាស្ត្រ​ខណ្ឌមានជ័យ​បាន​ធ្វើការ​ទប់ស្កាត់​នូវ​បទល្មើស​ជា​ច្រើន ដូច​ជា​លួច ឆក់ ប្លន់ ជាដើម និង​ធ្វើការ​បង្ក្រាប​បាន​នូវ​ទីតាំង​លួចលាក់​ប្រព្រឹត្ត​ល្បែងស៊ីសង​ខុសច្បាប់​មួយ​ចំនួន​ធំ​ផង​ដែរ ដូច​ជា បៀ អាប៉ោង កន្ទុយលេខ បញ្ជល់មាន់ និង​ជា​ពិសេស​គឺ​ទីតាំង​ហ្គេ​ម​បាញ់​ត្រី​ខុសច្បាប់​ជា​ច្រើន​ទីតាំង​ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​ទាំងមូល​ត្រូវ​បាន​បង្ក្រាប ដោយ​ក្នុង​រយៈពេល​២​ខែ​នេះ អាជ្ញាធរ​បង្ក្រាប​បាន​ចំនួន​៣​ទីតាំង ស្មើនឹង​៤​លើក ដកហូត​ទូ​ហ្គេ​ម​៦​គ្រឿង​យក​មក​រក្សា​ទុក​នៅ​សាលា​ខណ្ឌ​រង់ចាំ​ធ្វើការ​វាយ​បំផ្លាញ និង​ដុត​កម្ទេច​ចោល​ដូច​រូបភាព​ជាក់ស្តែង ។

លោក​អភិបាល​ខណ្ឌមានជ័យ​បាន​បញ្ជាក់​ថា ហ្គេ​ម​បាញ់​ត្រី​ទាំងនេះ​គឺជា​ប្រភេទ​ហ្គេ​ម​មួយ​ដែល​យក​លុយ​ទៅ​ប្តូរ​ជា​កាក់​មក​វិញ ដើម្បី​លេង ហើយ​វា​គឺជា​ប្រភេទ​ហ្គេ​ម​ដែល​ពង្វក់ស្មារតី​ក្មេង​ៗ​តូច​ៗ ឬ​យុវជន​មួយ​ចំនួន​ឱ្យ​បំភ្លេច ក៏​ដូច​ជា​បោះបង់​ការ​រៀនសូត្រ​ចោល ។ ដូច្នេះ​ហើយ​ក្នុង​នាម​ជា​អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​តែ​ធ្វើការ​បង្ក្រាប និង​ទប់ស្កាត់​ជា​បន្ទាន់ យើង​មិន​បណ្តែតបណ្តោយ​ឱ្យ​មាន​ទីតាំង​បែប​នេះ រីក​រាលដាល​កាន់តែ​ច្រើន​នៅ​ក្នុងភូមិ​សាស្ត្រ​ខណ្ឌមានជ័យ​ជា​ដាច់ខាត ។

ឆ្លៀត​ក្នុង​ឱកាស​ខាងលើ​នេះ ក្នុង​នាម​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌមានជ័យ លោក​អភិបាល​បាន​ប្តេជ្ញា​ថា នឹង​ខិតខំ​បន្តសកម្មភាព​ចុះ​បង្កា​បង្ក្រាប​ឱ្យ​អស់​នូវ​សកម្មភាព​បទល្មើស​លួច ឆក់ ប្លន់ បញ្ហា​គ្រឿងញៀន កន្ទុយលេខ និង​ល្បែងស៊ីសង​គ្រប់​បែប​យ៉ាង បន្ថែម​ទៀត​ទៅ​ថ្ងៃ​មុខ ដោយ​អាជ្ញាធរ​មិន​ព្រងើយកន្តើយ​បណ្តែតបណ្តោយ​ឱ្យ​សកម្មភាព​អសន្តិសុខ​បែប​នេះ​កើត​មាន​ជា​បន្តបន្ទាប់​ទៀត​ឡើយ ។

ជា​ចុង​ក្រោយ​លោក ពេជ្រ កែវ​មុនី ក៏​បាន​ផ្តាំផ្ញើ​ដល់​មន្ត្រី​ក្រោម​ឱវាទ​ទាំងអស់​ពង្រឹងសមត្ថភាព​របស់​ខ្លួន​បន្ថែម​ទៀត ដើម្បី​បម្រើ​ការងារ ក៏​ដូច​ជា​ថែរក្សា​សន្តិសុខ សុវត្ថិភាព ជូន​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​ឱ្យ​រស់នៅ​ប្រកប​ទៅ​ដោយ​ភាព​សុខ​សប្បាយ​ជា​និរន្ត​តទៅ ៕