ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជួល​រថយន្ត​គេ​យក​ទៅ​លក់​គេចខ្លួន​បាន​ជិត​៤​ឆ្នាំ​ចូល​ស្រុក​វិញ ជាប់អន្ទាក់​សមត្ថកិច្ច

8 ឆ្នាំ មុន

ខេត្តសៀមរាប ៖ យោង​តាម​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ​ពិន វណ្ណៈ លេខ​១០១​ចុះ​ថ្ងៃ​ទី​២១ ឧសភា ២០១៥ ដោយ លោក​ជុំ សង្វា ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្ត ដែល​ប្រព្រឹត្ត​នៅ​ភូមិ​បឹង​ដូន​ប៉ា សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប កាលពី​ថ្ងៃ​ទី​២២ មក​រា ២០១១ ពាក់ព័ន្ធ​បទល្មើស​ព្រហ្មទណ្ឌ​ដែល​មាន​ចែង​ឱ្យ​ផ្តន្ទាទោស​តាម​មាត្រា​លេខ​៣៩១ និង​៣៩២​នៃ​ក្រមព្រហ្មទណ្ឌ

(​ពី​បទ​រំលោភ​លើ​ទំនុកចិត្ត​) ។

ដោយ​មាន​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ ដែល​ត្រូវ​បាន​ជនសង្ស័យ​ជួល​រថយន្ត​ម៉ាក Jeep ឆេ​វ៉ា​គី ពណ៌​ទឹកដោះគោ កាលពី​ថ្ងៃ​ទី​២២ មក​រា ២០១១ ហើយ​យក​ទៅ​លក់​បាន​គេចខ្លួន​អស់​រយៈពេល​ជិត​៤​ឆ្នាំ ក៏​ត្រឡប់​មក​ចូល​ស្រុក​វិញ​ត្រូវ​ជាប់អន្ទាក់​សមត្ថកិច្ច​នគរ​បាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ។

ការ​ឃាត់ខ្លួន​នេះ ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​០៥ សីហា ២០១៥ ស្ថិត​នៅ​ផ្លូវជាតិ​មុខ​ផ្សារ​កណ្តាល ក្នុងភូមិ​មណ្ឌល​១ សង្កាត់​​ស្វាយ​ដង្គំ ក្រុង​សៀមរាប ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព